តារាចម្រៀង ចេន បានបង្ហោះសំណេរមួយហើយបានធ្វើឱ្យក្លាយជាប្រធានបទជជែកវែកញែកយ៉ាងច្រើននិងបានធ្វើឱ្យជីកកកាយទៅកាន់រឿងអតីតកាលរបស់លោកដែលបានបង្ហោះពីបញ្ហាអ្នកសិល្បៈត្រូវជួបប្រទះបញ្ហាការគ្រប់គ្រងសំឡេង។ អ្នកលេងបណ្តាញសង្គមហាក់បានបង្ហាញថា ចេន បង្ហោះចង់សម្តៅទៅកាន់តារាចម្រៀង ជី ដេវិត ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលមកខម្មិនចាស់ដៃនិងថាលោកជាន់សិល្បករគ្នាឯងនិងជាន់ដានខ្លួនឯង។
.png)
នៅយប់ថ្ងៃទី១៩ មេសា តារាចម្រៀង ចេន ម្ចាស់បទ «ពងទា» បានបង្ហោះយ៉ាងដូច្នេះថា «មិនដែលនិយាយទេលើកទី១ កុំបណ្តោយឱ្យសិល្បៈមានគុណភាពឯកកា ហើយទៅយកចិត្តទុកដាក់សិល្បៈដែលគ្មានគុណភាពរឡែរឡរ អឿ ឆ្មើង មកលឿនទៅលឿន គ្មានភាពជា professional រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»។ ការបង្ហោះដែលមិនដឹងថាលោកកំពុងចង់សម្តៅទៅកាន់តារាចម្រៀងរូបណាក្តីប៉ុន្តែសម្តីរបស់លោកបានធ្វើឱ្យមនុស្សជាច្រើនប្រតិកម្មរួមទាំងហ្វេនផេករបស់តារាចម្រៀង ជី ដេវិត ផង។
ផេក DitWay Forever បានចែករំលែកការបង្ហោះរបស់តារាចម្រៀង ចេន ហើយបានភ្ជាប់មកជាមួយនឹងសម្តីថា «រក Professional អីណា ឆ្នាំមុនច្រៀងចប់ចុះមកវិញ Post ដៀលអ្នក Control Sound (Mixer) ខាងក្រុមហ្នុងដែរសោះហ្នឹងប្រូ ឆ្អិនក្បាលស៊ីកន្ទុយមែន»។ អ្នកលេងបណ្តញសង្គមផ្សេងទៀតបានចូលខម្មិនលើការបង្ហោះរបស់ ចេន ទៀតថា «សមត្ថភាពប្រូ មិនស្មើរនឹង GD ផង មក professional អីណា ,Bro ឆ្លៀតឱកាសជាន់ Artist គ្នាឯងហើយ។ , ប្រយ័ត្ន sound (mixer) អត់ឮដាច់ ear monitor ដាច់ microphone ហើយ Post status ទៀតណា កូនប្រុសមិនអាចរ៉េដូចចុងស្រល់បានទេបើថាស្អប់ឱ្យដឹងស្អប់បក្សពួកឱ្យដឹងបក្សពួក កុំយកពាក្យ Professional មកបាំងមុខ»។
គណនីផ្សេងទៀតបានបញ្ចេញមតិថា «បើនិយាយពី Professional គេធ្វើរឿងច្រើនណាស់ដែលអ្នកមិនហ៊ានក្អក។ ស្តាយទឹកចិត្តដែលខំគាំទ្រ music quality របស់អ្នកពីមុនមក, ធ្លាប់មានបញ្ហានិងដូចគ្នាតែហ៊ានបោះសម្តីបែបនិងចេញកើត ? Professional និងបែបមិច? ហើយថាគេឡែឡរ អឿ ឆ្មើង គ្មានគុណភាពទៀត ? សម្តីបែបនិងចេះសរសេរចេញរួចខ្ញុំសរសើរចិត្តបងឯងណាស់ដែលជាន់ជាសិល្បៈក៏ដូចគ្នាកើត មើលនិយាយមើលគុណភាពនិងបែបមិច វាបានផ្តល់ផលប្រយោជន៍អីខ្លះដល់សង្គមហើយ ធ្វើចេញមុខនិយាយមើល….»។
ជាមួយនឹងការបញ្ចេញមតិយោបល់ផ្សេងៗ អ្នកមួយចំនួនបានជីកកកាយការបង្ហោះរបស់តារាចម្រៀង ចេន កាលពីខែកុម្ភៈ ឆ្នាំ២០២៤ លោកបានបង្ហោះសំណេរមួយដែលបានលាក់ក្នុងចិត្តអស់រយៈពេលជាច្រើនឆ្នាំលើអាជីពសិល្បៈទៅលើអ្នក control sound លើឆាក concert លេងវិធីស្មោគរោគធ្វើស៊ីអ្នកចម្រៀងឱ្យលក់មុខចំពោះមុខទស្សនិកជន៕










