យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន 163 បានរាយការណ៍ថាអ្នកមានឥទ្ធិពលលើបណ្តាញ សង្គមចិនដ៏ល្បីល្បាញ He Dantong បានក្លាយជាចំណុចកណ្តាលនៃការរិះគន់នៅពេលដែលនាងបានបង្ហោះវីដេអូដោយចៃដន្យជាមួយនឹងរូបភាពរបស់ Liu Yifei នៅលើបណ្តាញសង្គមរបស់នាង។ .png)
He Dantong កើតក្នុងឆ្នាំ២០០០ គឺជាតារាម៉ូដែលរូបថតដ៏ល្បីរបស់ប្រទេសចិននិងជាអ្នកសរសេរប្លុកសម្រស់។ នាងមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍មួយដែលមាន Liu Yifei ។ Dantong បានថតពេលដែល Liu Yifei ដើរលើកម្រាលព្រំក្រហម ហើយបង្ហោះវានៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង។ យ៉ាងណាមិញមនុស្សជាច្រើនគិតថាមានចេតនាបង្ហោះរូបអាក្រក់របស់ Liu Yifei ដើម្បីធ្វើឱ្យខ្លួនមើលទៅកាន់តែស្រស់ស្អាត។
.png)
ពេលដែល Liu Yifei បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះត្រូវបានថតដោយភ្ញៀវជាច្រើន និងចែករំលែកនៅលើបណ្តាញសង្គម។ តាមរយៈរូបភាពមួយចំនួន អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា មុខរបស់តារាស្រីរូបនេះ មានស្នាមជ្រីវជ្រួញ មានសញ្ញានៃភាពចាស់ ហើយរាងរបស់នាងគឺធាត់។ 
មិនត្រឹមតែប៉ុណ្ណោះ សម្លៀកបំពាក់របស់ Liu Yifei ក៏ត្រូវរងការរិះគន់ថា មានភាពច្របូកច្របល់ និងតឹងតែងពេក។ ក្នុងវីដេអូ Liu Yifei បានបង្ហាញរូបរាងមូលដែលមានស្មា និងដៃតិចតួច។ ទន្ទឹមនឹងនោះ He Dantong មានស្មារាងការ៉េ និងកខ្ពស់ស្ដើង ដែលជាស្តង់ដារនៃភាពស្រស់ស្អាតទំនើបដែលទស្សនិកជនចិនពេញចិត្ត។.png)
អ្នកគាំទ្ររបស់ Liu Yifei បានរិះគន់ He Dantong ថាមានចេតនាទម្លាក់រៀមច្បងរបស់នាងដោយប្រើកេរ្តិ៍ឈ្មោះតារាស្រីរូបនេះដើម្បីលើកកំពស់ខ្លួនឯង។ ក្រោយមក Dantong ត្រូវនិយាយឡើងដើម្បីពន្យល់ថានាងជាអ្នកគាំទ្រ Liu Yifei បានចែករំលែកវីដេអូអំពីតារាស្រីជាច្រើនដង ហើយគ្មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះនាងឡើយ។ មនុស្សមួយចំនួនក៏គិតថា He Dan Tong មិនបានធ្វើវាដោយចេតនា។ ទស្សនិកជនមួយចំនួនគិតថានាងគ្រាន់តែថតវីដេអូនៅកន្លែងព្រឹត្តិការណ៍អ្នកគាំទ្រ Liu Yifei មិនទទួលស្គាល់ថា Idol របស់ពួកគេធាត់ជាងអ្នកដទៃទេ៕










