មនុស្សម្នារនៅមកពីរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិកបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាប្រឆាំងការដឹកនាំលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសៅរ៍នេះ ដែលរៀបចំដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថា “ការកាន់កាប់ដោយអរិភាព” និងវាយប្រហារលើសិទ្ធិនិងសេរីភាពរបស់អាមេរិក។
យោងតាមការចុះផ្សាយរបស់CNN កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ចលនា <

ការធ្វើបាតុកម្មនេះ គឺជាការទាមទារទៅលើចំណុចធំៗរួមមាន៖ ការប្រឆាំងការកាត់បន្ថយសេវាសាធារណៈ, បដិសេដរចនាសម្ព័ន្ធដឹកនាំ (DOGE) ដែលរៀបចំដោយលោក Elon Musk, បញ្ឈប់ការដាក់សម្ពាធលើជនអន្តោរប្រវេសន៍ ដោយលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និង ការទាមទារសិទ្ធិសេរីភាពស៊ីវិលរបស់ពលរដ្ឋ។
គួររំលឹកថា ចាប់តាំងពីលោកDonald Trumpឡើងកាន់ដំណែងជាប្រធានាធិបតីមក មនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារនៅតាមក្រសួង ឬស្ថាប័នការងាររបស់ពួកគេ ដែលការធ្វើបែបនេះគឺយើងតាមការលើកឡើងរបស់មហាសេដ្ឋីElon Muskក្នុងគម្រោងកាត់បន្ថយចំណាយរបស់សហរដ្ឋអាមេរិក។
សម្រាប់ការឆ្លើយតប របស់រដ្ឋភិបាលជុំវិញនឹងការតវ៉ានេះ គឺខាងសេតវិមានបានការពារគោលនយោបាយរបស់លោកTrump និងអះអាងពីការប្ដេជ្ញារចិត្ត។ សម្រាប់លោកElon Musk បានឆ្លើយតបដោយការច្រានចោលពីការលើកឡើងនៅលើបណ្ដាញប្រព័ន្ធសង្គមElon Musk និងបាននិយាយថា ក្រុមអ្នកតវ៉ាគឺកំពុងទម្លាក់កំហុសអោយរដ្ឋាភិបាល។
អ្នកតំណាងពលរដ្ឋនៅរដ្ឋផ្លរីដា លោកMaxwell Frost បាននិយាយថា៖ នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ពួកអ្នកដឹកនាំផ្តាច់ការ គេមិនដែលស្កប់ស្កល់នឹងអំណាចដែលខ្លួនមាននោះទេ ដូច្នេះហើយពួកគេតែងតែព្យាយាមរុញដែនកំណត់នៃអំណាចរបស់គេអោយរីកធំឡើង ទាំងដែលបំពានច្បាប់ ហើយបន្ទាប់មកពួកគេចាំឲ្យសាធារណជនមើលមកកាន់ពួកគេ ថាតើពួកគេខ្សោយ ឬក៏ខ្លាំង”។

សរុបជារួមមក ការធ្វើបាតុកម្មប្រឆាំងនេះគឺជាការតវ៉ាដ៏ធំមួយក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកដើម្បីអោយមានការបញ្ឈប់ការជ្រើសតាំងមហាសេដ្ឋីElon Musk ឲ្យមកពាកព័ន្ធនឹងនយោបាយក្នុងប្រទេស ព្រមទាំងស្នើសុំអោយមានការផ្លាស់ប្ដូរច្បាប់មួយចំនួនដែលលោកDonald Trumpបានដាក់ចេញ៕










