អ្នកគាំទ្រជាច្រើនរបស់តារារ៉េប វណ្ណដា បានបង្ហាញការមិនពេញចិត្តចំពោះ App ដែលលក់សំបុត្រការប្រគំតន្រ្តីខ្នាតធំរបស់តារារ៉េបរូបនេះដែលមានសភាពយឺតយ៉ាវនិងគាំង។ អ្នកផ្សេងទៀតត្អូញត្អែរពីផលលំបាកនៃAppលក់សំបុត្រដែលពួកគេចូលទិញពេលណាក៏មានសភាពគាំងមិនដំណើរការស្រួលមិនព្រម Update ឱ្យកាន់តែល្អប្រសើរ។ ភាពរអាក់រអួលនៃដំណើរការទិញសំបុត្រតារារ៉េប វណ្ណា ក៏បានបង្ហាញតួលេខនៃការចូលទិញមានរហូតដល់៣០ម៉ឺននាក់ឯណោះ(300K)។
នៅវេលាម៉ោង៣.៣៣រសៀលថ្ងៃទី៧ មេសា សំបុត្រនៃការប្រគំតន្រ្តី «ត្រីវិស័យសុវណ្ណភូមិ» របស់តារារ៉េប វណ្ណដា បានបើកលក់ជាផ្លូវការដែលមានសភាពវឹកវរនៅលើបណ្តាញសង្គមដោយសារតែមានការត្អួញត្អែរជាច្រើនពីសំណាកតារាចម្រៀងរូបនេះដោយសារតែទិញពុំទាន់ ឬពិបាកនៅក្នុងការទិញ។ អ្នកគាំទ្របានលើកឡើងថាដំណើរការប្រព័ន្ធនៃ App លក់សំបុត្រនៃការប្រគំតន្រ្តីរបស់ វណ្ណដា គឺមានសភាពគាំងចូលទៅទិញមិនបានអ្នកខ្លះក៏ថារង់ចាំអស់ជាច្រើនម៉ោងក៏ទិញមិនបាន។
មួយផ្នែកទៀតក៏បានលើកឡើងដែរថានៅពេលមានការប្រគំតន្រ្តីម្តងៗគឺមានសភាពគាំងApp ជានិច្ចដំណើរការមិនរលូនមិនថាសំបុត្រការប្រគំតន្រ្តីរបស់ វណ្ណដា ឬ ឱក សុគន្ធកញ្ញាឡើយ។ អ្នកខ្លះក៏បង្ហាញថាចូលទៅទិញមានសភាពគាំងចូលមិនទាន់បានផងក៏ខាងក្រុមហ៊ុមប្រកាសថាសំបុត្រលក់អស់គ្រប់ប្រភេទទៅហើយជាហេតុធ្វើឱ្យអ្នកគាំទ្រដែលទិញមិនទាន់បានមានការខកចិត្តចំពោះដំណើរការរអាក់រអួលនៃAppលក់សំបុត្រការប្រគំតន្រ្តី។ អ្នកខ្លះក៏បង្ហាញថាបានទូទាត់ប្រាក់រួចហើយប៉ុន្តែខាងក្រុមហ៊ុនមិនទាន់បានបញ្ជាក់ថាបានសំបុត្រឬក៏អត់។ ជាមួយនឹងភាពរអាក់រអួលរាំងស្ទះនៃការទិញសំបុត្រការប្រគំតន្រ្តីរបស់ វណ្ណដា តារាចម្រៀងរូបនេះផ្ទាល់ការបានបង្ហាញនៅលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនដែរថាមានមនុស្សរហូតដល់៣០ម៉ឺននាក់(300K) ចូលទៅទិញទើបធ្វើឱ្យមានសភាពគាំង។
យ៉ាងណាមិញ ក្នុងរយៈពេលមិនដល់មួយម៉ោងគ្រប់ប្រភេទសំបុត្រ Early Bird ត្រូវបានលក់អស់ខ្ទេចគ្មានសល់ ខណៈ វណ្ណដា ក៏បានបញ្ជាក់ដែរថានឹងមានការលក់ម្តងទៀតនៅថ្ងៃទី១២ មេសា ខាងមុខនេះប៉ុន្តែតារាងតម្លៃបានបង្ហាញថាទឹកប្រាក់មានការកើនឡើងជាងការលក់លើកទី១។
គួរឱ្យដឹងការប្រគំតន្រ្តីរបស់ វណ្ណដា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមានតារាចម្រៀងអន្តរជាតិច្រើនរូបចូលរួមផងដែរ៕










