ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីគម្រោងធ្វើសួនសាធារណៈទំហំជាង៧០ហិកតានៅតំបន់កប់ស្រូវ។
.png)
សម្តេចធិបតី បានមានប្រសាសន៍ថា៖” ខ្ញុំបានឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ទៅជាសួនសាធារណៈ ដោយនឹងរៀបចំឱ្យមានការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីឱ្យពលរដ្ឋបានកម្សាន្តយ៉ាងសប្បាយរីករាយ ខណៈ
បច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់មុឺនដើមនៅទីនោះ “។
ចំពោះរុក្ខជាតិ ដែលត្រូវដាំនៅឧទ្យានជាតិនោះ ជាប្រភេទ ដើមគីនីន ដើមត្របែកព្រៃ ដើមសាគូរ៉ា ដើមក្ងោក ដែលសុទ្ធតែជាប្រភេទដើមឈើមានភាពស្រស់ស្អាត។.png)
បន្ថែមពីនេះ សម្តេចធិបតី ក៏បានឱ្យដឹងនៅតាមបណ្តាខេត្តខ្លះ សម្តេចបានឱ្យយោបល់ទុកដី១០០ហិកតា ឬ២០០ហិកតាសម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ៕










