បុរសម្នាក់ដែលជាខ្មែរឥស្លាមបានប្រើពាក្យមិនសមរម្យប្រមាថមើលងាយស្រ្តីធ្វើការនៅក្រៅប្រទេសបានបង្កឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងខណៈរឿងនេះបានរីករាលបន្ថែមទៀតភ្ជាប់នឹងខ្មែរឥស្លាម។ ឃើញមានការរីករាលដាលព្រោះតែបុគ្គលម្នាក់តារាកំប្លែង ពាក់មី ស្នើកុំឱ្យមានការបង្ហោះកុំឱ្យមានការរើសអើងជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjk3zDSpIOviTSPDc9GNPqTp2ChXUefTNgCl38dtQFOxNaOT5AR1DYS7T-oM5ZgCfk6gyuRP9mizvFHeglPF-TIVdHAoHp8jILjua-UV7982RwWi6QcLG1IpkB99OLyR1jHhBpnmqv3d-VErIMb9wkyQ6ZeTQwYYjAc9422D8JbJ-3r3SrcgRIKIM70xJ/s1440/image_2025-04-05_14-39-54.png

នៅថ្ងៃទី៥ មេសា តារាកំប្លែង ពាក់មី បានបង្ហោះរូបពីរសន្លឹកដោយអត្ថន័យក្នុងរូបថតនោះបានសរសេរថា «ស្មានតែខ្មែរដឹងអីពូជបាត់ប្រទេសសោះ ទើបវាហ៊ានដៀលនារី ខ្មែរសាហាវមិនបង្អង់មាត់ឡើយ។» និងពាក្យ «ប្រទេសបងចិញ្ចឹមប្អូនឱ្យមានជីវិតហេតុនេះកុំរមិលគុណជាតិសាសន៍របស់ពួកបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5yuZbOnjlwFc0H3PDir8t9kDsoxKtGIxgkqlwfKwISt84u1gfdNwAJFinLrVWV5bFb60HEdODXf6UmoRHICGPaqmQDyMlNYRqWPY-uLA3vZFa0wryGdpPpZCTzYVawuG4XuK2tR4StvAdGloQ4_H-qCCmI6HQm-dcn6zvivfxjwx3PeizVG7kNrTjRYoz/s1280/photo_2025-04-05_13-58-41%20(2).jpg

ពាក្យសម្តីខាងលើនេះតារាកំប្លែងល្បីឈ្មោះរូបនេះបានលើកឡើងថា «កុំដោយសាតែបុគ្គលម្នាក់ បងប្អូនផុសធ្វើឱ្យមានការរើសអើងជាតិសាសន៍ ខឹងបុគ្គលណា និយាយតែបុគ្គលនឹងទៅ»។ លោក ចែម ចាន់រ៉ា ហៅ ពាក់មី បន្តទៀតថា ផ្ទះលោករាល់ថ្ងៃនៅក្បែបងប្អូនឥស្លាម កីឡាករUផ្ការីកគ្រប់រដូវ ៩០% ជាកូនខ្មែរឥស្លាម អាចថាលោក ស្គាល់ខ្មែរឥស្លាមច្រើនជាមនុសស្លូតបូត រស់នៅរកស៊ីសុំតែសុខសប្បាយ ភាគច្រើនស្រលាញ់កីឡាបាល់ទាត់ ខែបុណ្យទានពួកគាត់ចេះចែករំលែកគ្នា ជួយគ្នាណាស់ គឺអាចរស់ក្នុងដំបូលតែមួយជាមួយខ្មែរបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzrIdqLcmzFpel9T-bvPrtiAa7lzz5rFugFdm7-EAj0t3Vrfv-ILwFuArVVL1EA_Ilcc_NJVvOyjqVf2jzYguve_5Ega1l1-7PPr_QUnWWiuvVlPx3PH5thQv-Oty-JO1SXiaxkShMXwJWqifk1NPp4vxwEmTJlJnWdJ-Rw5qXVK0mz8g2i5E6gEIv7zTO/s767/image_2025-04-05_11-44-43.png

តារាកំប្លែងរូបនេះបានសង្កត់ធ្ងន់ថា «សូមបញ្ឈប់ការផុស ធ្វើឱ្យមានការើសអើងជាតិសាសន៍»។

គួរបញ្ជាក់ផងដែរថាថ្មីៗនេះបុរសខ្មែរឥស្លាមដែលក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមនេះដោយសារតែលោកបានប្រើសម្តីមិនសមរម្យយ៉ាងខ្លាំងជាមួយពាក្យប្រមាថមើលងាយស្រ្តីដែលធ្វើការនៅក្រៅស្រុក។ ជុំវិញរឿងនេះបុគ្គលនេះបានចេញមុខសូមទោស ប៉ុន្តែហាក់មិនទទួលបានការអភ័យពីសាធារណជនឡើយខណៈលោកជំទាវ ហ៊ុន ស៊ីណាត ស្នើឱ្យក្រសួងកិច្ចការនារីមានចំណាត់ការតឹងរឹងចំពោះបុគ្គលម្នាក់នេះ៕