សាកសមនឹងឈ្មោះ “ទឹកដីសុវណ្ណភូមិ” ពិតប្រាដកមែន ក្រោយពីអ្នកជំនាញផ្នែកទីតាំងភូមិសាស្រ្តបានបញ្ជាក់ច្បាស់ៗថា ប្រទេសកម្ពុជានឹងមិនរងការគំរាមកំហែងពីគ្រោះរញ្ជួយដីឡើយ មិនថាក្នុងពេលបច្ចុប្បន្ន រឺនាពេលអនាគតឡើយ ដោយហេតុថាប្រទេសកម្ពុជាយើងមានសណ្ឋានដីដែលរឹងមាំ ដែលមិនអាចកើតមានគ្រោះរញ្ជួយដីបានងាយៗនោះទេ។.jpg)
បន្ទាប់ពីមានការព្រួយបារម្ភអំពីហានិភ័យដែលអាចនឹងកើតមានគ្រោះរញ្ជួយដីនៅប្រទេសកម្ពុជា ដូចទៅនឹងប្រទេសថៃ និងមីយ៉ាន់ម៉ា មានមនុស្សជាច្រើនបានចោទជាសំណួរថា <<តើប្រទេសកម្ពុជា អាចនឹងកើតមាននូវគ្រោះរញ្ជួយដីនៅក្នុងឆ្នាំ២០២៥នេះ ឬនៅពេលអនាគតដែរ ឬទេ?>>
ចំពោះការឆ្លើយតបទៅនឹងសំណួរខាងលើ លោកបណ្ឌិតសាស្រ្តាចារ្យ ទូស សាភឿន ជាសាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មកម្ពុជាបានធ្វើការលើកឡើងថា៖ គាត់ហ៊ានធានាមួយរយភាគរយថា ប្រទេសកម្ពុជានឹងមិនអាចកើតមាននូវគ្រោះរញ្ជួយដីដូចប្រទេសដទៃ រឺប្រទេសជិតខាងដែលនៅជាប់គ្នាឡើយ ព្រោះសណ្ឋានដីរបស់កម្ពុជាមានលក្ខណៈពិសេសត្រង់ វាមានស្រទាប់ដ៏រឹងមាំនៅផ្ទៃខាងក្រោមនៃទីតាំងប្រទេសកម្ពុជា ដែលស្រទាប់នេះបានកើតចេញពីបន្ទុះភ្នំភ្លើងនៅខាងក្រោមដីក្នុងជម្រៅដ៏សែនជ្រៅ និងក្រាស់ខ្មឹក ហើយបានវិវឌ្ឍន៍ទៅជាថ្ម និងស្ទើតែក្លាយជាលោហៈទៅទៀត។.jpg)
មូលហេតុទាំងនេះ ត្រូវបានក្រុមអ្នកជំនាញព្យាយាមសិក្សាស្រាវជ្រាវអស់ជាច្រើនខែ ច្រើនឆ្នាំ ទើបហ៊ានយកមកអះអាងដូចនេះ។ ក្នុងករណីដែលប្រជាជននៅក្នុងប្រទេសកម្ពុជាបានឃើញពីការញ័រ ឬរង្គើរប្រៀបដូចការរញ្ជួយដី នោះគ្រាន់តែជាការទទួលរងឥទ្ធិពលពីប្រទេសដែលនៅជាប់កម្ពុជាប៉ុណ្ណោះ ពោលគឺថៃ ឡាវ និងវៀតណាម។ ហើយការរញ្ជួយនេះទៀតសោត នឹងមិនបង្ករផលប៉ះពាល់ធ្ងន់ ដូចជាការបា..ក់រ.លំអាគារនោះឡើយ។
គួរបញ្ជាក់ថា ប្រទេសដែលជុំវិញប្រទេសកម្ពុជាទាំងនេះ សុទ្ធតែធ្លាប់កើតមាននូវបញ្ហាគ្រោះរញ្ជួយដី ប៉ុន្តែធ្លាប់កើតឡើងក្នុងកម្រិតទាបៗ មិនដូចឆ្នាំ២០២៥ ដែលការរញ្ជួយមានសភាពធ្ងន់..ធ្ងរ រហូតដល់កម្រិត 7ជិត 8រិកទ័រដូច្នេះឡើយ។
ដោយឡែកសម្រាប់សណ្ឋានដីដ៏រឹងមាំ គ្របដណ្ដប់ដោយថ្មនៅបាតរបស់ប្រទេសកម្ពុជា ត្រូវបានគេសន្និដ្ឋានថាបានកកើតឡើងតាំងពីរាប់រយពាន់លានឆ្នាំមុនមកម៉្លេះ។ មួយវិញទៀតគេក៏បានសិក្សាឃើញផងដែរថា ប្រទេសយើង គឺមិនមានស្លាកស្នាមខ្សែដែលជាចំណុចផ្លាកបុកគ្នាកាលពីមុនមកនោះទោះទេ បានន័យថាចំណុចដែលអាចកើតមានគ្រោះរញ្ជួយដី លុះត្រាតែមានស្នាមខ្សែនៃការបុកគ្នារវាងផ្លាកនៃទ្វីបកាលពីរាប់រយលានឆ្នាំមុន ហើយនៅរយៈពេលរាប់រយលានឆ្នាំក្រោយខ្សែនោះនឹងរង្គើរ រឺមានចលនានឹងបង្កើតបានជាការរញ្ជួយម្ដងទៀត ដូចនេះសម្រាប់ប្រទេសកម្ពុជាគឺមិនមានប្រវត្តិធ្លាប់កើតមាននូវសញ្ញាទាំងនេះឡើយ។
សរុបជារួម បើទោះជានៅពេលខាងមុខប្រទេសកម្ពុជាអាចកើតមានការរញ្ជួយដី នោះគ្រាន់តែជាការទទួលឥទ្ធិលពលពីប្រទេសដទៃតែប៉ុណ្ណោះ ហើយកម្រិតនៃការរញ្ជួយនោះក៏នឹងមិនបង្ករហានិភ័យខ្ពស់ដល់ប្រទេសយើងឡើយ ដែលប្រសិនបើគិតជារិកទ័រគឺក្រោម៥រិកទ័រប៉ុណ្ណោះ ដែលកម្រិតធ្ងន់..ធ្ងរអាចគំរាមកំហែងដល់សុវត្ថិភាព ឬបង្ករជាការបា..ក់ស្រុតផ្ទះ និងរលំអគារ គឺមានកម្រិតចាប់ពី៦ ដល់១០រិកទ័រជាដើម។ ដូចនេះទឹកដីប្រទេសកម្ពុជា ពិតជាទីតាំងដែលមានសំណាងបំផុតមួយ ព្រោះមានទាំងសណ្ឋានដីក្រាស់ និងភាពរឹងមាំនៃសិលានៅបាតខាងក្រោមផ្ទៃដី នឹងជួយឳ្យប្រទេសនេះមិនកើតមាននូវគ្រោះរញ្ជួយដីបានដោយងាយៗឡើយ៕










