ផេកព្យាករណ៍ការរញ្ជួយដីដែលមានឈ្មោះ Earthquake News Everyday បានបង្ហាញថា នឹងអាចកើតមានគ្រោះរញ្ជួយដីកម្រិតមធ្យម រឺលើសនេះ នៅក្នុងបណ្ដារប្រទេសមួយចំនួននៅទ្វីបអាស៊ី ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលអាចនឹងទទួលរងឥទ្ធិពលនោះ។

តាមប្រភព Earthquake News Everyday បានអោយដឹងថា៖ ការព្យាករណ៍កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១ និង ១៥នាទីរសៀល (ម៉ោងនៅឥណ្ឌូណេស៊ី) ដែលគិតចាប់ពីពេលនេះ រហូតដល់៤៨ – ៩៦ម៉ោង និង៧ – ១០ថ្ងៃបន្ទាប់ ថានឹងអាចមានគ្រោះរញ្ជួយដីកម្រិតចន្លោះ ៥.០ ទៅ ៧.២ ហើយប្រទេសមួយចំនួនអាចជួបប្រទះនឹងការរង្គើរដូចជា៖ ឥណ្ឌូណេស៊ី ហ្វីលីពីន តៃវ៉ាន់ សៃប៉ាន រីឯប្រទេសដែលអាចនឹងទទួលរងឥទ្ធិលមធ្យមរួមមាន៖ ប្រទេសឡាវ វោតណាម កូរ៉េខាងជើង កម្ពុជា និងម៉ាឡេស៊ី។
គួររំលឹកថា កាលពីកន្លងមក មុនពេលមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ផេកEarthquake News Everyday នេះក៏ធ្លាប់បានព្យាករណ៍ និងជូនដំណឹងនៅលើផេករបស់ខ្លួនថានឹងមានការរញ្ជួយដីនៅបណ្ដារប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីអាគ្នេយ៍ផង ហើយក្រោយមកប៉ុន្មានថ្ងៃពិតជាមានគ្រោះរញ្ជួយដីកើតមានមែន។
ទោះជាយ៉ាងណា នេះគ្រាន់តែជាការព្យាករណ៍ទុកមុនដែលមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ព្រោះការរញ្ជួយដីអាចនឹងកើតមានមែន រឺមិនអាចកើតឡើងបាន ប៉ុន្តែសូមមានការប្រុងប្រយ័..ត្ន ដោយរក្សាគម្លាតសុវត្ថិភាព និងអនុវត្តរបៀបការពារខ្លួននានាតាមការណែនាំ ក្នុងករណីកើតមានគ្រោះរញ្ជួយដីពិតប្រាកដ៕










