ស្នងការដ្ឋាននរគបាលខេត្តកណ្ដាល បានកោះហៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ៧នាក់ ដើម្បីសាកសួរ និងធ្វើការព្រមាន ករណីមានការធ្វេសប្រហែសលើការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បណ្ដាលអោយប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងគេចខ្លួនចេញដោយគ្មានទំនួលខុសត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPHuxGXvyJW69xzqUW89Rq361Sa-3gj-_G0Tvq50P_5f2KzgD21jfeHlu3Wr2W1nfUJ7zCfJ5Oq44f8Hj4qQow8bzisty_1lT4xMfnO7CJLrTCjBOfla4wN6GI0fEkEfoEq4qks2-Bf87wC67lHbEXXvQsOYM96ypJ7sOhN5xVHXFta5j0wHbtCw7kTaS5/s1280/photo_2025-04-03_16-13-53.jpg
តាមរយៈវីដេអូឃ្លីបមួយ ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea បានបង្ហាញអោយឃើញ ពីភាពមិនសុខចិត្ត ក្រោយក្រុមនគរបាលចរាចរណ៍ដែលស្ថិតនៅគោលដៅ ផ្លូវជាតិលេខ៣ ចំណុចហួសព្រៃទទឹង បានឃាត់រថយន្តមួយគ្រឿងម៉ាក Ford ដែលកំពុងបើកបរនៅខាងមុខ ភ្លាមៗធ្វើអោយគាត់ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុ..ករថយន្ត Ford ដែលនៅខាងមុខនោះបណ្ដាលអោយប៉ះពាល់ផ្នែកខាងក្រោយនៃរថយន្ត និងខូចខាតផ្នែកខាងមុខនៃរថយន្តរបស់គាត់។ ក្រោយពីកើតមានហេតុការណ៍ដូចខាងលើ មន្ត្រីនគរបាលដែលប្រចាំការណ៍នៅទីនោះ មិនបានចូលមកពិនិត្យ រឺដោះស្រាយអ្វីជុំវិញបញ្ហាខាងលើឡើយ ផ្ទុយទៅវិញបែរជានាំគ្នារើបារាសដើរចេញហាក់មិនដឹងរឿងអ្វីសោះ ធ្វើអោយម្ចាស់គណនីខាងលើខឹងជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPMM9g7qXDLu4SY4aLqWOJc2Y8jOvuaEg2tbXYY3Ryle18zYOn_i6HLXBSFOojTU7qDb9G3ueQkdIV3HR6ojwZhtrsCTNhpQs3kEL5ixX6W6otnfEi7W02RWtLJGNXnL1tj0RjaHPkWdgxwHPKi8mORj2clgwLcvib7KZhcAMbv8HQohyphenhyphenjJtcyMLf_084/s1069/photo_2025-04-03_16-13-57.jpg

ក្រោយពីវីដេអូមានការចែករំលែកជាបន្តបន្ទាប់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺព័ត៌មាន ដើម្បីជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានថា៖ ការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅរសៀលម៉ោង១៤.០០នាទីថ្ងៃខែដដែល ក្រុមការងារថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវបឋម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzG12d9Jol_Y4AmZcx1NsPNfYacGilSB2E38zY2SR3HOKKgxzlaXUIEBMQVKUMNEZalIZyb4QcX3_1wZHXdiwzxI9GPgT2kTMB-9qdXFMowaOXtO0-2m-Br4wlU_zYdnZsrxmPcVmYiTTYlHrC_V1RtYoJYy3BY2cChp_XLk4-SOLUhTGG7b8pEECB-bz7/s841/photo_2025-04-03_16-13-56.jpg

លុះព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចំនួន០៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើងខាងលើនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69LI2hEQOKLKSrSz-bytqUuhIw9C96RyeRtq1kCttUuFgpc6UFDdnTzOpd1DdVoTST9sZ4hgizQGX6Zi9xbKMmRBlGjXo_MwIVmvji17SFMCyT536VoVNLo5ofdsyVJAmqczrfanDttVY1D_8jFcH4DjqlsNNGpjHDLN0pqosUtsFeeQ5hI5fealYaQ6f/s872/photo_2025-04-03_16-13-57%20(2).jpg

ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្រ្តីនគរបាលចរាចរណ៍ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន០៤នាក់ និងអប់រំ ធ្វើកិច្ចសន្យាចំនួន០៣នាក់ ហើយដាក់ឲ្យអនុវត្តវិន័យរយៈពេល ០៣ខែ នៅការិយាល័យបុគ្គលិក។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបជាព័ត៌មាន៕