សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិពន្យារពេលឱ្យ TikTok អាចដំណើរការនៅអាមេរិក ៧៥ថ្ងៃទៀត ដើម្បីឱ្យ ByteDance យល់ព្រមលក់អាជីវកម្មរបស់ខ្លួនឱ្យក្រុមហ៊ុនអាមេរិក ខណៈ TikTok ដល់ថ្ងៃផុតកំណត់ដំណើរការនៅអាមេរិក ត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ។ នេះជាការពន្យារពេលលើកទី២ របស់ប្រធានាធិបតីអាមេរិក សម្រាប់កម្មវិធីវីដេអូខ្លីរបស់ចិនដ៏ល្បីល្បាញអាចដំណើរការនៅអាមេរិក ។ រីឯចិនបានពន្យារពេលកិច្ចព្រមព្រៀងឈានទៅលក់ TikTok ឱ្យអាមេរិក លុះត្រាតែមានការចរចាបញ្ហាពាណិជ្ជកម្ម និងការដាក់ពន្ធរបស់អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-LYt-abVTGvvvFf2Hf7jR8lv-UnMokTgNu8AtItWlnEc_C68FxvKKTbCe2OE-pxSL9t7CJZLwp95pxfWnUJAqo2RuRdgdegXTGBxhUeZpQCC2XbzaJOh8GR2niraSafpUt6rNgD2gIeXHPLwB5FPU2USIPCsN_NbkGoMTBUqPC2KryKYsDnOQtJ0GcbEB/s799/image_2025-04-07_08-23-54.png
លោក Trump បានបញ្ជាក់ពីមូលហេតុដែលលោកទុកពេល៧៥ថ្ងៃ ឱ្យ TikTok ក្នុងបណ្តាញសង្គម Truth Social ថា ដោយសារ TikTok ត្រូវការពេលវេលាច្រើនដើម្បីយល់ព្រមពីគ្រប់ភាគី ហើយអាមេរិកសង្ឃឹមថា នឹងអាចធ្វើការដោយស្មោះត្រង់ជាមួយចិនបន្តទៀត ។ ហេតុនេះ ទើបលោកចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ បច្ចុប្បន្ន ក្រុមហ៊ុនអាមេរិកជាច្រើនចាប់អារម្មណ៍ចង់ទិញ TikTok ដូចជា ៖ ក្រុមហ៊ុន Oracle and Blackstone, Walmart និង Amazon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmfKuZR97p7BxOgndAIN3BZ_sRl0m_8wQeEkyO2QGsNfOeJXLiu_HTqzAHo63Pbag59kinkupwWLSlTj1McuGsSfhA0qfM-2g9-7TsMitcH3e2Nq8obHBWlLun5BMuqxHeJzRndEchj0mMb_pbU0psTWZG3vjUi_9ZrFe3rSq8qj9vuGkKkKq4df4m7LsB/s1500/image_2025-04-07_08-23-54%20(3).png

លោក Trump បានថ្លែងដោយភាពជឿជាក់ថា ការចុះកិច្ចព្រមព្រៀងទិញ TikTok ជាមួយក្រុមហ៊ុនចិន ByteDance គឺនឹងទទួលបានជោគជ័យ ។ វាជាវិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពព័ត៌មាន និងការគ្រប់គ្រងកម្មវិធីបណ្តាញសង្គមរបស់រដ្ឋាភិបាលចិន ។ កាលពីថ្ងៃទី៤ ខែមេសា លោកបាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ៖ «ការទិញ TikTok កំពុងស្ថិតក្នុងដំណាក់កាលចរចា ហើយការចរចានឹងឆ្ពោះទៅមុខ ។ យើងនឹងធ្វើឱ្យ TikTok ស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក» ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYaSEtOSqBGvU5K7vPHm8L5IEHavu8ipAJBvLVLcq23kpiDuEzL6HSweyZWoYL1DaABawM2yg06083K0Eq4g1JjxNDdOmVPyIduXfjg97BY2QJlH3jr5vXoDMXoBnsZSYh9Mg3WO2C5C96lMnO4Gzoqy3Z8tiQ4bF7-kXMbqCY8FTySdRTQXLxbc1_JSX5/s1000/image_2025-04-07_08-23-54%20(2).png
    ប្រធានាធិបតីអាមេរិកព្យាយាមជំរុញឱ្យក្រុមហ៊ុនចិនយល់ព្រមលក់ TikTok ឱ្យអាមេរិក តាំងពីលោកកាន់តំណែងជាប្រធានាធិបតីអាណត្តិទី១ មកម៉្លេះ ។ លោកពុំព្រមឱ្យក្រុមហ៊ុនចិន ByteDance គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់អាមេរិករាប់លាននាក់ទេ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU3wqGU7QsTnUyxAWWX5EfSXiM0_XLKTRKFEhZBB21GlTQNS28_pc_QZAdhaKMYiltnZEoGeT3uzR18UxbEOKR4lj_DXiOSR-tMFRHrHoUjNAPBwBee0XINtITHu1kJcH3dNnLHfY4suA-UJim25y4fLB3vIkY1CNPGdB7sfbxtMDrV5MFamivOo_TxvWk/s1000/image_2025-04-07_08-23-56.png
    កន្លងមក អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់ទាមទារឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ឱ្យបានមុនថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បើមិនដូច្នោះទេ អាមេរិកនឹងបិទកម្មវិធីនេះ ។ ប៉ុន្តែពេលលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតី លោកក៏ពន្យារពេលឱ្យ TikTok អាចដំណើរការនៅអាមេរិក រហូតដល់ថ្ងៃទី៥ ខែមេសា ហើយលោកពន្យារពេលឱ្យ TikTok ម្តងទៀត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2JGOMUzhzZOxhq5P-5VLtOrTDBfdf08aVI7HNPARip4ReHSWUr97seenN_848znlNfnMuwliAvPSV-59F9mXdZngO5RCVOasuwk5SdSGCCIOCR3iM8Qh-KzKTL_AeKivPQxq079XUl2bStHJyhtDJXz1hOHBmQ7cGmhglr357hbRiiZvHAtpvbSgD7SH/s3000/image_2025-04-07_08-23-56%20(3).png

    តាមប្រភពព័ត៌មានពុំបញ្ចេញឈ្មោះ គឺក្រោយពីលោក Trump ដាក់ពន្ធទំនិញនាំចូលពីប្រទេសនានាលើពិភពលោក រួមទាំងចិន ធ្វើឱ្យអ្នកតំណាងក្រុមហ៊ុន ByteDance បានទូរស័ព្ទមកសេតវិមានអាមេរិក ដើម្បីជូនដំណឹងថា ចិនបានពន្យារពេលកិច្ចព្រមព្រៀងឈានទៅលក់ TikTok ឱ្យអាមេរិក លុះត្រាតែមានការចរចាបញ្ហាពាណិជ្ជកម្ម និងការដាក់ពន្ធរបស់អាមេរិក ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_wu5cyyB_B_ZiQH8ELZ3t7kkzOasXftCwwK8SFPCISe-e0ekoSN_0YReyxYLhBy5HOpRkahbvE-b1vslrAnC2lCEfkXmEjvLyebyoFaSgQvQpo9p5BcXGWScXqK5QgIaQSjIrKVtci9ZJtV2QwyaAl1WwCtOWBKUjajcHmKQ-R_ZZbMwjQ698wcsIBMdw/s1024/image_2025-04-07_08-23-56%20(2).png
    គួរបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះ TikTok បានរងសម្ពាធពីភាគីជាច្រើននៅអាមេរិកដែលយល់ថា កម្មវិធីដ៏ពេញនិយមនេះជាឧបករណ៍ស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែក្រុមហ៊ុន ByteDance បដិសេធរាល់ការចោទប្រកាន់ទាំងអស់ ៕