ប្រទេសមីយ៉ាន់ម៉ា ៖ ភ្នាក់ងារសង្គ្រោះបានប្រទះឃើញសាកស.ព បវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា ឆ្នាំ២០១៨ (Miss Tourism Myanmar 2018) ក្រោមអគារខុនដូបាក់បែកនៅកណ្តាលទីក្រុងម៉ាន់ដាឡៃ ក្នុងចំណោមសាកស.ព ពលរដ្ឋមីយ៉ាន់មារហូតដល់៣,០៨៥នាក់ ដែលបានស្លា.ប់ ដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ ក្រៅពីនេះ មានពលរដ្ឋមីយ៉ាន់ម៉ារងរបួសចំនួន៤,៧១៥នាក់ និងបាត់ខ្លួន ៣៤១នាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLgVMj87QgDOY1qwKSOSu4cNKpGsWPzG9w3dhdqeW0055et-JmmxGvzrICQMRG457DbD3-k9NWNcFWJajY9yoQCpvn7bubrpzB91JJnmSRh6ffSG7xwZbEnxbw4OB9LU5jm8KDS7ysIzrNtRhkQC9_JSm9bYmwHlG08x-1AnWJCaReSAZsCkvMOvTerOk/s1280/photo_2025-04-04_09-03-34.jpg

ហ្វេសប៊ុកផេកឈ្មោះ «Blessed Entertainment Miss Tourism Myanmar» បានរាយការណ៍កាលពីថ្ងៃទី២ ខែមេសា ថា ភ្នាក់ងារសង្គ្រោះមីយ៉ាន់ម៉ាបានប្រទះឃើញសាកសពនារីម្នាក់ពាក់អាវពណ៌ស ស្លៀកខោជើងវែង និងមានកាបូបប្រាក់ជាប់ខ្លួន ស្ថិតនៅខាងត្បូងអគារខុនដូបាក់បែក «Sky Villa» ប្លុក B ក្នុងអំឡុងពេលភ្នាក់ងារសង្គ្រោះកំពុងស្វែងរកមនុស្សនៅរស់រានមានជីវិតក្រោមខុនដូនេះ ។

ក្រោយមក ភ្នាក់ងារសង្គ្រោះក៏បានត្រួតពិនិត្យសាកសពនារីខាងលើឃើញថា នាងជាបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា ឆ្នាំ២០១៨ ហើយភ្នាក់ងារសង្គ្រោះក៏បានយកសាកសពនាងចេញពីខុនដូបាក់បែក និងបញ្ជូនសាកសពទៅធ្វើបុណ្យតាមប្រពៃណីនៅទីក្រុងយាំងហ្គន ។ បវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ារូបនេះធ្លាប់បានចូលរួមប្រកួតតំណាងប្រទេសមីយ៉ាន់ម៉ា ក្នុងពិធីប្រកួត «Miss Tourism World 2018» ដែលរៀបចំដោយ Blessed Entertainment ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaMKD3e9s1xrokgAvN2lX_2BHo8wc-OzCAqsu9rh_t8r2tKr3TdKKmdAhHGEvtW099f2JkqU1c9c1u2I_CyHNWeDU-9Idw5-oXsbaBGUEGkbjdKK5TOKCZw45HIFAh-cv3KG4GD3suzpSJNKi4vseiw1mtTbn9Ce9NHeBw3A2mmhDb3wOlF_Mvv3vRptNf/s1280/photo_2025-04-04_09-03-33.jpg

ចំណែកហ្វេសប៊ុកផេក «Blessed Entertainment» បញ្ជាក់ថា បវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា ឆ្នាំ២០១៨ ពិតជាស្លាប់មែន ដែលនាងជាមនុស្សម្នាក់បានស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា ក្នុងចំណោមពលរដ្ឋជាង៣,០០០នាក់ ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាឱ្យដឹង ហេតុការណ៍រញ្ជួយដីនៅមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋស្លាប់ចំនួន៣,០៨៥នាក់, រងរបួស ៤,៧១៥នាក់ និងបាត់ខ្លួន ៣៤១នាក់ ។

ការប្រទះឃើញសាកសពបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ា បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ា និងអ្នកគាំទ្រនាងយ៉ាងច្រើននៅលើពិភពលោក អាឡោះអាល័យ និងសោកសៅយ៉ាងខ្លាំង ។ វាជាគ្រោះធម្មជាតិដ៏ខ្លាំងក្លាបំផុតដែលបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ភ្នាក់ងារសង្គ្រោះបានព្យាយាមស្វែងរកសាកសពពលរដ្ឋមីយ៉ាន់ម៉ានៅជាប់ក្រោមអគារបាក់បែក ប៉ុន្តែការស្វែងរកសាកសពមានឧបសគ្គយ៉ាងខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTayXCI-4Q8_bpjAIt_WqqXdKpfkRVmWrkapbA6Pas3xKsIQ-2__9ObwKm1UsB_Fs0ujjGTI8Vks-gXCuoNKhUO75qD4axMshVoxif8_y6iqucGDGBJPy6-z2gojm4yahs_uLKN6jr_gsJY-FGD-pB4cWqWQqZtktNhRaWiTaZug5MiUOYMDiEhwxjDdwp/s840/photo_2025-04-04_09-03-33%20(2).jpg