សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសគោលនយោបាយថ្មីស្តីពីពាណិជ្ជកម្មអន្តរជាតិ ដោយដាក់ឈ្មោះថ្ងៃប្រកាសគោលនយោបាយនេះថា «Liberation Day» ឬ «ទិវាឯករាជ្យសេដ្ឋកិច្ច» របស់អាមេរិក ។ លោកកំណត់ពន្ធអប្បបរមាស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស និងអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ។ រីឯប្រទេសដែលអាមេរិកចាត់ទុកថា ការប្រមូលពន្ធ ឬវិធានការពាណិជ្ជកម្មពុំយុត្តិធម៌ អាមេរិកនឹងប្រមូលពន្ធខ្ពស់ (ហៅថា Reciprocal Tariff) ដែលអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYRcGwEho6-znX9rmFbCUTNRqBZk7DfRW38jiJYFFsQwwsgaZETUbq_nzgEyIZGe4iLVnIWIFsPlHVQ9H5AwTtFSJs-YfJOzL6kvSpr38o4NXkKVFzulIY7DCxKYtGe0T0PBk4KX0wvhqY6J0uby45zF1j9ait2KpP-1C6VwyHCcWBqqOFoEsbls9kZJqH/s1160/image_2025-04-03_13-51-36.png
ការប្រកាសគោលនយោបាយថ្មីស្តីពីពាណិជ្ជកម្មអន្តរជាតិរបស់ប្រធានាធិបតីអាមេរិក បានធ្វើឱ្យប្រទេសជាច្រើនរងផលប៉ះពាល់ ដូចជា ៖ ពន្ធទំនិញកម្ពុជា ៤៩%, ឡាវ ៤៨%, មីយ៉ាន់ម៉ា ៤៤% , វៀតណាម ៤៦%, ថៃ ៣៦%, ចិន ៣៤%, កូរ៉េខាងត្បូង ២៥%, ជប៉ុន ២៤% និងសហភាពអឺរ៉ុប (EU) ២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu0tu3vYmOYIqJBWHnLNgYyCZoPA7Tb1QncjmqyLn69ouSXhkzc891yidyUmCByimwOO7xUx00B8St6OiSL1tun7-rWMsd5d5ma_4T5tqdLrRNPrB7g0hi60IE32WsnwumJNney-NEvWbdbGT69uzU00pUCwgHJ17Fft4KLk6avElOAtg4P-TJyTxmaj19/s976/image_2025-04-03_13-51-47.png

លោក Trump ថ្លែងថា ៖ «ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជាជាប្រវត្តិសាស្ត្រ ដើម្បីកំណត់ពន្ធប្រទេសនានាវិញលើពិភពលោក» ។ ការកំណត់ពន្ធប្រទេសនានាវិញ មានន័យថា ប្រទេសទាំងនេះបានធ្វើចំពោះអាមេរិក គឺអាមេរិកនឹងឆ្លើយតបទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvijFYMn781HXTSwheX8RVFcjlzUQDos_mV6lqgzcMEQe6ovJzpUqYAd-eIdwi2RyWljgSnlVpwTU7lzkd1guqaueJ_VpydXkBsuRiYjExyx0ggakgaZrZaz45mDY8w-aPvzMSQQ9jhIJHRSsNpEmgU6tvRiYIQSsXrWCpNWOodg11qmJ2NEFHPx6f0osc/s932/image_2025-04-03_13-52-39%20(2).png

ចំណែកចិនបានកំណត់ពន្ធ៦៧% លើទំនិញអាមេរិកដែលនាំចូលចិន គឺចិននឹងរងផលប៉ះពាល់ខ្លាំងបំផុត ។ អាមេរិកបានកំណត់ពន្ធថ្មីសម្រាប់ទំនិញចិន ស្មើ៣៤% កើនឡើងពីពន្ធចាស់២០% ។ រីឯគូប្រជែង ដូចជា ៖ អង់គ្លេស និងប្រេស៊ីល ដែលបច្ចុប្បន្ន ប្រទេសទាំងពីរបានប្រមូលពន្ធទំនិញអាមេរិក ស្មើ១០% គឺអាមេរិកនឹងប្រមូលពន្ធទំនិញប្រទេសពីរ ស្មើ១០% ។ នេះជាគម្រោងរបស់លោក Trump ដែលកំណត់ពន្ធអប្បបរមា ស្មើ១០% លើទំនិញនាំចូលពីគ្រប់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3bTcEp1iUrmIfjs3YyqG2nB26Gfr3US3-l74bYe5KstEG6VdcQJ1ftyUsw91gTSw3oDJ7kZ4-D7eCqCC9yaoOotYbtko8mJNUwfYcMxylDUT-8syU_uJYiJAqyyaWLYcJLt9qUsNhnXpKZ_PhiXdWfbrV93knoU7o-YX9Ecfw0s0StxVhcGTDOlVDL0G/s770/image_2025-04-03_13-52-39%20(3).png

ការកំណត់ពន្ធនេះមានគោលដៅស្តារភាពជាម្ចាស់ផលិតកម្មរបស់អាមេរិកឡើងវិញ ហើយវាចាំបាច់ដែលអាមេរិកត្រូវប្រមូលពន្ធតបតវិញ ដោយសារការធ្វើពាណិជ្ជកម្មពុំយុត្តិធម៌ ។ យើងនឹងបើកទីផ្សារក្រៅប្រទេស និងកម្ចាត់របាំងពាណិជ្ជកម្មអន្តរជាតិ ដើម្បីឱ្យការផលិតទំនិញនៅអាមេរិកកើនឡើង, ការប្រកួតប្រជែងកាន់តែខ្លាំង និងមានតម្លៃទាបសម្រាប់ក្រុមហ៊ុនផលិតទំនិញ ។ វាជាឱកាសមាសសម្រាប់ពលរដ្ឋអាមេរិក យើងនឹងរឹតតែរឹងមាំ ។ នេះជាការលើកឡើងរបស់លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhILlkM7WVWBESv7Kz6k2LXBrq4351N6tNIed7tn4-AugWh5NmdfFFrLABkSSinHyhOrJBUZ0flBzlQCqzQ3hR_B9HOh0hERWvTarpnqK1Ury8ulWkRFvXXEhwcmwLj6EpdQVS5oZ878gauzTKDaREWN3THb0o9dEyFXF-UbFAY2SF4W73DX7wUVfVLU_NA/s640/image_2025-04-03_13-52-39.png

លោក Trump បញ្ជាក់ដែរថា មុននេះ លោកបានកំណត់ពន្ធ២៥% សម្រាប់ការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តមកអាមេរិក គឺបានអនុវត្តចាប់ពីថ្ងៃទី២ ខែមេសា ។ ក្រៅពីការកំណត់ពន្ធរថយន្ត មន្ត្រីរបស់លោក Trump បានកំណត់ពន្ធ២៥% លើទំនិញម៉ិកស៊ិក និងកាណាដា ដែលនាំចូលអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWw4JqyWqr9pFk51PDUXXvwErjVe_qNwB_DIJS4km9jOUz6jCpCOS12x0FW_m5tf3reVEOS-YHOXE-v4CnTNisufeRf-VRgGTxU3PBWe4ceLj9Xzy8jUsUyYriODKoWYObVEOEyxcehi_MR3y6RHRup40LUhPSgtHfdc3gKAnjAFSqyn1-XFM6qiAUOEj-/s1260/image_2025-04-03_13-51-35%20(2).png

បើតាមអ្នកជំនាញ គឺការប្រកាសគោលនយោបាយថ្មីស្តីពីពាណិជ្ជកម្មអន្តរជាតិនេះ នឹងធ្វើឱ្យប្រទេសនានាកំណត់ពន្ធទំនិញអាមេរិកវិញ ហើយវានឹងឈានទៅរកសង្គ្រាមពាណិជ្ជកម្ម ។ ប្រទេសនានាសន្យាថា នឹងរួមគ្នាកំណត់ពន្ធទំនិញអាមេរិក ដូចជា ៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង បានព្រៀមព្រៀងគ្នាប្រឆាំងនឹងការយកពន្ធរបស់អាមេរិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkB5tOkbRBAFyvbF4zvHT_k_aBCXQe_cnb6_yzgRlUGnCLcnLixySUR7gRQat44LmxISr0ASKHK07IOjKCNAD0SL9QfsD0QbCoo_oCx0FwaeceGipvl0ZiqB7duPEF_W7w-HylNR2Oux-lqFGycIr0KCMsWe2Oea00Qw1_jZj4SkmH1IUV0Wxgupt8wQxO/s1920/image_2025-04-03_13-51-35.png

ដោយឡែក ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និយាយថា សហភាពអឺរ៉ុបមានផែនការរឹងមាំដើម្បីឆ្លើយតបពន្ធអាមេរិក ប៉ុន្តែយើងចង់ចរចាជាមុន ។ អឺរ៉ុបពុំបានចាប់ផ្តើមការប្រឈមមុខនេះទេ យើងពុំចាំបាច់ឆ្លើយតប ប៉ុន្តែបើចាំបាច់ យើងមានផែនការរឹងមាំក្នុងការឆ្លើយតប ៕