តារាសម្តែង Esther Yu បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនបញ្ចេញមតិប្រតិកម្មបន្ទាប់ពីមានវីដេអូចែករំលែកក្នុងថ្ងៃថតបញ្ចប់នៅលើទឹកដីប្រទេសថៃដោយក្រុមការងារបានលេងជះទឹកតាមប្រពៃណីក្នុងតំបន់ ប៉ុន្តែបែរជាត្រូវបានអ្នកមួយចំនួនបញ្ចេញមតិនិងចោទថានាងមិនគោរពដល់លោកនាយកដែលជាអ្នកដឹកនាំរឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgolacj6JO-q10PfK1eL9Fa3MsXjGwF3azOi6I_cgmVuLCVFsT-lPjco03Yt-TZAKcNWeBbn31ZBau8Xgl85N2r1TH-vHCWSvpdwcdN71gL5bXioqYrd5O4MLan2XdhhbOLBsykNiJSsTCbUcd_Vz5ysLkMAuUW1CxH71QV55d6ZviEggXniEG86Nq5GsXK/s2048/image_2025-04-02_13-51-05.png
ក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ាបានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ នៅថ្ងៃទី ២៨ មីនា នៅឯទីក្រុងបាងកក ប្រទេសថៃក៏មានការរញ្ជួយដីខ្លាំងដែរដោយអគារបានបាក់រលំ។ នាថ្ងៃនោះ Esther Yu ក៏កំពុងនៅទីក្រុងបាងកក ថតរឿងភាគថ្មីដូចគ្នាព្រមទាំងបានរាយការណ៍ពីសុវត្ថិភាពរបស់នាងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានកុំឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNg3WrzXEkhOW1N2II_oHk3LWcsLg5r9_mBI9NBKvRi0q9s3lodLRypgByHmZYtUHVNm7MGbJ2-b0UAkzQm4erWTuZCEvHZcLkvm3o26Hd6eC3u8jzawvXS7KZS8I1eJGvCMZjZ8wC_rq5FDhyphenhyphenki95CY93T4jqJY1s9eFNdHZWjlnrgCtkM7IALSY6R0-o/s1800/image_2025-04-02_13-51-06.png
យ៉ាងណាមិញ រូបថតនៃការបញ្ចប់ការថតនៅលើទឹកដីប្រទេសថៃបានបែកធ្លាយតាមធឺណិតនាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFpYd6WnbYoiYt0_ainWJuYq9KkBtotSQiB6Oxc3dER71UnBnKN6fg2-jEfE1CxyXy4vN8rM_tVUbXcuVojvCLuQLX8f1-E2bCxNZo41Inec9ouQ9tU9FU4WdmYPI7e5AYp41u9RKfjUYkR7sOC3e7D8-WNJDi7wdy18xtkz7Z3x4o7K9GBwudTwjY9wA9/s1920/image_2025-04-02_13-51-07.pngពេលថ្មីៗនេះដោយគេបានឃើញក្រុមការងារភាពយន្តបានធ្វើតាមទំនៀមទម្លាប់ក្នុងតំបន់ហើយលេងទឹកដោយសង្ឃឹមថា «ទឹកនាំសំណាង”» ប៉ុន្តែវាមិននឹកស្មានដល់ថា វាបានបង្ក ជាសង្រ្គាមពាក្យសម្តី។

Esther Yu ត្រូវបានចោទប្រកាន់ពីបទ «ចាក់ទឹកលើក្បាលនាយក» ហើយដែលធ្វើឱ្យវាក្លាយជាប្រធានបទក្តៅ។ វីដេអូមួយរបស់ Esther Yu ចាក់ទឹកលើក្បាលរបស់អ្នកដឹកនាំរឿង Yu Chung Chung បានល្បីពេញអ៊ីនធឺណិត។ ក្នុងវីដេអូនោះគឺបានបង្ហាញភាពសប្បាយរីករាយនិងបានជះទឹកគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSMV1Ckrz9-YyK5435SyKvbXWNU_h6nRRAV81le8xHjtptPNlN2BtCeF5Y1fYD8HFgue5r9leEydOJVaZvSqwVkJRdxHat4exNyzQoyAvhTFdxDhLDUrt9ta_o-e4M-7FPqK5WFEm0bUx4J53NgdVriybPq6zemKueeL6ZKTjUIV-wvXc0NOSwPLE0Cu-3/s690/image_2025-04-02_13-51-03%20(2).png

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពី Esther Yu ចាក់ទឹកលើក្បាលរបស់អ្នកដឹកនាំរឿង Yu Chung Chung មហាជនមួយចំនួនចោទថាតារាសម្តែងរូបនេះមិនគោរពលើអ្នកដឹកនាំរឿងដែលធ្វើឱ្យក្លាយជាប្រធានបទ មានការចាប់អារម្មណ៍ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5hsJ3g7oOPDKyNdiW0NwCAHhwB3SP9vMltyHAu_-LkOxrGrHHqWfgIRqTePj6bTl2xmWDmgdhB-pF5Jo3Eith5fFhGlkR5XHmTQe8YTwny4ueF2zaKVR461l53cfgo9mpgfzMv2e_EV7XCTy2-Mw_xdiwQnPZqLwW7j5C4UHn63seY41oRFDd1Rfv-dMH/s628/image_2025-04-02_13-51-03.png

យ៉ាងណាមិញការលេងតាមប្រពៃណីនៅប្រទេសថៃបានបង្កទៅជារូបភាពចម្រូងចម្រាស ។ ក្រោយមកអ្នកដឹកនាំរឿងលោកបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ជាក់យ៉ាងដូច្នេះថា «វាសុទ្ធតែទឹកស្អាត កុំបារម្ភ ដោយជូនពររឿងភាគថ្មីទទួលបានជោគជ័យ»។ Esther Yu ទើបតែធ្វើតាមប្រពៃណីថៃ ដើម្បីជូនពររឿងថ្មីឱ្យទទួលបានជោគជ័យ ប៉ុន្តែនាងត្រូវបានគេបង្កាច់បង្ខូចដោយគ្មានហេតុផលដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងសោកស្តាយជាខ្លាំង៕