គេហដ្ឋានរបស់ស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ បានក្លាយជាហាងកាហ្វេរបស់ម៉ាកយីហោល្បីក្នុងស្រុក ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី៥ ខែមេសា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNU2e6lYro69Wd3dxFEQnsr4F99XFyUFjGELwN4GSHtoiyzuyLLv-BDn9BeNeDT3lRiHxItCSBCVh5CIZvE3p7VhuQOISk8NBD6kCuA8cW0ENzQa8fEXUECB51XIJj03dt8YIqeVvC0JDAn7Hx3O4CphSQv5D8Bdn7l5P1fTgEHvQVRgVhM4W2gTb_8wPC/s960/114806371_1472018876331919_3243835428453482830_n.jpg

ផ្ទះលោកតា វណ្ណ ម៉ូលីវណ្ណ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៦៥ ស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihwW-rJA8oTsQ8_1U0y42IZdZBaxZrR_qgJWZfD1fvBieqnk8pWudl1lYO7HGuwKr_nacC8sLSqa-ZCCfg-bdOd2B1c430IQoDXSqz47Dqiq0QuD_9AvZ3Ne5Kd1WdTuELDVQncEMOIYjkusn9RRG2llPr_tDUdVwCLW9WFuXWlLY6_awiSDYS9ZzZRxM/s960/116584032_1472018512998622_8133484382539225956_n.jpg

ផ្ទះនេះ មានទំហំ ៩២៤ម៉ែត្រការ៉េ មាន២ជាន់ ដែលមានបន្ទប់ការិយាល័យចំនួន៤ បន្ទប់ធំទូលាយមួយ និងបន្ទប់ទឹក៥ ធ្លាប់ត្រូវបានដាក់លក់ម្តងនៅឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់៧លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7-QIKVO3NMb4_xwXh45Sh1oBxpOkjZEZSWR7JJxLDp51jBSQZpQOwZ7zSYAttwDlDSd0e7Y4WeG_gV1zA2cmbyTDZ06SSvbD1U5_y0H8Ds58fE_QzjxCe64CVtMEJTWnAjHuXjXVu_bSQC1GMMzHyJ3hpaRRcojqovBV9x16ys9jxODDxRH9I7jOvO5l/s960/116743497_1472018662998607_863399495312146078_n.jpg

កន្លងមក មហាជនធ្លាប់មានគំនិតនៃការដាក់ផ្ទះរបស់គាត់ចូលទៅក្នុងសារមន្ទីរ ក៏ប៉ុន្តែហាក់មិនទទួលបានការគាំទ្រណាមួយពីវិស័យសាធារណៈ និងឯកជននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrP5Fpfn73vsfE4PDaFdfgxVGzwY3afLAIKqbQxRpTWYVxaA43RLAd_m56LmpGZjtQVAnA9eg0l6w08ehkU6cACjZdXswebDmDcMh1Cqia2iMVIgEjxY9JJjVbvzGDx2vrS5LZcuy57w28_ThCrhQvD8iz5isYPTqBfbuweArzLKvPP57zNshk1Vlw9dlm/s960/117149724_1472018762998597_3628178263813772084_n.jpg

គួរបញ្ចាក់ថាលោកតា វណ្ណ មូលីវណ្ណ ដែលជាបិតានៃស្ថាបត្យកម្មខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧៕