ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា កូនម្ចាស់អគារ Sathorn Unique Tower បានច្រានចោលព័ត៌មានថា អគារនេះលក់ដាច់ហើយ ក្នុងតម្លៃ៤,០០០លានបាត ក្រោយប្រកាសលក់ត្រឹមតែ៣ថ្ងៃ ដោយកូនម្ចាស់អគារបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ ។ អគារនេះពុំបានលក់ឡើយ ពីព្រោះអគារមានជម្លោះ និងការប្តឹងផ្តល់ជាច្រើនករណី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbtd2NgPMT7SNlBVdaRqvTEAXUaGjlJrl1XnSidQmjjAFBkC6L4N2Ebx0tquLazt6p6u_kKqUu2Abm_uMeziM-h1ZMR6bxqXtMRpydsBI540sODuGhAr2mVwz9VMTptGFiK5XndK8aHfRDNXLmYanz6hYk0H7uy7trtlwlrT9w0w6RebuKAoZ1zIN_3rK/s960/image_2025-04-03_08-40-32.png
នាពេលថ្មីៗនេះ ហ្វេសប៊ុករបស់ស្ត្រីជាឈ្មួញកណ្តាលអចលនទ្រព្យម្នាក់បានប្រកាសលក់អគារ Sathorn Unique Tower កម្ពស់៤៩ជាន់ ស្ថិតនៅផ្លូវចារឺនគ្រុង ទីក្រុងបាងកក ហើយក្រោយពីឈ្មួញកណ្តាលអចលនទ្រព្យប្រកាសលក់អគាររួចមក ក៏មានព័ត៌មានថា នៅដើមខែមេសា ឆ្នាំ២០២៤ អគារនេះលក់ដាច់ហើយ ។ ឈ្មួញកណ្តាលអចលនទ្រព្យសរសេរថា ៖ «អគារ Sathorn Unique Tower លក់ដាច់ហើយក្នុងតម្លៃ៤,០០០លានបាត… សូមអរគុណអតិថិជនជាច្រើននាក់ដែលចាប់អារម្មណ៍» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieV05bdJnktpnDQIJ8Cf4iD78QYwgZzlXsgf_E2Y0I4pxIjvG8rgdir7PKrOC0M4vJSQMntkiOb1R9jTo3IbbOTYZ7SO9cry3pDOpWhQbE64LLLyD4Cv5RtwS6MaQxt7UP0QWXKXRcxMdqPoAb8QNziLrzFf2EvJuxfh1U01eZ-zKomzxDOPvA0O9K2Dvd/s2048/image_2025-04-03_08-40-33%20(2).png

ក្រោយការផ្សព្វផ្សាយព័ត៌មានលក់អគារដាច់ លោក តាមផូត តរសុវណ្ណ ដែលមានគណនីហ្វេសប៊ុកឈ្មោះ «Tampote Torsuwan» បានសរសេរក្នុងបណ្តាញសង្គមថា ៖ «ថ្ងៃនេះ (ថ្ងៃទី២ ខែមេសា) មានការហៅទូរស័ព្ទចូល រហូតចង់ឆេះទូរស័ព្ទ តាំងពីមានព័ត៌មានរឿងលក់អគារមក ។ ឪពុករបស់ខ្ញុំ (ឈ្មោះ រាំងសាន់ តរសុវណ្ណ) ពុំមែនជា អ្នកប្រកាសលក់អគារទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUZJiGZB1_n8a6N2dXcXfbVAvrRbs7052CMA68JAyDeoCjqMPeEY60Tb9fIBd4ujwZjWpDY6HgXpkyF2533BSEdJRJq_tOdD5puOer3Qr8gEna-fNwdOrFBRCaQG4qOKjgwDSDxulapbqg4sQT34pHxeny6Hng2xhksmsZSzw9JhlohNH4WCllNIh_QKxo/s1178/photo_2025-04-02_14-34-45.jpg
អគារនេះមានជម្លោះ និងមានការប្តឹងផ្តល់ជាច្រើនករណី ដូចជា ៖ ការក្លែងបន្លំផ្លូវច្បាប់, ការរឹបអូសទ្រព្យសម្បត្តិឯកជន និងករណីជាច្រើនទៀត ហើយឪពុក-ម្តាយខ្ញុំ បានតស៊ូនឹងរឿងរ៉ាវជាច្រើនអស់រយៈពេលជាង៣០ឆ្នាំហើយ បច្ចុប្បន្ន អគារនេះគ្មានអ្នកទិញ ហើយត្រូវទុកចោលដោយសារតែមនុស្សមួយក្រុម ។ ឪពុក-ម្តាយខ្ញុំ នៅតែតស៊ូរឿងក្តីរហូតមកដល់ពេលនេះ ហើយខ្ញុំជឿជាក់ថា ពួកគាត់នឹងតស៊ូក្តីបន្តទៀត ដរាបណាពួកគាត់នៅមានជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3FqubadZDWZSwSvJwB1dwOYJ_B2n9utRNB6J-0XVDBjpkEt-wUCbm2RkbKt7uWMztu4luS0hwe-nWUKYpOa6gtJlrVZJsSPES8qKCkzMpK96VaJvCgn4CHD1PF37Qm-Zo2zCOpnwS3LfeUJJjhcXtIICWVTPR5h9zZ0Kap5dJBBAXGpOqNUcvfnm9jfpb/s680/image_2025-04-03_08-40-33.png

ការប្រកាសលក់អគារ Sathorn Unique Tower ពុំមែនឪពុកខ្ញុំជាអ្នកប្រកាសលក់ទេ ហើយគាត់ពុំបានទំនាក់ទំនងជាមួយអ្នកណាម្នាក់ពាក់ព័ន្ធនឹងអគារនេះដែរ ។ រយៈពេលចុងក្រោយនេះ ឪពុកខ្ញុំសុខភាពពុំសូវល្អ ហើយគាត់សម្រាកច្រើន ។ ដូច្នេះ សូមពិចារណាផងក្នុងការជឿជាក់លើការផ្សាយព័ត៌មាន បើបញ្ហាអគារនេះបញ្ចប់ មិនមែនវាឈរដូចវិមាន អស់រយៈពេល៣០ឆ្នាំទេ ។ នេះបើតាមការលើកឡើងរបស់កូនម្ចាស់អគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3UCf5R1dAEUJnzbHmW2Hy_U59euRFo3PgeqDvOYqhJCRcPEmXixO0zyOWKN_PpHMOaXOMKD6JTj8JuJC9qu89Wy8W9MjkcVzeDTcPA1zcLumD40Qd6kxqZfwfZGQCPJo0fp6557Vl07ftRNf9Qtfda6piuHyJvq5cHcBqJ7VbaDHKHGDKMlWNYdALMWw8/s840/image_2025-04-03_08-40-34.png
គួរបញ្ជាក់ថា ក្នុងបណ្តាញសង្គមថៃបានផ្សព្វផ្សាយថា អគារ Sathorn Unique Tower កម្ពស់៤៩ជាន់ មានទីតាំងនៅផ្លូវចារឺនគ្រុង សង្កាត់យ៉ានណាវ៉ា ខណ្ឌសាថន ទីក្រុងបាងកក បានលក់ដាច់ក្នុងតម្លៃ៤,០០០លានបាត ក្រោយពីប្រកាសលក់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ៕