ប្រទេសមីយ៉ាន់ម៉ា ៖ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោ.សកងទ័ពមីយ៉ាន់ម៉ា ករណីវាយប្រ.ហារ និងទម្លាក់គ្រា.ប់បែ.កនៅតំបន់ជាច្រើន ក្រោយគ្រោះរញ្ជួយដី បណ្តាលឱ្យពលរដ្ឋស្លា.ប់ រហូតដល់៤០នាក់ និងរងរបួសជាច្រើននាក់ ស្របពេលមីយ៉ាន់ម៉ាកំពុងរងគ្រោះធ្ងន់ធ្ងរដោយសាររញ្ជួយដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គឺកងទ័ពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានវាយប្រហារ និងទម្លាក់គ្រាប់បែកនៅតំបន់ជាច្រើន ស្របពេលមីយ៉ាន់ម៉ាកំពុងរងគ្រោះដោយសាររញ្ជួយដីធ្ងន់ធ្ងរ ដែលបានកើតឡើងនៅតំបន់សាកាយ ភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ហើយបង្កើត Aftershocks ជាបន្តបន្ទាប់ ។.jpg)
អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសមីយ៉ាន់ម៉ា ថា វាពុំគួរឱ្យជឿ ដែលកងទ័ពមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែក ខណៈប្រទេសជាច្រើនព្យាយាមជួយសង្គ្រោះពលរដ្ឋមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសាររញ្ជួយដី ។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលយោធាបញ្ឈប់ធ្វើប្រតិបត្តិការយោធាទាំងអស់ ។.jpg)
សារព័ត៌មានមីយ៉ាន់ម៉ា Democratic Voice of Burma (DVB) ដែលចេញផ្សាយជាភាសាអង់គ្លេស បានបង្ហាញរបាយការណ៍ចុងក្រោយពីការវាយប្រហារថា កាលពីថ្ងៃទី៣១ ខែមីនា កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ាបានស្លាប់ចំនួន៤០នាក់ ហើយពលរដ្ឋជាច្រើនទៀតរងរបួសដោយសារការវាយប្រហារផ្លូវអាកាសរបស់រដ្ឋាភិបាលយោធា ក្នុងតំបន់ម៉ូយីន រដ្ឋកាឈីនខាងត្បូង ។ តំបន់នេះគ្រប់គ្រងដោយកងពលទី៨ របស់កងទ័ពឯករាជ្យកាឈីន (KIA) ។
តាមប្រភពព័ត៌មានពុំបញ្ចេញឈ្មោះឱ្យដឹងថា ពិបាកបញ្ជាក់ពីចំនួនពលរដ្ឋស្លាប់ និងរងរបួសពិតប្រាកដ ពីព្រោះអ៊ីនធើរណេត និងសេវាទូរស័ព្ទត្រូវបានកាត់ផ្តាច់ ប៉ុន្តែការវាយប្រហារនេះកើតឡើងដោយគ្មានការប៉ះទង្គិចរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងទ័ពឯករាជ្យកាឈីន (KIA) ទេ ។
បើតាមកងទ័ពឯករាជ្យកាឈីន (KIA) គឺកាលពីថ្ងៃទី៣១ ខែមីនា ពួកគេបានការពារពលរដ្ឋ និងបណ្តេញកងទ័ពរដ្ឋាភិបាល ព្រមទាំងកងកម្លាំងស្ម័គ្រចិត្តឱ្យចេញពីភូមិក្នុងតំបន់ផាកាន ។ តំបន់នេះនៅឆ្ងាយពីតំបន់ម៉ូយីនខាងជើង ប្រមាណ ១៣៥គីឡូម៉ែត្រ ៕










