ថ្មីៗកន្លងមកនេះម្ចាស់ពានប្រលងចម្រៀងរ៉េបថ្មីថ្មោង អូជី ហ្គូលឌិន បានទម្លាយពីម្តាយរបស់ខ្លួនជាប់ពន្ធនាគារហើយកំពុងទន្ទឹងចាំម្តាយត្រឡប់មកវិញទាំងមិនទាល់ដឹងពីពេលវេលាជាក់លាក់។ មិនត្រឹមតែ អូជី ប៉ុណ្ណោះទេដែលហ៊ានទម្លាយបែបនេះគេចាំបានថាតារាចម្រៀង ណាន វីសារ ក៏ធ្លាប់បានទម្លាយប្រាប់ទស្សនិកជននូវការពិតថាម្តាយរបស់លោកក៏ធ្លាប់ជាប់ពន្ធ.នាគារ ដូចគ្មានរយៈពេល៥ឆ្នាំហើយលោកក៏ធ្លាប់ចំណាកស្រុកធ្វើជាកម្មករសំណង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdlCmKig33jc_AYGPUQ8T1JTMe9qXh1oM7ZImNzgonCrzN7_52jRWvlKLBDDPXfdpvC9VYtMBUOB4gGoUO-5B4_yQXG9m51CizHtJk4enPYWOorWKTQ6A9qmjZptGDYqqsVyzU4iqG9OG9gKx9X7-gV2cwiBtKM_Nb8nSB49CDSddqiE_Z107yaNsUvZ49/s2048/image_2025-04-01_09-20-32.png

ក្នុងកម្មវិធីសម្ភាសន៍ អ្នកជិតខាង ពីតារាកិត្តិយស អូជី ហ្គូលឌិន ម្ចាស់ពានក្នុងកម្មវិធី The Rapper Fighter បានបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការអាណិតអាសូរចំពោះម្ចាស់ពានរូបនេះបន្ទាប់ពី អូជី រងនូវការរិះគន់ក្នុងរយៈពេលចុងក្រោយនេះ។ ក្នុងកម្មវិធី អូជី បានរៀបរាប់ពីការតស៊ូរបស់ខ្លួនរួមទាំងរឿងរ៉ាវនៅក្នុងរង្វង់គ្រួសារដែលបែកបាក់គ្នាចំណែកឯម្តាយរបស់លោកគឺជាប់ពន្ធនាគារពីដើមឆ្នាំ២០២៣ រហូតមកដល់ឥឡូវ។ អូជី បានបន្ថែមដែរថា ប្អូនៗរបស់ខ្លួនរស់នៅជាមួយឪពុក ហើយព្រមទទួលស្គាល់ថារស់នៅគ្មានភាពកក់ក្តៅហើយនៅពេលគ្រួសារបែកបាក់លោកចេញមករស់នៅខាងក្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQpEQnTLtc72WOIMT0yLxVmeVZu3g-bYPWspLbw-1zIUBJdC7-FZC4gvqeRNKiwgKaZSnVr3VjDcr4_9bmDsHfkh373QAyt0O_DgRJ7PijufgcKy42mh2NdHw6ZYZE74SYPoGw0gyUKN4mtfGzMQcAI-la9gg1xaoomPkBQJSBFBsNYm9w4kKWJVE9uLGS/s2048/image_2025-04-01_09-20-30.png
ជុំវិញម្តាយកំពុងជាប់ពន្ធនាគារ អូជី ថាម្តាយរបស់ខ្លួនកុហកថាចេញមកពេលនេះប៉ុន្តែមិនឃើញដដែលហើយក៏ប្រាប់ថាពីរខែទៀតនឹងមានសេរីភាពប៉ុន្តែមិនដឹងថាម្តាយរបស់ខ្លួនកុហកទៀតឬអត់ទេ។ ទទួលបានភាពជោគជ័យក្នុងជំហ៊ានដំបូងក្នុងនាមជាម្ចាស់ពាន អូជី ក៏បានបង្ហាញដែរថាម្តាយរបស់ខ្លួនក៏បានដឹងរឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHoWWgCD55Z8-uqur2uQcjji16Idiocv9stxmt1T2Yu3ccecQaGAU436UIhkMF3AmeJR7dPBcGhRCRxQ5cO8ad9WwSbjGjSeAyDXgF1_iGE7uN9Q2SuJUxpqWfgU8tJsmBvyjSUpcctuNcsx1gETXrF837wXgK6Gu40_YYRySWUIETb6voR9K1NCbEjOY/s2048/image_2025-04-01_09-20-38.png

ការទម្លាយពីរឿងម្តាយកំពុងជាប់ពន្ធនាគារនេះបានធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិថា អូជី ហ៊ានទទួលស្គាល់ការពិតមិនលាក់បាំងមហាជនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpnvy5pfiWkfGMXvaD-YU905WyTAhSFK_bV1LHQzLze0ScIIqy000S8LqlHaOGcdeksO4HKTC4MFs7ek1eLAjE3ohBIlcynAYDKpQ6_5qjOAuzfNPmi1zVuAl5hZL1q6xqudJ5-oUS-VyNMav2AFO7BCL_twObugnK8u9M_kaUdFBNVTVDQk5lG4EiCmLQ/s2048/image_2025-04-01_09-21-47.png
មិនត្រឹមតែ អូជី ប៉ុណ្ណោះទេដែលហ៊ានទម្លាយថាម្តាយរបស់ខ្លួនជាប់ពន្ធនាគារ គេចាំបានថាកាលពីឆ្នាំ២០២២ តារាចម្រៀង ណាន វីសារ ក៏ធ្លាប់ទម្លាយប្រាប់ទស្សនិកជនដូចគ្នាក្នុងពេលលោកកំពុងប្រលងកម្មវិធី Cambodian idol រដូវកាលទី៤។ នាគ្រានោះ ណាន វីសារ បានបង្ហាញថា ឪពុកម្តាយរបស់លោកបានបែកបាក់គ្នាតាំងពីលោកមានអាយុ៣ឆ្នាំ ជាកូនកំព្រាគ្មានភាពកក់ក្តៅ។ ក្នុងនោះលោកក៏បង្ហាញថា នៅឆ្នាំ ២០១០ ម្តាយរបស់លោក ត្រូវជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ជាហេតុលោកត្រូវទៅរស់នៅជាមួយលោកយាយ។ ដោយសារតែជីវភាពខ្វះខាតខ្លាំងនៅក្នុងឆ្នាំ២០១៥ លោកបានសម្រេចចិត្តបោះបង់ចោលការសិក្សា ដោយងាកមរកការងារធ្វើជាកម្មករសំណង់នៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgZQH_pZPpxW52y-uXuLJmDnDg8J_7eiRAdbRri3vQRXetZWaKkoF3xa-0Fl42F-qTV6L3GjQBmMKemcs3rwQ6biJH4dP2xqWx5-D90kukICQdMh1QkgS1WtfdJShuoAOrm29Y8dL893ukUifBMRUuYXwOwwM-xuec7PfCu-eHVmdjg0x5kASPn2KzYAv/s2048/296067865_586227476206450_4771167309881968709_n.jpg

ក្រោយពីធ្វើជាកម្មករចំណាកស្រុក លោកមានក្តីស្រមៃចង់ក្លាយជាតារាចម្រៀងមួយរូបហើយសម្រេចចិត្តវិលមកមាតុភូមិវិញហើយក៏ជាតារាចម្រៀងនៅក្នុងសណ្ឋាគារមួយនៅទីក្រុងភ្នំពេញផងដែរ។ ក្រោយមកលោកក៏សម្រេចចិត្តដាក់ពាក្យប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8txmK-Q43C9gHLiWAnYhZXsPxuQJe5QS5A3TPsxA528-Q6aVmC2QCGM79uN_vOEcqAqcUuFhA69de9nczyxDTUwHaxx3-4MSt9-5vcRR8JovSiIX27AEy7ojqUYkRVnmOKR4OlIb9T_SYzO0wGb6GQujW8QbVn-4R9W1xs-RZ3TwQQSrEac_hFvhbAI6/s2048/297627756_592100252285839_2067422787653383013_n.jpg

ក្នុងការប្រកួត ណាន វីសារ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវធ្លាក់ចេញកម្មវិធីជាមួយនឹង មាស នីតា ហើយការប្រកួតប្រជែងមួយនេះបានធ្វើឱ្យទស្សនិកជនមានការស្គាល់ ណាន វីសារ បានកាន់តែច្រើន៕