ប្រទេសមីយ៉ាន់ម៉ា ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ា បានកើតគ្រោះរញ្ជួយដីជាថ្មី មានកម្រិត៥.៩រិចទ័រ ស្ថិតនៅតំបន់ម៉ាត់តារា ភាគពាយ័ព្យទីក្រុងម៉ាន់ដាឡៃ កាលពីវេលាម៉ោង៣និង៣៨រសៀលថ្ងៃទី២៩ ខែមីនា ដែលធ្វើឱ្យពលរដ្ឋស្លា.ប់ ដោយសាររញ្ជួយដីកើនឡើងរហូតដល់ជាង១,៧០០នាក់, រងរបួសជិត៣,៥០០នាក់ និងបាត់ខ្លួន៣០០នាក់ ។ គ្រោះរញ្ជួយដីលើកក្រោយនេះ គឺមានកម្លាំងញ័រខ្លាំងប្រហាក់ប្រហែលនឹងគ្រោះរញ្ជួយដីលើកដំបូងដែលមានកម្រិត៧.៧រិចទ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTN3t9-hME6ovicYRU2PZhDcB_la_q1C3srLXDB8HSym6P5xbqTXgUhvDLPnlhHHgDBDCIYLguVC5G66QefKrabmO8uS_rAi4VKT8eSopPakLXCaBSiObhmOng1lHjxABCVMpNBzX-69pN2EPDAF3Rvh3XhElU5onPXE1eLdal95iPfugbB1lcK9G072f7/s770/image_2025-03-31_11-15-14%20(3).png

ភ្នាក់ងារសង្គ្រោះបានស្វែងរកមនុស្សបាត់ខ្លួននៅក្រោមអគារបាក់បែកចំនួន៤ មានកម្ពស់១១ជាន់ នៅទីក្រុងម៉ាន់ដាឡៃ ដែលបានដួលរលំដោយសាររញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ។ បើគិតមកដល់ថ្ងៃទី៣១ ខែមីនា គឺភ្នាក់ងារសង្គ្រោះបានជួយសង្គ្រោះមនុស្សជាប់នៅក្រោមអគារ ចំនួន២៩នាក់ និងរកឃើញសាកសព ៩នាក់ ។ ភ្នាក់ងារសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សនៅក្រោមអគារបន្ត ក្រោយពីមន្ត្រីកាកបាទក្រហមអន្តរជាតិប្រកាសថា មានមនុស្សជាង៩០នាក់ទៀតជាប់នៅក្រោមអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhoLJbedL3ZyjDW-9BD3Eif2wH1zsuWUg3n0K9_nyqYd_lNUx_TMcLz5QGNJY3QpL4BHCbM65AMnBKCexrXg1UtfZ0s5j1JI43ifxaAYtwPsD2z8LrXK4U5QKdbaMP9StxmM52oJoOLvadPV_EgE7y3FUVxRJwdL-NpWjQU-wfgZu9lADJte7jqIjLxeO/s696/photo_2025-03-31_10-40-16%20(2).jpg

ចំណែកការស្វែងរកមនុស្សបាត់ខ្លួនទៅទីក្រុងសាកាយ ដែលស្ថិតនៅក្បែរចំណុចកណ្តាលគ្រោះរញ្ជួយដី គឺភ្នាក់ងារសង្គ្រោះបានរកឃើញសាកសពនៅក្រោមអគារបាក់បែក ចំនួន៨៨នាក់ និងជួយសង្គ្រោះមនុស្សចេញពីអគារបាន ចំនួន៣៦នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihgKsrE7-1-aAje8f-XxXa5rM_obdLk2N4EyG0K_3LkCz_szeN541aCZibfxHvIhP1THPnJ3YxPeEGMFZnxvFljmG46903lWVzW7GAbBUqz34Fzw5HuAkuooxGvIl9CB76Ak6NM4Q_B3PECdc4T6SGgaw1iy0FOOsHIoaWGVWBq5KDBZ-UpVFu1wTnSexX/s696/photo_2025-03-31_10-40-16%20(3).jpg

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing និយាយថា ចំនួនពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ដោយសារគ្រោះរញ្ជួយដី បានកើនឡើងរហូតដល់ជាង១,៧០០នាក់, រងរបួសជិត៣,៥០០នាក់ និងបាត់ខ្លួន៣០០នាក់ ។ ប្រទេសមីយ៉ាន់ម៉ាសន្និដ្ឋានថា ចំនួនពលរដ្ឋស្លាប់ដោយសាររញ្ជួយដីនឹងកើនឡើងច្រើនជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUwghRat5OXh25hB4o3MfJGWtRkshTtlOQPHzBJ2Dj8iteAr1nP9aCgsFkP-erCNDy28Trr9Qm85f1NfjtR_vt0yE9biu3pY7Mq4hkKHIXEST42hZ62srGW4YF_QqtRDDOhuajWs6fnWPqf7bb4WQUu-gM_5qHSoo2uGkNfz8OnAJ1V_XKeaD7AtK_y1Y/s696/photo_2025-03-31_10-40-16%20(4).jpg

កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យភ្នាក់ងារសង្គ្រោះបរទេសរាប់រយនាក់ធ្វើដំណើរមកមីយ៉ាន់ម៉ា ដើម្បីស្វែងរកពលរដ្ឋបាត់ខ្លួននៅក្រោមអគារបាក់រលំក្នុងតំបន់ជាច្រើន ដោយសាររញ្ជួយដីកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ។ ភ្នាក់ងារសង្គ្រោះមកពីប្រទេសឥណ្ឌា ចិន ហុងកុង និងថៃ បានធ្វើដំណើរមកដល់មីយ៉ាន់ម៉ា ព្រមទាំងផ្តល់ជំនួយឱ្យមីយ៉ាន់ម៉ាផងដែរ ។ រីឯម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៊ី ក៏បានបញ្ជូនភ្នាក់ងារសង្គ្រោះមកមីយ៉ាន់ម៉ាដូចគ្នា ខណៈកូរ៉េខាងត្បូង តៃវ៉ាន់ និងវៀតណាម នឹងបញ្ជូនភ្នាក់ងារសង្គ្រោះនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9NrO2eBx4awvbVUvAnZA70GqPqITpkpcGjnGr4MOI8Cyo_fZw6txUXKwXX4pdwGVQPDZobvpjkBVeh688T86rGDhZ4SBj3iAOgEcN-qdRQbWphFU8DVFW55eMQh4P0sjAd5Qx9mjvc7PPfsGyIRpm-CBpO9YIasYTPcTikdng3v7cO2WyT4zdwxnmUlqO/s600/photo_2025-03-31_10-40-16.jpg

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីជាថ្មីមានកម្រិត៥.៩រិចទ័រ នៅតំបន់ម៉ាត់តារា ភាគពាយ័ព្យទីក្រុងម៉ាន់ដាឡៃ ប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង៣និង៣៨រសៀលថ្ងៃទី២៩ ខែមីនា មានឥទ្ធិពលមកដល់ខេត្ត២ របស់ប្រទេសថៃ គឺខេត្តមេហុងស៊ន និងខេត្តឈៀងម៉ៃ ។ រញ្ជួយដីនៅតំបន់ម៉ាត់តារា គឺស្ថិតនៅឆ្ងាយពីស្រុកប៉ាងម៉ាផា ខេត្តមេហុងស៊ន របស់ថៃ ប្រមាណ៣៣២គីឡូម៉ែត្រ ៕