ប្រទេសថៃ ៖ នៅប្រទេសថៃបច្ចុប្បន្ន ឪពុក-ម្តាយពុំអាចប្រកាន់យកតាមពាក្យថា «បើស្រឡាញ់គោឱ្យចងខ្សែ បើស្រឡាញ់កូនឱ្យវា.យ» ទៀតទេ ពីព្រោះវិសោធនកម្មច្បាប់ថៃចូលជាធរមានហើយ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គឺហាមឪពុក-ម្តាយវា.យដំកូន និងមានសិទ្ធិត្រឹមតែប្រៀនប្រដៅប៉ុណ្ណោះ ។ ការអនុវត្តច្បាប់នេះ គឺស្របតាមអនុញ្ញាស្តីពីសិទ្ធិកុមារ ដែលថៃបានចូលជារដ្ឋភាគីកាលពីឆ្នាំ២០០៦ ទទួលស្គាល់អនុសញ្ញានេះ និងស្ម័គ្រចិត្តអនុវត្តតាម ។
.png)
សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃនឹងចាប់ផ្តើមអនុវត្តច្បាប់ហាមវាយដំកុមារ ចាប់ពីថ្ងៃទី២៥ ខែមីនា តទៅ ។ មាត្រា១៥៦៧ របស់ច្បាប់នេះចែងថា អាណាព្យាបាលមានសិទ្ធិដាក់ទោសកូនត្រឹមតែប្រៀនប្រដៅប៉ុណ្ណោះ ឬអប់រំកូនឱ្យកែប្រែឥរិយាបថ ដោយពុំធ្វើទារុណកម្ម ឬប្រើប្រាស់អំពើហិង្សាដល់រាងកាយ និងផ្លូវចិត្ត ឬធ្វើទង្វើខុសច្បាប់ ។
ឪពុក-ម្តាយមានសិទ្ធិប្រៀនប្រដៅកូន ប៉ុន្តែពុំអាចប្រដៅដោយអំពើហិង្សាទាំងកាយ និងចិត្ត ឬការនិយាយពាក្យសម្តីធ្ងន់ ឬធ្វើទង្វើផ្សេងៗ ដូចជា ៖ បន្ទាបតម្លៃកុមារ ។ កន្លងមក ច្បាប់នេះពុំបានកំណត់ច្បាស់លាស់ថា ឪពុក-ម្តាយមានសិទ្ធិដាក់ទោសកូនកម្រិតណា ហើយពុំបានកំណត់ថា តើការអប់រំកូនដោយហិង្សា គឺជាទារុណកម្មដែរឬទេ ។.png)
ហេតុផល និងភាពចាំបាច់សម្រាប់ការកំណត់សិទ្ធិរបស់ឪពុក-ម្តាយ គឺក្នុងគោលបំណងកាត់បន្ថយការដាក់ទោសកូន ស្របតាមមាត្រា២៦ របស់រដ្ឋធម្មនុញ្ញប្រទេសថៃ និងស្របតាមអនុញ្ញាស្តីពីសិទ្ធិកុមារ ដែលថៃចូលជារដ្ឋភាគីកាលពីឆ្នាំ២០០៦ ទទួលស្គាល់អនុសញ្ញានេះ និងស្ម័គ្រចិត្តអនុវត្តតាម ។
ករណីជាច្រើនបានកើតឡើង គឺឪពុក-ម្តាយបានដាក់ទោសកូនដោយប្រើប្រាស់អំពើហិង្សា ឬទារុណកម្ម ដែលធ្វើឱ្យប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្តកូន ។ ឪពុក-ម្តាយខ្លះទៀតវាយដំកូន ឬដាក់ទោសតាមវិធីផ្សេងៗដោយការបន្ទាបតម្លៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលកុមារ ប៉ុន្តែអំពើហិង្សាទាំងអស់នេះពុំបានជួយដោះស្រាយបញ្ហា ឬកែប្រែអាកប្បកិរិយាកូនឡើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ សមាជិកសភាមកពីគណបក្សកាវក្លៃ (ពេលនោះ តុលាការថៃពុំទាន់រំលាយគណបក្សនេះ) បានស្នើធ្វើវិសោធនកម្មច្បាប់ និងកែប្រែមាត្រា រហូតដល់ច្បាប់ត្រូវបាមបញ្ជូនទៅឱ្យព្រឹទ្ធសភាពិចារណាសម្រេចអនុវត្តជាផ្លូវការ ៕










