Home ព័ត៌មានអន្តរជាតិ លែងពិបាករឿងអត់ចាំយល់សប្តិហើយ! អ្នកវិទ្យាសាស្ត្រជប៉ុននឹងផលិតឧបករណ៍ថតយល់សប្តិ ដើម្បីចា.ក់បញ្ចាំងដូចភាពយន្ត

លែងពិបាករឿងអត់ចាំយល់សប្តិហើយ! អ្នកវិទ្យាសាស្ត្រជប៉ុននឹងផលិតឧបករណ៍ថតយល់សប្តិ ដើម្បីចា.ក់បញ្ចាំងដូចភាពយន្ត

84
0

ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មាន Tirana Post បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅប្រទេសជប៉ុនគ្រោងបង្កើតឧបករណ៍មួយដោយប្រើបច្ចេកវិទ្យា MRI និង AI អាចមានសមត្ថភាពកត់ត្រាក្តីសុបិន្តរបស់អ្នក ហើយបង្ហាញវាឡើងវិញជាទម្រង់វីដេអូនៅពេលដែលអ្នកភ្ញាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfwcRx8g-7O8hQGutIBZNDqiMta-jO_E3j7BN-zuiRCdlUClC3xNMrw98OFUEq2v3UpCZ9F0QhHfSEqEkkBUvOFRteBZbgXJn_UYM6Wv2RmJj2a4SVIttEWZHO581p2J2mMWBLCAZExF5xTm3EzpzOqR04L-38tj-5s0Rhlm_gmmaERtFaL0bwH6I3oJgJ/s800/image_2025-03-26_14-30-19.png

យោងតាមលោក​វេជ្ជបណ្ឌិត Yukiyasu Kamitani អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ប្រសាទ​មក​ពី​សាកលវិទ្យាល័យ Kyoto និងក្រុមរបស់លោកបានបង្កើតម៉ាស៊ីនដែលប្រើបច្ចេកវិទ្យា MRI ដើម្បីវិភាគសកម្មភាពខួរក្បាល ដែលអមជាមួយស្ថានភាពសុបិន រួមទាំងរៀបចំសកម្មភាពទាំងនោះជាលំដាប់លំដោយដូចសាច់រឿង ហើយយកទៅចាក់បញ្ចាំងដូចភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqZFe7t36TGPG9kv08BSQfUHJCfwRgyuIhIO4DTZb9A1vMOjBNXCtc_FUbD-MnMDagUJyqt7AFvNwMUV3MCbWTvejJNSVFeeMugCSDZ2VWA3q2Si9oZO-1se4RVz791CBiM94Wty849X_Lcb_0b9QO-gM761d_lr4hJDp7bzTjFLbSsaynbh6ZAafFqrRZ/s800/image_2025-03-26_14-30-18.png

តាមរយៈការឌិកូដ លំនាំសរសៃប្រសាទ ឧបករណ៍ទំនើបនេះ អាចបង្កើតរូបភាពតំណាង ដែលមើលឃើញរឿងរ៉ាវកើតឡើងនៅក្នុងសុបិនរបស់មនុស្សម្នាក់ៗ។ ដូច្នេះបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមប្រែក្លាយសុបិនរបស់អ្នកឱ្យក្លាយជាការពិត។ ទោះជាយ៉ាងណាឧបករណ៍នេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT09ZKuaF3RLhXUgQYYQy4LZcr7OlypaA2f95-FtIKuu_0P_6KqXp55v8rKCltJzUZYspIE3hMlJ1xjjdIr4kgdHxP6ufhnbJwkphGtH3uNb7ab6dneE-NdK_OdECIZLh76PhJkxJOlELEoks1L5UeZJkqp-TbKw0QRGpek0ajV70uzWxGWT28cbr-QSFy/s1280/image_2025-03-26_14-30-19%20(2).png

គួរបញ្ជាក់ដែរថា ការផលិតឧបករណ៍នេះមានគោលបំណងផ្លាស់ប្តូរការយល់ដឹងរបស់យើងអំពីសុបិន មនសិការ និងដំណើរការដ៏ស្មុគស្មាញនៃចិត្តរបស់មនុស្ស។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏អាចធ្វើឱ្យប្រសើរឡើងនូវការចងចាំក្នុងពេលគេង និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត។ ជាងនេះទៅទៀត បច្ចេកវិទ្យាក៏កត់ត្រាក្តីស្រមៃរបស់អ្នក ដើម្បីទទួលបានសក្ដានុពលដ៏ធំមួយ សម្រាប់ការបង្កើនភាពច្នៃប្រឌិតផងដែរ៕