តើអ្នកធ្លាប់សង្កេតដែរឬទេ? នៅពេលមានគ្រោះធម្មជាតិកើតឡើងដូចជារញ្ជួយដី បន្ទុះភ្នំភ្លើង និងខ្យល់ព្យុះ គឺតែងតែមានសត្វចម្លែកៗផុសចេញពីសមុទ្រ ឬស្លា.ប់អណ្តែតលើសមុទ្រ។ ហើយពេលខ្លះទៀតក៏មានសត្វស្លាបជាច្រើនប្រមូលផ្តុំគ្នាហោះហើរពេញផ្ទៃមេឃ ដើម្បីរត់ចេញពីតំបន់ទាំងនោះផងដែរ។
.jpg)
នេះជាប្រថ្នូរឱ្យមនុស្សយើងដឹងថានឹងមានគ្រោះមហន្តរាយកើតឡើងនាពេលខាងមុខ។ ដូច្នេះហើយតើអ្នកដឹងទេថា ហេតុអ្វីបានជាសត្វតែងតែដឹងមុនរហូតបែបនេះ តើពួកវាមានសមត្ថភាពពិេសសឬយ៉ាងណា? យោងតាមគេហទំព័របរទេស IFL Science សត្វពិតជាមានសមត្ថភាពពិសេសមែន ដោយវាអាចមានអារម្មណ៍រសើបជាងយើងទៅទៀត ទោះបីវាមិនមានញ្ញាណទី ៦ ដូចមនុស្សយើងក៏ដោយ។

តាមពិតទៅ មនុស្សក៏អាចមានសមត្ថភាពទាំងនេះដែរ ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែច្រើន សមត្ថភាពធម្មជាតិរបស់យើងក៏អាចថយចុះតាមហ្នឹងផងដែរ។ លើសពីនេះ សត្វមួយចំនួនមានរចនាសម្ព័ន្ធរាងកាយដែលត្រូវបានរចនាឡើងដើម្បីដឹងពីការផ្លាស់ប្តូរនៅក្នុងបរិយាកាសរបស់វាប្រសើរជាងយើង។
ហេតុនេះប្រសិនបើអ្នកឃើញសត្វចិញ្ចឹមរបស់អ្នកចាប់ផ្តើមបង្ហាញអាកប្បកិរិយាចម្លែកៗ ដូចជាការរត់ចេញ ការស្រែកយំ ឬធ្វើឱ្យមានសំឡេងប្លែកៗ កុំគិតថាវាគ្រាន់តែជារឿងធម្មតាឱ្យសោះ ប្រហែលជាវាកំពុងព្យាយាមប្រាប់អ្នកថានឹងមានអ្វីខុសប្រក្រតីហើយ។
ជាក់ស្តែងមុនពេលព្យុះ ឬព្យុះទីហ្វុងធំកើតឡើង សម្ពាធខ្យល់ប្រែប្រួលភ្លាមៗ ហើយវានឹងមានសំឡេងប្រេកង់ទាប (Infrasound) ដែលមនុស្សមិនអាចស្តាប់បាន ប៉ុន្តែសត្វដូចជាសត្វស្លាប ឬសត្វសមុទ្រគឺវាអាចដឹងអ្វីៗមុនយើង នេះជាមូលហេតុដែលសត្វស្លាប ឬសត្វសមុទ្រ តែងតែបង្ហាញខ្លួន ដូចជាស្លា.ប់អណ្តែតលើសមុទ្រ ឬហើរចេញឱ្យឆ្ងាយពីតំបន់មួយមុនពេលព្យុះបោកបក់៕










