Home ព័ត៌មានអន្តរជាតិ ចិនបែរជាត្រេកអរ និងសាទរការសម្រេចរបស់ Trump ក្នុងការឈប់ផ្តល់ថវិកាដល់វិទ្យុ VOA

ចិនបែរជាត្រេកអរ និងសាទរការសម្រេចរបស់ Trump ក្នុងការឈប់ផ្តល់ថវិកាដល់វិទ្យុ VOA

81
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលចិនបានបង្ហាញក្តីរីករាយជាមួយការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលឈប់ផ្តល់ថវិកាដល់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (Radio Free Asia-RFA) ដោយសារវិទ្យុទាំងនេះតែងតែផ្សព្វផ្សាយព័ត៌មានមិនល្អពីចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicKDmbqhM6Zay-6uCgrqh4c4D1VmfsDTS_cv9ET5aQM0gyWXj9zyZiIUNLmVPUYO6RITJ3Vv3y6pfYBAg_ve95v4D1Pid4qTDExXnlx67VhzsDalqGiu-6UbrV9MWim5cr-2rVbxRQ6HV5GpHrl5lX45m2h81O_wOF_AjW1vFlPbriYfbf5p32m9TpgWfh/s1100/image_2025-03-19_14-51-35.png
ប្រធានាធិបតីអាមេរិកសម្រេចចិត្តឈប់ផ្តល់ថវិកាដល់វិទ្យុ ធ្វើឱ្យមហាជនរិះគន់ថា គឺជាឧបសគ្គសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ។ ផ្ទុយទៅវិញ កាសែត Global Times របស់រដ្ឋាភិបាលចិនបានគាំទ្រការកាត់ផ្តាច់ថវិការបស់វិទ្យុទាំងពីរ និងចោទប្រកាន់វិទ្យុ VOA ថា តែងតែផ្សព្វផ្សាយព័ត៌មានអាក្រក់ពីចិន ហើយចិនយល់ថា បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកបោះបង់វិទ្យុ VOA ដូចបោះបង់ក្រណាត់ជូតជើង ។ រីឯមន្ត្រីសេតវិមានអាមេរិកបានការពារការផ្តាច់ថវិកាវិទ្យុរបស់លោក Trump និងអះអាងថា វិទ្យុទាំងនេះឃោសនាព័ត៌មានជ្រុលនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw-UDIGCvy9gyWr-GDhopSJjZ6oqUUueKrbEgasM7Jk6GBdbH16PO5zMEoVwK7q27uH-bFQl4EGdGVLTPHSGevO5SnKoaY4WrEXUR_iRIHiLyeWMsuLikdY9hyphenhyphen-PTxxfKWVT1BKuELMTsGsue5EXgxfuTgpT6oF7LvDgmAoAzWj-v6bLXIfaq2OFlhsEP2/s800/image_2025-03-19_14-51-29.png

វិទ្យុ VOA, Radio Free Asia (RFA) និងវិទ្យុ Radio Free Europe ទទួលបានការកោតសរសើរ និងទទួលស្គាល់ជាអន្តរជាតិ ដោយសារបានផ្សព្វផ្សាយព័ត៌មាននៅបណ្តាប្រទេស ដែលកំណត់សិទ្ធិសេរីភាពសារព័ត៌មាន ឬបំបិទសិទ្ធិអ្នកសារព័ត៌មាន ដូចជា ៖ ចិន រុស្ស៊ី និងកូរ៉េខាងជើង ។ បើទោះជាចិនរារាំងការផ្សព្វផ្សាយរបស់វិទ្យុ VOA ក្តី ប៉ុន្តែពលរដ្ឋចិនអាចស្តាប់ព័ត៌មានរបស់វិទ្យុនេះតាមរយៈសំឡេងរលកខ្លី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUnwJQRe7SqxF2XcShNYkdmJzpQq018BDuotohZhbT7-3b-3A1e5KUKny4sUE4e7ffElVx6nyF7I7myhlH72-qAaOXJuw9vrZ4oauYoWI68GVeW0Ak9rlw4BlCasBZwcXgmF7f4_7NJUgE5p7Vc3Z6Wfe2kLvqacSUGnrrcPQ1CjOQp9QfBYKeApsbMa5c/s3382/image_2025-03-19_14-51-30.png
វិទ្យុ RFA បានផ្សាយព័ត៌មានពីការរំលោភសិទ្ធិមនុស្សនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងផ្សាយពីជនជាតិអ៊ុយគូរាប់ពាន់នាក់នៅទីក្រុងស៊ីនជាំង ប្រទេសចិន ត្រូវបានឃុំឃាំង ប៉ុន្តែចិនបដិសេធនឹងការផ្សាយព័ត៌មាននេះ ។ វិទ្យុនេះក៏បានផ្សាយពីជនភៀសខ្លួនកូរ៉េខាងជើង និងការលាក់បាំងព័ត៌មានពលរដ្ឋចិនស្លាប់ដោយសារជំងឺកូវីដ-១៩ របស់គណបក្សកុម្មុយនិស្តចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNFPH6xCMBICnEh9iaPIJlB8918uEPnIXTVGIZAQq0WWGvo6K-AV0KSfCX08QJcXeBPshkNuhuBp8jUI3lsOwy3pAfJih9OU1xtI-xRT2UWoZukAIMTyuBFylpoASPXoqJW3TyDTc7Mt90tYGCMzDLaiv3aXJ22jXiuYK83YTxXX_pVcbI2vnRHZevJNfA/s860/image_2025-03-19_14-51-37.png
ចំណែកវិទ្យុ VOA បានផ្សាយព័ត៌មានភាសាចិនជាចម្បង និងផ្សាយពីការប្រឆាំងតវ៉ាកាលពីឆ្នាំ២០២២ នៅប្រទេសចិន ដើម្បីកុំឱ្យរដ្ឋាភិបាលចិនបិទប្រទេសពេលផ្ទុះជំងឺកូវីដ-១៩ ។ កាសែត Global Times របស់រដ្ឋាភិបាលចិនរីករាយចំពោះការកាត់ផ្តាច់ថវិកាវិទ្យុទាំងនេះ ហើយថា VOA ផ្សាយព័ត៌មានមិនពិត ។ អតីតនាយកគ្រប់គ្រង Global Times និយាយថា ៖ «ការឈប់ផ្តល់ថវិកាដល់វិទ្យុ VOA និង RFA គឺជាព័ត៌មានគួរឱ្យរីករាយណាស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjBTAOY655wJxxjNnTy3SLCWhIYOoX9BxAhu2WAkE-QWGzrYjYhULzyvIu74kDmZnBiIG00E9NYcqHDsdH5bm0k4mLqwt4q17QWwe8qDTGOxEw1S4pOLj-tXfH24Ne2Sn12MgEQIftpDASxSXReGw1_aBv0ZVRExgzwjRvahbkosvmMUb_YHIhjF0zpk04/s1480/image_2025-03-19_14-51-36.png

ដោយឡែក អ្នកសារព័ត៌មានអាមេរិកយល់ថា វាជាការបិទប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយព័ត៌មានដោយសេរី និងឯករាជ្យ ។ VOA ត្រូវបានបង្កើតឡើងពេលសង្គ្រាមលោក លើកទី២ ដើម្បីប្រឆាំងនឹងការឃោសនារបស់ណាស៊ី ហើយផ្សព្វផ្សាយជិត៥០ភាសា ទៅកាន់អ្នកស្តាប់ ប្រមាណ៣៦០លាននាក់ក្នុង១សប្តាហ៍ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ VOA ក៏បានផ្សាយព័ត៌មាននៅចិន កូរ៉េខាងជើង គុយបា និងរុស្ស៊ី ហើយការផ្សាយរបស់ VOA បានធ្វើឱ្យពលរដ្ឋចិនជាច្រើនរៀនសូត្រភាសាអង់គ្លេសតាមវិទ្យុនេះ ៕