Home ព័ត៌មានអន្តរជាតិ ធ្លាប់ឆ្ងល់អត់! ហេតុអ្វីបានជាផ្ទៃមេឃមើលទៅមានពណ៌ខៀវ?

ធ្លាប់ឆ្ងល់អត់! ហេតុអ្វីបានជាផ្ទៃមេឃមើលទៅមានពណ៌ខៀវ?

191
0

ជាទូទៅនៅពេលមេឃស្រឡះល្អ យើងតែងតែឃើញផ្ទៃមេឃមានពណ៌ខៀវ ឬពណ៌ទឹកសមុទ្រ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាផ្ទៃមេឃមើលទៅមានពណ៌ខៀវអ៉ីចឹង? ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានសិក្សារួចមកហើយ នៅមេរៀនវិទ្យាសាស្ត្រអនុវត្តន៍ កាលពីថ្នាក់អនុវិទ្យាល័យ ប៉ុន្តែប្រហែលលោកអ្នកភ្លេចបាត់ទៅហើយ។ ដូច្នេះអត្ថបទនេះ យើងនឹងបកស្រាយ ដើម្បីការយល់ដឹងកាន់តែច្បាស់ និងអាចឱ្យលោកអ្នកចែកចាយបន្តទៅដល់ក្មេងៗជំនាន់ក្រោយទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOAWBkAiU6QUo53DCGbwEybyjcFh8ZCeIcU1ir42fvAiL-1dMSZPKkNrgzgZ2-Qg1Fhd8N_zLU4rg0bSfN16tS5F8q6zSe76fetKIb6YC80NspfcZajmVfpkGZJX-SfN8DauzkNLqsRQym5ZMu1ZcU0QXlpdE7LB_UNVAJeRJ3qJhYwTiVL1fi0vLfUu5p/s2560/image_2025-03-19_13-39-37.png
យោងតាមគេហទំព័របរទេស Live Science មូលហេតុដែលផ្ទៃមេឃមានពណ៌ខៀវ គឺដោយសារការចាំងចូលនៃល្បាយពន្លឺរបស់ព្រះអាទិត្យ។ ពន្លឺរបស់ព្រះអាទិត្យត្រូវបានគេដឹងថា ជាពន្លឺដែលគេអាចញែកបានរហូតដល់ ៧ ពណ៌ដូចទៅនឹងពណ៌របស់ឥន្ទធនូដែរ។ នៅពេលពន្លឺទាំងនោះឆ្លងកាត់បរិយាកាសនៅលើភពផែនដី បរិយាកាសចាប់យកតែពណ៌បៃតង ស្វាយ លឿង និងខៀវតែប៉ុណ្ណោះ ដូច្នេះពណ៌ទាំងអស់នេះបានចាំងបញ្ចូលគ្នាបង្កើតបានជាពណ៌ខៀវស្រងាត់របស់ផ្ទៃមេឃដែលយើងតែងតែឃើញជារាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYYE3_c-ns-j9SfmDdTv81oqnHLQ7DnD-D8pNZU6A3Khy03JDND2wti7taIF2EKMGalI_-ORABlzUdpeYBaMMcEpYtJkEB5FJdSeh8xBPuxpQm_b4mTzFuH-XUwRoUmf9jt6mEi60nL82wZmE5S08JRlV5WQbR6KtM97wX6VaROH-zilE6_JR4i4naQmKA/s2560/image_2025-03-19_13-39-40.png

នេះមានន័យថា ផែនដីត្រូវបានគ្របដណ្តប់ដោយស្រទាប់ជាច្រើននៃបរិយាកាស ហើយស្រទាប់ទាំងនោះបានរារាំងពន្លឺពណ៌ក្រហមរបស់ព្រះអាទិត្យ មិនឱ្យចូលមកដល់ផ្ទៃដីបាន។ លើសពីនេះវាក៏ពាក់ព័ន្ធនឹងពណ៌ដែលភ្នែករបស់មនុស្សអាចមើលឃើញ គួបផ្សំនឹងការរារាំង មិនឱ្យបញ្ចេញពណ៌ផ្សេងៗទៀតនៃស្រទាប់បរិយាកាសផែនដី ពេលពន្លឺព្រះអាទិត្យជះចំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5XO6JtfA0E2G8RqGJEoPWxA3uvKgN_DWgiVX0_SY9nwKoRus1Vqhqvuh08LnlwXVu-e_VnMnT_3rJfsiaMIEbjN_vfcmmUgR-zYfXEV7BatsH81x4-Tb21PU88GVQ_WCccL4Z1SxTWx4gz2NqtZxLFZKHEtK3X4gZWPJtzV1Y0MvtUv9EKV3qoj5_NMgY/s1440/image_2025-03-19_13-39-42.png

សរុបសេចក្តីមក ពណ៌ខៀវស្រាល ជាពណ៌បំលែងពីធម្មជាតិ ដោយម៉ូលេគុលតូចៗនៅគ្រប់ទីកន្លែងក្នុងខ្យល់ និងបរិយាកាសផែនដី។ ម៉ូលេគុលពណ៌ខៀវត្រូវបានពង្រាយច្រើនជាងពណ៌ផ្សេងៗទៀត ដោយសារតែវាធ្វើដំណើរក្នុងរលកល្បឿនយឺត និងតូចៗ ហេតុដូច្នេះទើបយើងឃើញផ្ទៃមេឃមានពណ៌ខៀវជាប់ជានិច្ចបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJifJAZd4Gq0IhKEuxQSLxiixyATM7gDFpXy8PkrqcYdTehyphenhyphent1_Fg_lTqR3xl_xhZBeokDxgsREESxuDp84hT4g-XDARzAV9WUROKdQ1McsDDcaTKguB8xSH1vPFjW3HquAD5iahKOXpK7dFyiOkSHnFDq0_dhThC35cJ-qdQL0F_Xn_zYhLCpqLX4hmH/s1000/image_2025-03-19_13-39-43.png