Home ព័ត៌មានអន្តរជាតិ មកដឹងពីអាថ៌កំបាំងនៃចង្កៀងប្រេងនៅលើភ្នំ Wudang ដែលមិនរលត់អស់រយៈពេល ៦០០ ឆ្នាំ!

មកដឹងពីអាថ៌កំបាំងនៃចង្កៀងប្រេងនៅលើភ្នំ Wudang ដែលមិនរលត់អស់រយៈពេល ៦០០ ឆ្នាំ!

92
0

ភ្នំ Wudang ដែលស្ថិតនៅខេត្ត Hubei ប្រទេសចិន បានកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវ និងអ្នកធ្វើធម្មយាត្រាយ៉ាងខ្លាំង ដោយសារចង្កៀងប្រេងតូចមួយនៅខាងក្នុងទីសក្ការៈ ត្រូវបានគេនិយាយថា ឆេះអស់រយៈពេលជាង ៦០០ ឆ្នាំហើយ។ ខណៈវាមិនរលត់ទាល់តែសោះទោះបីជាមានព្យុះដ៏ខ្លាំងក្លា និងការបះបោរជាប្រវត្តិសាស្ត្រក៏ដោយ ក៏ចង្កៀងនេះនៅតែភ្លឺចែងចាំងជានិច្ច ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងបង្កជាចម្ងល់ថា តើមានអាថ៌កំបាំងអ្វីខ្លះដែលអនុញ្ញាតឱ្យចង្កៀងនេះឆេះជារៀងរហូត ឬតើវាពិតជាអព្ភូតហេតុអាថ៌កំបាំងដែលមនុស្សមិនអាចពន្យល់បានឬយ៉ាងណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8sl8jqVJbiVeA4uw37Ho3Zwn3egifArDtYLQRw1zbE8HsVNNg-k2aIXOjVZ8MZNENH882dg7ySlx5lhsXCrxPTIOBsRqNB3I_oj9WJjH0ZQ-hIhjWsAsaVM1scj5ztCHiF9HIsfWxhQWirXrJyeDuxHxnKxn5-N-JTsk77ROoKeXffbBtfBS3lyai6MeC/s1280/photo_2025-03-18_15-52-26.jpg
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រភ្នំ Wudang ឬហៅថាប្រាសាទមាសត្រូវបានសាងសង់ក្នុងឆ្នាំ ១៤១៦ ក្រោមរជ្ជកាលរបស់អធិរាជ Chengzu នៃរាជវង្ស Ming ដើម្បីធ្វើជាកន្លែងសក្ការៈ និងជានិមិត្តរូបនៃអំណាចរាជវង្ស ដែលបង្ហាញពីការរួមបញ្ចូលគ្នានៃនយោបាយ និងសាសនាក្នុងរាជវង្សមីង។ ដូច្នេះនៅក្នុងរចនាសម្ព័ន្ធដ៏អស្ចារ្យទាំងមូលនេះ ចង្កៀងប្រេងកាតតូចមួយនៅពីមុខរូបសំណាកអធិរាជ Chengzu គឺជាអ្វីដែលទាក់ទាញការចាប់អារម្មណ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSedQQmPoalq7MWBhqcPeJGch8G5BSxaGB3V0AzUCyX8ak533-wNlF_9gj7P5gQvr6XjzEbWugU4xoI-gGqjZxUOdCyVESNomUVrUbv45AMQQI-kCbxQz8unQrwELYttoVpr0Sm_GOf0-eTOCvPqq8B_klvU1t94-VdTyJS7nu2vbqzD3TQ-8CKjz0weuu/s1280/image_2025-03-19_13-33-09%20(2).png

អ្នកស្រុកនៅទីនេះហៅវាថាជា “ចង្កៀងវេទមន្ត” ព្រោះវាតែងតែភ្លឺជានិច្ច មិនដែលរលត់សោះឡើយ។ សម្រាប់មូលហេតុដែលចង្កៀងប្រេងនៅលើភ្នំ Wudang របស់ប្រទេសចិន នៅតែឆេះអស់រយៈពេល ៦០០ ឆ្នាំគឺនៅតែជាអាថ៌កំបាំងដែលមិនទាន់មានចម្លើយពិតប្រាកដនោះទេ។ ទោះជាយ៉ាងណាយ៉ាងណាយោងតាមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ បានឱ្យដឹងថា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs2jtQocG-xOq9aSt6pqdaIyg5FhNvAj_5SpQvGmeM77eS-gyPUCV7ZSOkHHWgA60bodIZLVzwSH07IkIYPof55DbaS4mAqEUDDj1edZx8zVGsdQf0tBvvuaOTH4TM3YGFkAEyZCY1-y39MQD5XYRYC_MdnrL00Dc3hXaOICxGeovtf4Vg7zXAmyerXxre/s1080/image_2025-03-19_13-33-09%20(4).png

ដោយសាររចនាសម្ព័នរបស់ប្រាសាទមាសបានរួមចំណែកបង្កើតបរិយាកាសពិសេសដែលអនុញ្ញាតឱ្យចង្កៀងឆេះអស់រយៈពេលយូរ។ ភ្នំ Wudang ឬហៅថាប្រាសាទមាស ត្រូវ​បាន​គេ​សាងសង់​នៅ​លើ​ទីតាំង​ខ្ពស់​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ជួយ​រក្សា​លំនឹង​ភ្លើង។ ជាងនេះទៅទៀត ឯកសារមួយចំនួនក៏បានលើកឡើងផងដែរថា នៅខាងក្នុងវាំងមានប្រព័ន្ធការពារខ្យល់ពិសេស ដែលជួយការពារចង្កៀងពីឥទ្ធិពលខាងក្រៅ។ រចនាសម្ព័ន្ធនេះអាចរួមបញ្ចូលដំបូលពិសេស ឬស្រទាប់កញ្ចក់ស្តើងដែលផ្តល់ការការពារ និងផ្តល់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់ភ្លើងបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj983rvf_y0AR64WZ0BIbc1Xz6Nli84icv7wPSVOW8Hl-Z1DvhnNTbDOsc0RoXsZmS9ze1ZYUjyv4qAJY8i31duoJbEJLrY-cAPGZjGGhfGv2vt2zWVRTpnJjOOCNZ14t3tzCudIxqZ9-Db_8Rg6NKVoqukjT_vaITiZ28H0rgSAK3r-uUosarD6Ts6LktZ/s788/image_2025-03-19_13-33-09.png

ប៉ុន្តែបើយោងតាមសៀវភៅ “Records of the Grand Historian” របស់ Sima Qian វិញប្រេងចង្កៀងនេះធ្វើឡើងដោយ “ក្រមួននាងមច្ឆា” ដែលជាវត្ថុរាវចម្រាញ់ចេញពីសត្វសមុទ្រដ៏អាថ៌កំបាំងមួយ។ ប្រេងនេះមានចំណុចពន្លឺទាបខ្លាំង ហើយសូម្បីតែតំណក់តូចមួយក៏អាចឆេះអស់ជាច្រើនខែផងដែរ។ ដូច្នេះមនុស្សជាច្រើនជឿថា ចង្កៀងនេះទំនងទាក់ទងទៅនឹងខាងវិញ្ញាណ ឬជំនឿអរូបិយច្រើនជាងទ្រឹស្តីវិទ្យាសាស្ត្រ៕