ថ្ងៃ១៨មីនា ឆ្នាំ២០២៥នេះ ជាខួបទី៥៥ឆ្នាំ នៃការធ្វើរដ្ឋប្រហារទម្លាក់​ស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ​ព្រះប្រមុខរដ្ឋ​ដោយសេនាប្រមុខ លន់ ណុល និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ ដែលហេតុការណ៍នៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ជំនាន់។

​កាលនោះ នៅ​ថ្ងៃ​ពុធ ទី​១៨ ខែមីនា ១៩៧០ សមាជិក​សភាជាតិ និង​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បានបើកកិច្ចប្រជុំគ្នា ដោយស្ថានភាពនៅខាងក្រៅសភាជាតិ មានការ​ដាក់ពង្រាយ​ក​ង​ទ័ព​អោយ​ឈរជើង​ នៅ​បរិវេណ​វត្ត​បទុម​វ​ត្តី និង សាលសន្និសីទ​ចតុមុខ។

នៅក្នុងកិច្ចប្រជុំ សភា​ទាំងពីរ​បានសម្រេច​បោះឆ្នោត​ធ្វើ​ការដក​មុខតំណែង​ពីស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ក្នុងឋានៈ​ជា​ព្រះប្រមុខរដ្ឋ​ជា​ឯក​ច្ឆ័​ន្ទ ខណៈដែល​សម្តេច​កំពុងស្ថិត​នៅឯ​បរទេស​នៅឡើយ​។​

​ក្រោយ​ទម្លាក់​សម្តេច សីហនុ តាមច្បាប់​ ​សេនាប្រមុខ លន់ នល់ បានផ្លាស់ប្តូររបបពីរាជានិយម ក្លាយជារបបសាធារណរដ្ឋខ្មែរ។

កត្តាដែលនាំឱ្យមានការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ គឺដោយសារតែ​ភូមិ​សាស្ត្រ​នយោបាយ​ ពេលនោះប្រទេសជិតខាងកម្ពុជា ទាំងថៃ និងវៀតណាម ទទួលយក​ឥទ្ធិពលពីលោកសេរី។

កម្ពុជា​នៅចន្លោះកណ្តាល ត្រូវរង​សម្ពាធ ដោយ​សារស​ម្តេច​ព្រះ​បរម​រតន​កោដ្ឋ​ ប្រកាន់​ជំហការទូត​បែបអព្យាក្រិត មិនចូលបក្សសម្ព័ន្ធ។

ក្រោយរដ្ឋប្រហារ៥​ឆ្នាំ​ របបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំនៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដោយចលនា​កុម្មុយនីស្ត​ប៉ុលពត ឡើងមក​កាន់កាប់​ប្រទេស​ជំនួស​វិញ​៕