សួ វិចិត្រ និង លីន សោម៉ា បានធ្វើឱ្យអ្នកមួយចំនួនគិតថាអ្នកទាំងពីរមានទំនាក់ទំនងបន្ទាប់ពីមានភាពស្និទ្ធស្នាលគ្នាជាច្រើន។ បន្ទាប់ពីមានភាពស្អិតរមួតមួយរយៈតារាចម្រៀងទាំងពីរបានបញ្ចេញស្នាដៃរួមគ្នាលើកដំបូងនិងទទួលបានមតិវិជ្ជមានជាច្រើន។ ទោះយ៉ាងណាអ្នកមួយចំនួនពេញចិត្តសំឡេងរបស់ សួ វិចិត្រ និង លីន សោម៉ា ប៉ុន្តែសម្តែងនូវការមិនពេញចិត្តពីព្រោះជាវីដេអូ Lip-Sync មិនមែនការសម្តែងក្នុង MV មានសាច់រឿងទាក់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSuxh_WrgQ61Exb50SUt4iTjg8VohMEQ2g4-VF24mQ4Ye1FPUqGiSrKyfscibV1InXFcEFXLubI7Y5Rvb6GF3dgfpUOwaC51MiTM-jJx4kmE3xOQruFgW0-LUcUdcWtKaUQKrZZrXDbPVSr_wCeTwZEqp9H3l5DTaSLMvhgKw7PCddfyz8hu4heOBCcDBX/s2048/image_2025-03-15_14-56-08.png

កាលពីថ្ងៃទី១១ នេះផលិតកម្មរស្មីហង្សមាសបានទម្លាក់បទ «ស្រលាញ់មួយម៉ឺនជាតិ»របស់ម្ចាស់ពាន Beat The Best រដូវកាលទី១ សួ វិចិត្រ និងម្ចាស់ពាន Beat The Best រដូវកាលទី២ លីន សោម៉ា។ នេះជាការសហការផ្លូវការលើកដំបូងរបស់អ្នកទាំងពីរខណៈកន្លងមកគ្រាន់តែមានច្រៀងនៅលើឆាកតន្រ្តីប៉ុណ្ណោះទៅលើបទតារាចម្រៀងផ្សេងៗ។ ស្នាដៃទី១ របស់ សួ វិចិត្រ និង លីន សោម៉ា ទទួលបាននូវមតិវិជ្ជមានច្រើនពីអ្នកស្តាប់ ប៉ុន្តែអ្នកមួយចំនួនក៏បានសម្តែងនូវការមិនពេញចិត្តពីព្រោះជាវីដេអូ Lip-Sync មិនមែនការសម្តែងក្នុង MV មានសាច់រឿងទាក់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEtXgoRMv4MuDwdKhf7znYU13-fyKQL4CmXd-4ZkDP5c7TufGZ3xEquhyphenhyphenUMxCUxIGip5hwraMNLAw_dtBm2S6jEv55aC7O820ei1RxcgWEv_pSa7Y5Vgw8bAY2XBSXfNga6tv49qGS7xAPvHptxyln0B_YwLL9hUxeWFo-aqorPgYm6csdcDUGua3BwCNZ/s1229/image_2025-03-15_14-56-13.png

គួរឱ្យដឹងដែរថានេះជាស្នាដៃទី២ របស់ លីន សោម៉ា ក្នុងផលិតកម្មរស្មីហង្សមាសចាប់តាំងពីក្លាយជាម្ចាស់ពានកាលពីខែមិថុនា ឆ្នាំ២០២៤ ខណៈបទដំបូងរបស់នាងមានចំណងជើងថា « មិនចេះតាមដាន» ប៉ុន្តែទទួលរងនូវមតិប្រតិកម្មចម្រុះពីសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwgVpZaGuX8OVg-0gkhOEQVBrpnjyZSJCDFbVPbzuwWw9nH3ktkeS46yNaCsoxZ6sQ98pg2vBncWoA1pTIrYnQO8xCojBQbJ-F4_2hnZJZ9KiNFNb9NAlav4wp7ypGFIdFPW51_38-pxjd2miQba32YAEwRHzDJmlsvwBinYwSZQd8rbE0zdyLe8iw-Ylo/s2048/image_2025-03-15_14-56-09.png

គេចាំបានថា មុននឹងមានបទចម្រៀងជាមួយគ្នា សួ វិចិត្រ និង លីន សោម៉ា មានទំនាក់ទំនងជិតស្និទ្ធរហូតមានពាក្យចចាមអារ៉ាមថាម្ចាស់ពានទាំងពីររូបកំពុងបង្កាត់ភ្លើងស្នេហ៍។ អ្នកទាំងពីរក៏មានកម្មវិធីសម្តែងនៅលើឆាកប្រគំតន្រ្តីជាច្រើនពេលខ្លះ សួ វិចិត្រ បានទៅយក លីន សោម៉ា ទៅបំពេញការងារជាមួយគ្នាទៀត៕