គ្រូពេទ្យជំនាញផ្នែកប្រព័ន្ធរំលាយអាហារមកពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានណែនាំឱ្យប្រញាប់បោះចោលរបស់ក្នុងផ្ទះ៣យ៉ាងនេះជាបន្ទាន់ ដោយសារយើងទុករបស់ខ្លះនៅក្បែរខ្លួន ។ ប៉ុន្តែវាផ្ទុកមេរោគយ៉ាងច្រើន ហើយមនុស្សភាគច្រើនពុំបានគិតដល់ ពេលប្រើប្រាស់យូរទៅ វានឹងឆ្លងមេរោគដល់រាងកាយឈានទៅកើតជាជំងឺធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUyyLpSg4wyRH_CPDXrTqCMBr8VdIF47KPjyCiEH6zJuhCRKz6IJ5seAb8TjWudJki5cNc2D7adJcz4eB0ma39sUJ-K26HfYm_7c_SBgHP9JNQVQw5tRNWMOgxYFSS3_xDS7hUpTJxAkGv802XV1c9ZU4H1JVXB1beMnylh5qo5Zgz4N1LBljOGr0ohFjF/s1448/image_2025-03-17_10-50-45.png

គ្រូពេទ្យរូបនេះឈ្មោះ Saurabh Sethi បានបង្ហោះសារដាស់តឿននៅក្នុង Instagram របស់ខ្លួនថា របស់៣យ៉ាងក្នុងផ្ទះ អាចចម្លងមេរោគប៉ះពាល់ដល់សុខភាព ។ ក្នុងចំណោមរបស់៣យ៉ាងនេះ គឺមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ចំនួន២ ដែលអាចចម្លងមេរោគមកអាហារដោយផ្ទាល់ ។ តើរបស់៣យ៉ាង ដែលគួរប្រញាប់បោះចោលមានអ្វីខ្លះ?

១-ទៀនក្រអូបតម្លៃថោក ៖ ទៀនក្រអូបតម្លៃថោកមួយចំនួនបានផលិតពីក្រមួន Paraffin (គឺជាក្រមួនចម្រាញ់ពីប្រេង មានពណ៌ថ្លា គ្មានក្លិន) ហើយពេលដុតទៀន វានឹងបញ្ចេញជាតិពុលអាចប៉ះពាល់ដល់ការដកដង្ហើម ជាពិសេស អ្នកមានជំងឺហឺត ឬអាឡែស៊ី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRa_b4gjaJO9Ccci7NlrFjHB9e3VQDLCNjbQciICByxnYLZUMdHfkA8pYA0EA8MM3NBiK_bwQa-fLuHCy9PhRq7ed8rK9Vhg1TvOINkm5exIl7VYfVX66BjnM8-YKRPkU_O7xn-J6hz8u6EZTrjtoXcj5dSVKZUFz8NdoqrOISl0nWKcSmxVZcUGtdvdo/s600/image_2025-03-17_10-48-34.png

ក្រៅពីនេះ ផ្សែងចេញពីទៀនក្រអូបដែលមានគុណភាពអន់ គឺវាមានកំទេចល្អិតអាចជ្រាបចូលក្នុងសួត បណ្តាលឱ្យយើងមានបញ្ហាផ្លូវដង្ហើម ដូចជា ៖ ពិបាកដកដង្ហើម រលាកទងសួត និងកើតហឺតធ្ងន់ធ្ងរ ។ បើស្រូបផ្សែងទៀនក្រអូបរយៈពេលយូរ នឹងធ្វើឱ្យសួតដំណើរការខុសប្រក្រតី ។ សារធាតុផ្សេងៗផ្សំក្នុងទៀនក្រអូបតម្លៃថោក នឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយវានឹងបង្កជាជំងឺមហារីក បើហិតផ្សែងទៀនក្រអូបយូរថ្ងៃ ។

២-ខ្ទះពុំប្រើខ្លាញ់ ៖ សារធាតុស្រោបខ្ទះកុំឱ្យជាប់ចំណីអាហារ គឺផលិតពីសារធាតុ PTFE ឬ PFOA ហើយពេលខ្ទះមានស្នាមឆ្កូត វានឹងធ្វើឱ្យសារធាតុទាំងនេះជាប់ជាមួយអាហារដោយផ្ទាល់ ។ ពេលយើងបរិភោគអាហារដែលចម្អិនដោយខ្ទះនេះយូរថ្ងៃ សារធាតុទាំងនេះនឹងប្រមូលផ្តុំក្នុងរាងកាយ ហើយធ្វើឱ្យយើងមានបញ្ហាថ្លើម និងតម្រងនោម ពេលខ្លះ វានឹងបង្កជាជំងឺរ៉ាំរ៉ៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEharN13WQqI2CzAykDWPKL1f9vb80bsGzRdzS0xcI-ARnFHlPny9kweIiq7WaPJD__kh3T0330i1x8QYGMFhoSj5uAHu2mTBRZ3-UobfOW2LsfYBf-5bq7CckEwCWV0p_yAWJSEhmq32u7J6niY3T-H8RzW5Cwr0YUOtdxv8C4GxhtKjjn8tsWAQEaH1SQG/s696/photo_2025-03-15_16-55-52%20(2).jpg
លើសពីនេះ ពេលសារធាតុទាំងនេះរបូតចេញពីខ្ទះ ហើយខ្ទះទទួលកំដៅខ្លាំង វានឹងបញ្ចេញឧស្ម័នពុលធ្វើឱ្យយើងរលាកផ្លូវដង្ហើម ឈឺក្បាល និងវិលមុខ ក្រោយពេលស្រូបផ្សែងៗញឹកញាប់ ។

៣-ជ្រុញញឈើ និងផ្លាស្ទិក ៖ គឺជាសម្ភារៈផ្ទះបាយដែលយើងប្រើប្រាស់រាល់ថ្ងៃ ការប្រើជ្រុញឈើយូររហូតដល់មានស្នាម វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពក្រុមគ្រួសារបាន ដោយសារស្នាមលើជ្រុញសម្បូរមេរោគ ខ្លាញ់ និងកំទេចអាហារ ដែលមើលពុំឃើញដោយភ្នែកទទេ ។ ទោះយើងលាងសម្អាតជ្រុញ ប៉ុន្តែមេរោគ Salmonella (ឬ E. Coli) នៅតែជាប់ជ្រុញដដែល ហើយវានឹងចូលក្នុងអាហារធ្វើឱ្យយើងពុលអាហារ និងកើតជំងឺពោះវៀន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCQ-5PXBtjNcnYw6pZpqI98XDpbwH9JN8_CG9AKZNaJsWb_3inKmnjlXM9vH59JCPwX879ckAhu0K_mW_MGkT8WG6C_SVzRtbh3CL9L6DK1y_TcVbN_kDQj79V9EwJKcuBGB_vLpex6dcufsbXEOJGGM4rz0WXPpWpf9zXISRgNAZtlTSxj26MR1kk_oGM/s696/photo_2025-03-15_16-55-52.jpg

រីឯជ្រុញផ្លាស្ទិក ក៏ដូចគ្នាដែរ បើប្រើវារយៈពេលយូរ កំទេចល្អិចរបស់ផ្លាស្ទិកនៅលើជ្រុញផ្លាស្ទិកអាចទៅប្រមូលផ្តុំក្នុងរាងកាយ ។ វានឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ បំផ្លាញថ្លើម និងតម្រងនោម ៕