តារាស្រី Seo Ye Ji បាននិយាយថានាងថប់ដង្ហើមហត់ចិត្តខ្លាំងបន្ទាប់ពីរងការរិះគន់ថាមានទំនាក់ទំនងសម្ងាត់ជាមួយតារាសម្ដែង Kim Soo Hyun ហើយបានបញ្ចេញមតិរិះគន់នាង។ តារាស្រីរូបនេះក៏បានស្នើឱ្យបញ្ឈប់ការគិតបែបនេះទាញនាងចូលទៅពាក់ព័ន្ធជាមួយ Kim Soo Hyun។
ស្ថានភាពពេលនេះ Kim Soo Hyun និងក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួនគឺ Gold Medalist គឺមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវយ៉ាងធ្ងន់ធ្ងរ។ ប្រភពជាច្រើនបាននិយាយថាក្រុមហ៊ុននេះតាមពិតគឺជា «កន្លែងជ្រើសរើសគូស្នេហ៍» សម្រាប់ Kim Soo Hyun ដែលតារាស្រីភាគច្រើនដែលចូលរួមក្រុមហ៊ុនមានទំនាក់ទំនងស្នេហាជាមួយលោក។ Gold Medalist ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ហើយគ្រប់គ្រងដោយ Lee Sa Rang ជាបងប្អូនជីដូនមួយរបស់ Kim Soo Hyun ដែលជាតារាសម្តែងសំខាន់នៅក្នុងក្រុមហ៊ុន។.png)
ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះតារាស្រី Seo Ye Ji ដែលជាអតីតតារាក្នុងក្រុមហ៊ុននេះ បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈដែលមនុស្សជាច្រើនបានផ្សព្វផ្សាយព័ត៌មានថានាង «ជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាង Kim Soo Hyun និង Kim Sae Ron»។ ដោយសារតែនៅពេលនោះ Soo Hyun ត្រូវបានគេសន្មត់ថាកំពុងណាត់ជួប Sae Ron ។ Seo Ye Ji ក៏មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយ Lee Sa Rang បន្ទាប់ពីបែកគ្នាជាមួយ Kim Soo Hyun ។
ក្នុងអត្ថបទមួយដែលបានបង្ហោះនៅថ្ងៃទី១៣ ខែមីនា Seo Ye Ji បានបដិសេធថាមិនមានទំនាក់ទំនងជាមួយ Kim Soo Hyun និង Lee Sa Rang ។ នាងបានសរសេរថា «សួស្តីមិត្តៗ ខ្ញុំក៏ជាមនុស្សដែរ ខ្ញុំពិតជាមានអារម្មណ៍ធ្ងន់ ថប់ដង្ហើម ពិបាកចិត្ត និងសោកសៅដោយសារពាក្យចចាមអារ៉ាម។ ខ្ញុំអត់ធ្មត់សរសេរហើយលុប។ ខ្ញុំសង្ឃឹមថាអ្វីៗនឹងឈប់នៅទីនេះ។ ថ្ងៃនេះខ្ញុំពិតជាបាក់ទឹកចិត្ត»។
Seo Ye Ji និង Kim Sae Ron ធ្លាប់ស្ថិតនៅក្រោមក្រុមហ៊ុនគ្រប់គ្រងដូចគ្នា។ នៅពេលដែល Sae Ron បានទទួលមរណភាពក្នុងខែកុម្ភៈ Seo Ye Ji បានរំលឹកដល់នាងនៅលើបណ្តាញសង្គមផងដែរ។ 
Seo Ye Ji បានសម្តែងរួមគ្នាជាមួយ Kim Soo Hyun ក្នុងរឿង It’s Okay to Not Be Okay ក្នុងឆ្នាំ២០២0។ នៅពេលនោះ មានអ្នកសរសេរប្លុកមួយចំនួនបានបង្ហោះព័ត៌មាននៃការណាត់ជួបរបស់ពួកគេ ប៉ុន្តែរឿងនេះមិនបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងនោះទេ ដោយសារតែមិនមានរូបភាព ឬវីដេអូដើម្បីបញ្ជាក់៕










