Home ព័ត៌មានអន្តរជាតិ ជំនឿនៅតែមាន! ប្រាសាទ Tsubosakadera របស់ប្រទេសជប៉ុនកំពុងល្បីល្បាញខ្លាំងខាងព្យាបាលជំងឺភ្នែក

ជំនឿនៅតែមាន! ប្រាសាទ Tsubosakadera របស់ប្រទេសជប៉ុនកំពុងល្បីល្បាញខ្លាំងខាងព្យាបាលជំងឺភ្នែក

69
0

ប្រាសាទ Tsubosakadera ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Takatori ខេត្ត Nara ប្រទេសជប៉ុន គឺជាកន្លែងដែលអ្នកស្រុក និងអ្នកទេសចរនិយមមកបន់ស្រន់សុំឱ្យភ្នែករបស់ពួកគេភ្លឺជាងមុន និងមានសុខភាពល្អ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Japan News ប្រាសាទ Tsubosakadera ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ៧០៣ ដោយយោងទៅតាមរឿងព្រេង ប្រាសាទនេះធ្លាប់ជាកន្លែងដែលអធិរាជ Kanmu (៧៨១-៨០៦) និងអធិរាជ Ichijo (៩៨៦-១០១១) បានមកអធិស្ឋានសម្រាប់ការព្យាបាលជំងឺភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi06qOw5tMkW5sIdq5aPKrQejTRVSj1T0Ouqny6fWf-zbmdmdevvfxFKK1WGBx9d3bT20rvY9anqe1SjkNtUFt_uIJf7LEgj1k7_2EajQAAqxX0ncQ6NQawHVjQQiYWVVUjxMpMsKGP36a7nisCo_JGmEHUTtTp6qqX5cqaNlDzY_pe5hpItkKTEUhbprkG/s1024/image_2025-03-06_13-32-44%20(2).png

នៅក្នុងប្រាសាទ Tsubosakadera គឺមានរូបព្រះជាច្រើន ប៉ុន្តែរូបសំណាកនៅសាលធំនៃប្រាសាទគឺព្រះពោធិសត្វ ដែលមានដៃរាប់រយកាន់ដោយប្រដាប់អាវុធ ត្រូវបានអ្នកស្រុកជឿថារូបសំណាកនេះអាចព្យាបាលជំងឺភ្នែកបាន។ មនុស្សជាច្រើនដែលមានបញ្ហាភ្នែកដូចជា ជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងភ្នែក ភ្នែកស្រវាំង ឬភ្នែកម្ញូប បានទៅបន់ស្រន់នៅចំពោះមុខព្រះពោធិសត្វសុំឱ្យភ្នែករបស់ពួកគេភ្លឺឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDoQ7RIr0OxWAMnMlD9HnaSoHo8aBlXauXbH-ZH8MJz8C3rxQc7LHK9jEsEOHvAGjMwTg6s7l0ZmpHO3j3wOg8_cauqwCk9pJZ_R6J6BPYELaX3aXUiwTcv4Qo5KcCmGtaW-ayzMI5C98YPYuS2sdQ5rY6egUIOLnjQRyR6_qDsDAacb7oYJwvotgmihNl/s1024/image_2025-03-06_13-32-44%20(3).png
បន្ទាប់ពីបន់ស្រន់រួចភ្នែករបស់ពួកគេហាក់មានភាពប្រសើឡើងជាងមុនពិតមែន នេះបើយោងតាមលោក Shoshin Kita អាយុ ៥៥ ឆ្នាំ ដែលជាអ្នកគ្រប់គ្រងប្រាសាទ។ រូបសំណាកព្រះពោធិសត្វនេះ ធ្វើឡើងពីឈើដ៏ប្រណីត តម្កល់ដោយគ្មានកញ្ចក់ ជាមួយទទឹង ៤,៧ ម៉ែត្រ និងកម្ពស់ ១,៨ ម៉ែត្រ នៅខាងមុខសាលធំបីជាន់នៃប្រាសាទតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz9qSNwPe9l68ehAVbFGHjxFdEiVcguhdF3tN5p6KQc7vxt9eDJDFH08JXguuncY6uCdijC0g_dUo-sT1WtDitVRcboY-Y2LbQiaBL48x87Qqq0trhjOweOCXDu_UpMqK3aoQuUO_QcUgCPBBC6eQvvYc1Qq_R59XWDIlxRG_bz7echzdrwRFEF_Cq4IQV/s1300/image_2025-03-06_13-32-44.png

បច្ចុប្បន្នប្រាសាទនេះ គឺជាកន្លែងសក្ការៈបូជា និងជាជំនួយសម្រាប់មនុស្សដែលប្រឈមមុខនឹងការលំបាកក្នុងជីវិត។ ប្រាសាទ Tsubosakadera បានចាប់ផ្តើមលក់ថ្នាំបន្តក់ភ្នែកនៅចុងសម័យអេដូ ដោយសព្វថ្ងៃប្រាសាទនេះលក់ថ្នាំបន្តក់ភ្នែកក្នុងតម្លៃ ១,២០០ យ៉េន (ប្រមាណ ៨ ដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg0_hyphenhyphenLp89qFlutExvu_JHYXIBWgcJMem_cQJnM9F1n1FoYODGuAeCP-y6gUDDb4CA3a7gj0AAwY8l2RyI-MqVXbe8pXwdhDQMbPCiqMn6Mpbm-p668WE7Ep6tT2THlB_bq3LJGCCosIDQh-30hrvQZsJUDNZjBZNCwyznPGZbIy3zpDXKR27rUEz5rMPr/s1024/image_2025-03-06_13-32-45.png

ប្រាសាទនេះក៏មានលក់ស្ករគ្រាប់ដែលមានម្សៅ megusuri noki ត្រូវបានគេស្គាល់ថា ជារុក្ខជាតិព្យាបាលភ្នែកដ៏មានប្រជាប្រិយផងដែរ។ ពីទីធ្លាខាងមុខនៃសាលធំ អ្នកទស្សនាអាចរីករាយនឹងទិដ្ឋភាពនៃភ្នំទាំងបីនៃ Yamato ឬ Mount Rokko ក្នុងទីក្រុង Kobe។ អ្នកទស្សនាក៏អាចទិញវត្ថុអនុស្សាវរីយ៍ដែលទាក់ទងនឹងភ្នែក ដូចជាក្រណាត់ជូតកញ្ចក់ដែលមានរូបព្រះពុទ្ធពាក់វ៉ែនតា ឬកន្សែងដែលបោះពុម្ពដោយដៃព្រះពុទ្ធ ដូចជាតារាងសាកល្បងភ្នែកពេលទៅទស្សនាប្រាសាទទៀតផង៕