ក្រោយពីមានការសង្ស័យថាតារារ៉េបប្រចាំប្រទេសកម្ពុជា វណ្ណដា អាចនឹងមានការសហការជាមួយតារាចម្រៀងប្រទេសថៃ Youngohm ពេលនេះកាន់តែច្បាស់ហើយដោយតារារ៉េបល្បីប្រចាំប្រទេសទាំងពីរកំពុងចម្អិនបទថ្មីត្រៀមទម្លាក់ជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiycQbpP2ZdNDHA3izTAbPdW8fqLizkpO7ONv-IxPj92vpQsoJbWEfHtAKj83kbctuXM6qlHaQTjYW-LuxRd1dzgmL5TsYuhkky0t544o_tLydkGmdlObN_xCIr5OGsWGeLe9URCCKh9FEtXQkcUzx5soSZPpjYF693Op8nbXhqdGlMjqdZ5Ugn61_KYLSr/s1800/image_2025-03-06_08-35-31.png

តារាចម្រៀងរ៉េប វណ្ណដា ពិតជាដើរទៅមុខខ្លាំងចំពោះតន្រ្តីរបស់ខ្លួនដោយបានពង្រីកខ្លួនជាបន្តបន្ទាប់ខណៈទើបតែទម្លាក់បទសហការ៥ប្រទេសរួមគ្នាមិនទាន់បានប៉ុន្មានពេលនេះរូបលោកបានបង្ហាញដំរួយពិសេសជូនហ្វេនៗ។ នៅយប់ថ្ងៃទី៥ ខែមីនា នៅលើផេករបស់ វណ្ណដា បានបង្ហោះរូប៣សន្លឹកជាមួយតារារ៉េប Youngohm ដោយភ្ជាប់មកជាមួយនឹងខេបសិនថា « Loading….»។ ដំរួយនេះបានធ្វើឱ្យអ្នកគាំទ្រទាំងពីរប្រទេសរំភើបចិត្តយ៉ាងខ្លាំងនិងកំពុងទន្ទឹងរង់ចាំបទរបស់អ្នកទាំងពីរតើមានរសជាតិបែបណា?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT1-QgAd4XSd5KS7-13KpiL0yGV_PlpAFpydwfP7cg2ddMQzTXsnQGXOJcMV58vIwkfwAJAoy7zbwstwjJZAbJ5Mfv52juZAcMEW54eMc_QgpP6BuOVOgkIfimT5hvSt4nRkQ3xuwCkz5JfrSuwqr0lZDAhZbnReYBMWHF2VjIv1Y_hiAYAcvA1uNQ6021/s1800/image_2025-03-06_08-35-35.png

Youngohm គឺជាកំពូលតារាចម្រៀងហ៊ីបហបដ៏ល្បីប្រចាំប្រទេសថៃមានអាយុ២៧ឆ្នាំឈានជើងចូលវិថីសិល្បៈនៅឆ្នាំ២០១៥។ លោកបានចាប់ផ្តើមមានឈ្មោះបោះសំឡេងនៅឆ្នាំ២០១៧ ជាមួយនឹងបទ «Choey Moey»។ កេរ្តិ៍ឈ្មោះរបស់ Youngohm កាន់តែគ្របដណ្តប់នៅលើវិស័យហ៊ីបហបថៃនៅឆ្នាំ២០១៩ បន្ទាប់ពីចេញបទ «Thararat» ដែលជំរុញឱ្យមានការស្តាប់លើសពី ២៧២M មកទល់នឹងបច្ចុប្បន្ននេះហើយក៏ជាបទដែលមានការស្តាប់ច្រើនជាងគេបំផុតរបស់ Youngohm នៅលើឆាណែលយូធូបរបស់លោកដែលមាន subscribers ជាង៥លាននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTbC__Usibhd5woJFNLDfmbXBB5cFlTcQy3iswmABhsJkUg0yP3IbZCsKRdECkhaFL7ItkHuqtVvnFHBLE6ylCMQWcQrDTjJzrdWOJUOUBY60wjZI_-vbGMqRBT59k-388VfPcYDBuI_uifEM1N7IJDxcsYBFGIiYx04QXmogh7fn0nwyAR_cxUZHFWbkM/s2048/image_2025-03-06_08-35-27.png

គួរឱ្យដឹងថាមុននឹងសហករជាមួយ Youngohm វណ្ណដា ធ្លាប់មានការសហការដ៏ជោគជ័យជាមួយតារារ៉េបនៅប្រទេសថៃផ្សេងទៀតដូចជាបទ « Run The Town» ជាមួយ F.HERO 1MILL & SPRITE ដែលបានទម្លាក់កាលពីឆ្នាំ២០២២និងបទ «BONG» ជាមួយ OG BOBBY ៕