ព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកណ្តាលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ឬ សមរាត្រី ដែលជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត នឹងកើតមានសារជាថ្មីនៅចុងខែមីនានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6hxjFFd4Wmf4idn4_hs4qGeFUJZwCX8qAd7gRHj933T3QdWJzwyLUAbmqfPhyphenhyphengDCVXKpk6znWrnLzhWJ0i2glKOuO3_vAu_BkUZI5jn8929wIJq2cFStd_zODJfirKMlAbHAT2KsZf3A-hl_W6QSk_gm9ML1Fx8dm1rT-ppVi6-DkJMr6ocZRWtzDYuc/s6000/image_2025-03-06_11-40-37%20(2).png
ព្រឹត្តិការណ៍នេះ កើតឡើងពីរដងក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា ដែលសម្រាប់ឆ្នាំ២០២៥នេះ នៅខែមីនា នឹងកើតមាននៅចន្លោះថ្ងៃទី២១ដល់២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1jyYAZdgEk2Je9UwETw14pa85cR3LiNh3gg5nljLQl2Y3pLfIn-AMTcoH2XGLX46UMNaiJsRx2WFB022JdIREBcgrA9DiYg_dHDoMd4sLxct3vRSGdkrCqzbs-VdrgkR18e7t7-_ooQIXDbsUkk1IxB9eoS0gmw_TBW2Q0CuF1z2OhxNHe4Y5kbcgfB1P/s994/image_2025-03-06_11-40-37.png

សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht29_K6_dYoFypxILRU6ATYsUHx8Q8haPtCY-MW3BmW_ISFei6FaVbM4rD1sHmJliPrpYx02zxxQeImaIlXZqHoPjdyPoJ-5YZyh64qyxmiPeg-nAXsygy92YcPytb6zfnUEU-2t1ADaEfwTdOF09vNPxu75sMopH0ne91HuScvUXYUjebD3qK7YfSBLX0/s1280/image_2025-03-06_11-40-42.png

សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIhjBx-HPKyC-jkCEUYxIYbqG6dMnL5sN5Vpb7M_pnOxM1Cwx-I9Q3yradxFKMZFdIczUjH7NugMdI2HnJw6qTOwP5oVplH7G-0xPKrElwCb6gie-W4UJD0EIZC7uCjr7yC88i_GwBt-oDL9Bx_6s-LvTusH5xrpbHWPLhsSDppIt5MXNT67uPkwcu_NMc/s1280/image_2025-03-06_11-40-44%20(2).png