Home ព័ត៌មានអន្តរជាតិ សមាគមសណ្ឋាគារថៃបារម្ភពីការបាត់បង់ភ្ញៀវទេសចរ និងការបំផ្ទុះគ្រា.ប់បែ.កពេលចូលឆ្នាំ ក្រោយថៃបណ្តេញជនជាតិអ៊ុយគូ

សមាគមសណ្ឋាគារថៃបារម្ភពីការបាត់បង់ភ្ញៀវទេសចរ និងការបំផ្ទុះគ្រា.ប់បែ.កពេលចូលឆ្នាំ ក្រោយថៃបណ្តេញជនជាតិអ៊ុយគូ

79
0

ប្រទេសថៃ ៖ សមាគមសណ្ឋាគារប្រទេសថៃបានបង្ហាញក្តីបារម្ភពីការបាត់បង់ភ្ញៀវទេសចរបរទេសពេលចូលឆ្នាំថ្មីខាងមុខ ក្រោយពីរដ្ឋាភិបាលថៃបណ្តេញជនជាតិអ៊ុយគូ ចំនួន៤០នាក់ទៅចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក ដែលធ្វើឱ្យសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ព្រមទាំងអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សលើពិភពលោក ថ្កោលទោ.សថៃមិនគោរពសិទ្ធិមនុស្ស ។ ប្រទេសទាំងនេះបានដាស់តឿនពលរដ្ឋរបស់ខ្លួនពីបញ្ហាសន្តិសុខនៅថៃ និងបារម្ភខ្លា.ចកើតហេតុការណ៍បំផ្ទុះគ្រា.ប់បែ.កក្នុងថ្ងៃចូលឆ្នាំ នៅតំបន់រ៉ាជប្រាស៊ុង ទីក្រុងបាងកក ដូចពេលកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5j6gCnZtp9s7h58HKDA3ehvyQPqdd3K5i1BHO8_KQOOLoMqFVQuMHXm_GfqmBc5sR-4MKGZHGCDOSE83kUVtW2DZtSunOBTNgSZHKWNNZnQPF4yzBo9p705mq6ImLglO0Nt-gB8lrzhu4f34nwOR-qMfB3PTCsTWmsXUOJJr_emvQ3eEP-RW8wqDmgOy0/s600/photo_2025-03-06_09-49-20%20(2).jpg
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោក ធៀនប្រាស៊ីត ឆៃយ៉ាផាត់ត្រាណាន់ នាយកសមាគមសណ្ឋាគារថៃ និយាយថា លោកបានស្នើឱ្យសមាជិកសមាគមសិក្សាពីផលប៉ះពាល់លើវិស័យទេសចរណ៍ ជាពិសេស នៅខែមេសា ឆ្នាំ២០២៥ ដែលថៃនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងទទួលស្វាគមន៍ភ្ញៀវទេសចរទូទាំងពិភពលោក ។ ប៉ុន្តែលោកបារម្ភថា រដ្ឋាភិបាលថៃបញ្ជូនជនជាតិអ៊ុយគូទៅចិន នឹងធ្វើឱ្យថៃកើតហេតុការណ៍អាក្រក់ដូចកាលពី១០ឆ្នាំមុន ។ កាលពីឆ្នាំ២០១៥ គឺមានការបំផ្ទុះគ្រាប់បែកនៅផ្លូវបែកជា៤ តំបន់រ៉ាជប្រាស៊ុង ទីក្រុងបាងកក ក្បែររូបសំណាក់ដែលភ្ញៀវទេសចរទៅបន់ស្រន់ គឺធ្វើឱ្យមនុស្សស្លាប់២០នាក់ និងរងរបួស១២៥នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM43O6S-LvrSXcD1QQ3dDkRCoCEcnc-Ojg0BQIJrID5F69lKyCj8DcjD1xCrmWHEwJ_EYxiHDdTqdgQ09iMhbGkdO11pGGV5MDQpBUsPT9mI9P5zJrtSjDbzl9U0oEny2B4QV1P446s3ZczbBaGXEIFm8o_zSbhJgD2NE83LfGnSG60yfLP_TyTj7xGC_G/s1280/photo_2025-03-06_09-49-20%20(3).jpg
ការបញ្ជូនជនជាតិអ៊ុយគូទៅចិនលើកនេះ ធ្វើឱ្យជប៉ុន និងអាមេរិកថ្កោលទោសថៃ ខណៈរដ្ឋាភិបាលអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍ពុំយល់ស្របយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលថៃ ដែលសម្រេចចិត្តបញ្ជូនជនជាតិអ៊ុយគូទៅចិន ។ រីឯសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍បង្ហាញការសោកស្តាយបំផុតចំពោះទង្វើរបស់ថៃ ហើយប្រទេសនានាចាត់ទុកថា នេះជាការល្មើសនឹងសិទ្ធិពុំបញ្ជូនជនភៀសខ្លួនត្រឡប់ទៅប្រទេសដើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz0zUwd6EUDvJ1ELfQNHcRcth2pUQdKvPV0AHRVk1-uhJfWMYn4ApBqS-5hPchVJ_kRGEjlLeSjFpv6zMgYumrOutOQszpyF9NyQSYwPZopX6mcHx67UrEbfi9ePaQQOVLl1W_Mw634xk_2Hms2qIIDXB1yBYmTf1Ihh1M6zyBt3fjlri6hbRGGznYlfCR/s1280/photo_2025-03-06_09-49-20.jpg
លោក ធៀនប្រាស៊ីត បារម្ភពីការបញ្ជូនជនជាតិអ៊ុយគូទៅចិន នឹងធ្វើឱ្យប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរបរទេស ដែលនឹងមកដើរលេងក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ ទើបសមាជិកសមាគមសណ្ឋាគារសិក្សាពីផលប៉ះពាល់មកលើការកក់បន្ទប់សណ្ឋាគារនៅថៃ ។ លោកថា ៖ «ការបញ្ជូនជនជាតិអ៊ុយគូទៅចិនលើកនេះ ប្រទេសនានាលើពិភពលោក បានផ្សព្វផ្សាយព័ត៌មាននេះយ៉ាងច្រើន វានឹងប៉ះពាល់ចំនួនភ្ញៀវទេសចរ ។ យើងនឹងតាមដានស្ថានការណ៍បន្តទៀត តើភ្ញៀវទេសេចរនឹងមកថៃកម្រិតណា ពីព្រោះប្រទេសនានាដាស់តឿនពលរដ្ឋរបស់ខ្លួនពីបញ្ហាសន្តិសុខនៅថៃ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJF778F7Rq9OncSKUiuQG9rrxvCmeNm8WuoRN9Y8OmMaaJeOKlrwtHpm0WDss_Cw2UWz_1QS01qthdiOPjFTGwVBTDYSAZyINQ0FpGAAh9_rFtsKpRPC1n8QfMJZ19zu6Dq3-qBP43Bp_8n2zlApcx3elpsTn1IwnX4uXyjxCiUig33Ou4GlemezBWMhv3/s1280/photo_2025-03-06_09-49-22.jpg

សមាគមសណ្ឋាគារបានស្នើទៅរដ្ឋាភិបាលឱ្យកាត់បន្ថយរយៈពេលស្នាក់នៅថៃ ឬលើកលែងទិដ្ឋាការ ដែលរដ្ឋាភិបាលថៃអនុញ្ញាតឱ្យជនបរទេសស្នាក់នៅថៃ ចំនួន៩០ថ្ងៃ ។ នេះជាការស្នាក់នៅយូរពេក បើតាមការស្រាវជ្រាវរបស់សមាគមឃើញថា ភ្ញៀវទេសចរបរទេសមកលេងថៃ ភាគច្រើនស្នាក់នៅចាប់ពី៧ថ្ងៃ ទៅ៩ថ្ងៃ ប៉ុណ្ណោះ ។ ហេតុនេះ រដ្ឋាភិបាលថៃគួរកាត់បន្ថយរយៈពេលស្នាក់នៅថៃ ស្មើត្រឹមតែ១៥ថ្ងៃ បើអនុញ្ញាតឱ្យភ្ញៀវទេសចរស្នាក់នៅថៃរហូតដល់៩០ថ្ងៃ គឺពួកគេនឹងមានពេលច្រើនសម្រាប់រៀបចំគម្រោងមិនល្អ ដូចជា បំផ្ទុះគ្រាប់បែក ៕