Home ព័ត៌មានអន្តរជាតិ ថ្មីៗកាន់តែប្លែកទៀតហើយ! ប្រើបច្ចេកវិទ្យា AI វិភាគលើទឹកមុខ អារម្មណ៍ និងសុខទុក្ខរបស់សត្វ ជាពិសេសដឹងពីតម្រូវការថែមទៀត

ថ្មីៗកាន់តែប្លែកទៀតហើយ! ប្រើបច្ចេកវិទ្យា AI វិភាគលើទឹកមុខ អារម្មណ៍ និងសុខទុក្ខរបស់សត្វ ជាពិសេសដឹងពីតម្រូវការថែមទៀត

54
0

ឆ្នាំ២០២៥នេះ ការរកឃើញថ្មីៗ កាន់តែអស្ចារ្យជាងមុន ។ សម្រាប់អ្នកដែលស្រឡាញ់សត្វ អ្នកចង់ដឹងពីសត្វ គឺលែងបារម្ភទៀតហើយ អ្នកនឹងបានដឹងពីតម្រូវការរបស់សត្វដ៏ឆ្លាតវៃរបស់អ្នក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាក់ទងនឹងទឹកមុខ អារម្មណ៍ និងការស្រេកឃ្លានចង់បានពីសត្វចិញ្ចឹមរបស់លោកអ្នក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7qG6vyai_KHJnvAsRp-_enjNafx3Gwn1OuAd8V1mQExH8VE3rkq4Nex2jwEIYvA-PgZyx8dmA6J6N7NF5aUraZfJldeiCavUXQI_aSJ6RzHbAfJFZ-EJKSajsu3cx6Hl4ltqyM-zjVFP5yqSlhu3bNHYTZ4ZMOArqEk4ZgwxiKJxbbtsRSbYu-S-JVxQs/s1024/image_2025-03-06_09-38-19.png
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យនានាលើពិភពលោក បានអភិវឌ្ឍន៍បច្ចេកវិទ្យា AI ឱ្យចងចាំពីអារម្មណ៍របស់សត្វចិញ្ចឹម ដូចជា ៖ សត្វសេះ សត្វឆ្មា ជ្រូក និងឆ្កែ ការចងចាំ AI អាចជួយឱ្យកសិករ និងគ្រូពេទ្យសត្វ បានដឹងពីការឈឺចាប់របស់សត្វ តាមរយៈការប្រើប្រាស់ AI វិភាគលើទឹកមុខ និងអាកប្បកិរិយាសត្វ ។ ហេតុនេះ កសិករអាចឆ្លើយតបនឹងតម្រូវការរបស់សត្វបានយ៉ាងឆាប់រហ័ស ក៏ដូចជាជួយឱ្យគ្រូពេទ្យសត្វ ធ្វើរោគវិនិច្ឆ័យ និងព្យាលជំងឺសត្វមានប្រសិទ្ធភាពជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpQxLbd1mbteOH2MJbh8sMQ3CLFxACULqF3A3asD6RrCbsg9-uSTBZM-fe3HaaSVUi_aE71yM9_AhyphenhyphennpxccFvARB_dVdM5877Cl8BFxHDquBMbvr_d_Fs4p7kVbMQm6VDgbrxi1WDq05zTQuTnO3kKpw2rOy6hC9mGUCrgjDiNGDGoFoSMAPl-hBM3Xp7r/s1260/image_2025-03-06_09-38-20%20(2).png

កម្មវិធីវិភាគទឹកមុខសត្វ ឈ្មោះ «Intellipig» បង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of the West of England Bristol និង Scotland’s Rural College ប្រទេសអង់គ្លេស ។ កម្មវិធីនេះនឹងបង្ហាញសញ្ញាការឈឺចាប់រាងកាយ និងបង្ហាញអារម្មណ៍ទុក្ខព្រួយរបស់ជ្រូកដែលពួកគេយកមកពិសោធន៍ ហើយវានឹងជូនដំណឹងដល់កសិករ ពេលមានអ្វីប្លែក ដើម្បីឱ្យកសិករអាចដោះស្រាយបញ្ហា និងកែលម្អកសិដ្ឋានចិញ្ចឹមសត្វរបស់ខ្លួនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0OUhFVOfPNNjXP3MET4irZ2Jow9v48HSiOYOweUhlfn355Rno2OEWO13U17-Z6f7fJZkfLk1AAxfsI_Kf9Si3ReoH5HoeCYiQhi2nrQkEDEq1OQw6_bsF-maR1fjJ2ZmBUZ4_UjWqi88usjRqp5WezjbX8osklcGEBvq222QDOlKRyJ3-C0-MYCLovCz/s964/image_2025-03-06_09-38-20.png

កម្មវិធី AI មួយទៀត គឺជាការអភិវឌ្ឍ Software ដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Haifa ប្រទេសអ៊ីស្រាអែល ដែលកម្មវិធីនេះនឹងចងចាំទឹកមុខឆ្កែ ហើយប្រើប្រាស់សម្រាប់ការតាមរកឆ្កែបាត់ ។ បច្ចុប្បន្ន អ្នកស្រាវជ្រាវអ៊ីស្រាអែលកំពុងបង្ហាត់ AI ឱ្យផ្តល់សញ្ញាពីការមិនសប្បាយចិត្តលើផ្ទៃមុខរបស់ឆ្កែ គឺឆ្កែបានផ្លាស់ប្តូរទឹកមុខរហូតដល់៣៨% ស្រដៀងនឹងមនុស្សយើងដែរ នៅពេលពួកវាមិនសប្បាយចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpR-bxbVIiSea6BzWNBOG4PirMNNzMvRGfUghAir3ALTM-b38MKQcBAhivfs0BKcmEpJ5dwudgya617Krjl8433Ox3JmaJ2SvHOu2-8VJ_UTjSdGAtpfy_RLzrR6M9DQXz44iKmXDCRYVpvyhnCWEL9sUPNX3tBTya4lpsykdHCtaDRyU8TGEgdLBKNkKU/s1200/image_2025-03-06_09-39-05%20(2).png

ដោយឡែក ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University de São Paulo ប្រទេសប្រេស៊ីល បានសាកល្បងប្រើប្រាស់រូបភាពផ្ទៃមុខសត្វសេះ មុននិងក្រោយពេលវះកាត់ ព្រមទាំងផ្ទៃមុខសេះ មុននិងក្រោយពេលផ្តល់ ថ្នាំបំបាត់ការឈឺចាប់ ។ រួចហើយ ពួកគេក៏វិភាគ និងបង្ហាត់ AI ឱ្យចាប់សញ្ញាលើភ្នែក ត្រចៀក និងមាត់សេះ ។ លទ្ធផលបង្ហាញថា AI អាចផ្តល់សញ្ញាការឈឺចាប់របស់សេះ ហើយការសាកល្បងនេះបានទទួលជោគជ័យរហូតដល់៨៨% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh97bOeBb9QJclP_wZcuPZb67j82YWPe2WpuO34XzP2MmGpjVZ9DuO4oy4tAwD51VNES-qhBVN1r6FPqqMC8QOWjnqcDiJZlbGvC7jD25ECfULcGvAozS9xY4Pu6vtJE_7tb73VTnIwvMjQxcPb_iOHYg-3UL65vx3IiqWBWUI-1mMqWCEyWy-x6TCaQjdF/s1024/image_2025-03-06_09-39-05.png

ការដាក់បង្ហាញបច្ចេកវិទ្យា AI ដែលបង្ហាញពីអារម្មណ៍សត្វនេះមានប្រយោជន៍ខ្លាំងណាស់ ពីព្រោះអាចជួយឱ្យម្ចាស់ ឬអ្នកថែទាំសត្វ យល់ពីអារម្មណ៍សត្វបានល្អ និងថែទាំសត្វបានត្រឹមត្រូវ ។ លើសពីនេះ វានឹងជួយឱ្យមនុស្ស និងសត្វយល់ពីគ្នា ឬធ្វើឱ្យទំនាក់ទំនងរវាងមនុស្ស និងសត្វកាន់តែល្អខ្លាំងឡើង នាថ្ងៃអនាគត ៕