Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃផ្តល់អំណាចឱ្យគ្រូបង្រៀនមានសិទ្ធិចា.ប់បារីអេឡិចត្រូនិកពីកូនសិស្សជំនួសសមត្ថកិច្ច

នាយករដ្ឋមន្ត្រីថៃផ្តល់អំណាចឱ្យគ្រូបង្រៀនមានសិទ្ធិចា.ប់បារីអេឡិចត្រូនិកពីកូនសិស្សជំនួសសមត្ថកិច្ច

40
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ផើមភូន ឈិតឆប រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បញ្ជាឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធសហការគ្នាបង្ក្រា.ប និងដោះស្រាយបញ្ហាបារីអេឡិចត្រូនិកដែលកំពុងកើនឡើងខ្លាំងនៅប្រទេសថៃ ជាពិសេស ក្នុងសាលារៀន ព្រមទាំងផ្តល់អំណាចឱ្យគ្រូបង្រៀនមានសិទ្ធិចា.ប់បារីអេឡិចត្រូនិកពីកូនសិស្សជំនួសសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJn2wJeThmsQAhsRa8GCHGrFXcIRRbbOhslM42bf-YxeStYlba9ebxE5RiWzf1tQHbpB63gI6cXtuUMQFKw11Ua3_EOJ5clnLZLjb80AVvKifGZJTf2NtceJapIJDcZ40fOtwj42gLr7Bgxw5F_tXWjeWXktWexcpJVyUqB2JLG643CL2bmUkSQIUvDqc8/s1280/photo_2025-02-28_13-55-17.jpg

លោកស្រីនាយករដ្ឋមន្ត្រីថៃបានណែនាំឱ្យសាលារៀនទាំងអស់កំណត់វិធានការតឹងរ៉ឹងទប់ស្កាត់បារីអេឡិចត្រូនិក ដើម្បីឱ្យសាលារៀនក្លាយជាកន្លែងមានសុវត្ថិភាព ។ ក្រៅពីនេះ ត្រូវត្រួតពិនិត្យកន្លែងលក់ដូរនៅជុំវិញសាលារៀនផងដែរ ដោយទំនាក់ទំនងជាមួយអាជ្ញាធរក្នុងតំបន់ចុះមកត្រួតពិនិត្យកន្លែងលក់ដូរថា តើការលក់ដូរទំនិញផ្សេងៗប៉ះពាល់ដល់កូនសិស្សដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1h_Rmrp-Wpio3MkIH5BW8BhGZVNxMiRrTr5DIAB8vHg2PNSnCpNXRO6fhHMvI4g0LUC7ZTE8swuB_fnbFPZ5Nnec80ul1ceV9UsIiNnvXTBvx0RRdeAyPeS7k73HyqMRIL-_jE1dzryJUxc22J9GvIDTUmXjjqGw7Ri-0mLLqIb9Oh084eSHVeJSzXk6S/s1280/photo_2025-02-28_13-55-18%20(2).jpg
ក្រសួងអប់រំបានចេញសេចក្តីប្រកាសទៅសាលារៀនទាំងអស់ឱ្យកំណត់វិធានការតឹងរ៉ឹង និងហាមកូនសិស្សប្រើប្រាស់បារីអេឡិចត្រូនិក ។ ក្រសួងអប់រំនឹងចាត់ទុកថា នាយកសាលា និងថ្នាក់គ្រប់គ្រងសាលាមានទោសកំហុស បើបណ្តោយឱ្យកូនសិស្សប្រើប្រាស់បារីអេឡិចត្រូនិកក្នុងបរិវេណសាលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4avFjiCKnRWBDp7s5SXb9cg-AmGbIPmZz1-NDbMHKgxAZ0DIzHy8hOUsxmw07iROqV-oQYqBqt85YTKYXMOeSDIQ0rRJ04Og23r1idu5qYYer1Pcg_Ye3o5hf99-YWpxppAoEjHKrbueQzlXu7ZXwEQa9jYJSvGqBwcX67xWDByFFXx5XOuuAdB0DRW2T/s1280/photo_2025-02-28_13-55-18.jpg

បច្ចុប្បន្ន ក្រសួងអប់រំកំពុងរង់ចាំនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងក្រសួងពាណិជ្ជកម្មធ្វើវិសោធនកម្មបទប្បញ្ញត្តិពាក់ព័ន្ធនឹងសេចក្តីប្រកាសកាលពីឆ្នាំ២០១៤ ដែលកំណត់ឱ្យបារីអេឡិចត្រូនិក គឺជាទំនិញហាមនាំចូលប្រទេសថៃ ។ ក្រោយពេលធ្វើវិសោធនកម្មបទប្បញ្ញត្តិក្នុងសេចក្តីប្រកាសរួច នាយកសាលា និងគ្រូបង្រៀននឹងមានសិទ្ធិចាប់បារីអេឡិចត្រូនិកពីកូនសិស្សជំនួសសមត្ថកិច្ច ហើយសិទ្ធិនេះអនុវត្តបានតែក្នុងបរិវេណសាលាប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrqdX6Ytq0xdNOyAXWVY1D2BCulcryhlkyC0NjWu5Grp4XqJh3LPFDfTZ6MHZkV1CfBnj2aj_7IUbuscl-4N-VoKZJJDUzJZkFn_mUHDPaCYNJNhzHK1EB9bAU8T3ytNX7dhD6pAIbuE2gkFTDjFKrqu0BWYAdmpFXlMgV1esxvMwwNCv-y_P24cDHZlXO/s1080/image_2025-02-28_14-25-30.png
កន្លងមក សាលារៀនគ្រាន់តែរឹតបន្តឹង និងតាស់តឿនកូនសិស្សកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក ហើយបើគ្រូបង្រៀនចាប់បារីអេឡិចត្រូនិកពីកូនសិស្ស គឺគ្រូនឹងខុសច្បាប់ ។ ហេតុនេះ ក្រសួងអប់រំនឹងរង់ចាំឱ្យក្រសួងពាណិជ្ជកម្មចាត់ការរឿងនេះសិន ហើយក្រសួងអប់រំសង្ឃឹមថា ចាប់ពីពេលនេះ សាលារៀននីមួយៗនឹងអាចបង្ក្រាបបារីអេឡិចត្រូនិកយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrHF6e_8IOtuByxAI1-LdByyiFyWDjdI8bExBRkvwkw2H6xu0eaLe2cLoa71trUPNc2a7hgwAJb6a6xAdR4_OAyD9tlbTD4-QxiKYa82QJGlTvc5Yln91tusIy-96MqNvKHPvmeltmYBdb32lgRs5GSlDNEtTe0VZHuMsElwvGEIOQ7MMxddwMhA32jhf/s1024/image_2025-02-28_14-26-12.png

ក្រសួងអប់រំពុំចង់ឱ្យកម្លាំងសមត្ថកិច្ចចូលមកចាប់កូនសិស្សដែលប្រើប្រាស់បារីអេឡិចត្រូនិកក្នុងសាលាទេ ពីព្រោះវាពុំចាំបាច់ ។ បើគ្រូបង្រៀនមានអំណាចចាប់បារីអេឡិចត្រូនិកពីកូនសិស្ស គឺចាត់ទុកថា វាជាតួនាទីរបស់គ្រូបង្រៀន ដែលធ្វើការជាអ្នកអប់រំ ប្រៀនប្រដៅសិស្ស ។ នេះបើតាមការលើកឡើងរបស់លោក ផើមភូន ឈិតឆប រដ្ឋមន្ត្រីក្រសួងអប់រំ ៕