Home ព័ត៌មានអន្តរជាតិ ហេតុអ្វីព្រះវិហារ Sagrada Familia របស់អេស្ប៉ាញសាងសង់ជិត ១៤០ ឆ្នាំហើយនៅមិនទាន់បញ្ចប់?

ហេតុអ្វីព្រះវិហារ Sagrada Familia របស់អេស្ប៉ាញសាងសង់ជិត ១៤០ ឆ្នាំហើយនៅមិនទាន់បញ្ចប់?

59
0

Sagrada Familia គឺជាព្រះវិហារដ៏ចំណាស់មួយដែលសាងសង់តាំងពីឆ្នាំ ១៨៨២ រហូតមកដល់បច្ចុប្បន្ននៅតែមិនទាន់បញ្ចប់ជាផ្លូវការនោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Amigo Tours។
ព្រះវិហាររបស់អេស្ប៉ាញ ដែលស្ថិតនៅទីក្រុង Barcelona បច្ចុប្បន្នគឺទាក់ទាញការចាប់អារម្មណ៍ខ្លាំងណាស់ ទោះបីជាព្រះវិហារនេះមិនទាន់បញ្ចប់ការសាងសង់នៅឡើយក៏ដោយ។ មូលហេតុដែលព្រះវិហារ Sagrada Familia នៅតែបន្តសាងសង់ឥតឈប់ឈរគឺដោយសារហេតុផលទាំងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2gTp56rKdv1UJaExzHpH5rlVhnEioFZIAvkKSdHiVT95Mf1WyiFfTzhA6BW-e4kAx_cQ_QYHhyrkqa587DYVaY_g-pnQRZ_RJxGyLK8hgKud2URybDALmdEcz_6ahxJii4Y2d8KeCytxQuiWEXre4GhpMmLaZSm2qQ1IMjUlDYyy3Niip9oE_st4D3fnm/s1280/image_2025-02-10_13-23-02.png

នៅអំឡុងឆ្នាំ ១៨៨២ លោក Antoni Gaudí ដែលជាស្ថាបត្យករដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក មានគំនិតចង់សាងសង់ព្រះវិហារគ្រិស្តសាសនាដែលមានកម្ពស់ខ្ពស់ជាងគេលើភពផែនដី។ នៅពេលនោះលោកបានចំណាយពេល ៤២ ឆ្នាំលើការសាងសង់ដោយបានបង្កើតស្នាដៃដ៏អស្ចារ្យមួយ មានន័យថា ព្រះវិហារ Sagrada Familia គឺខ្ពស់ជាងគេកាលពីសម័យមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd6B5rN7e1WZLsn1JgAnJ3wHL9krN9XPyMZOrb9obk-jg5032lncg5Srh3_qrac9tzAo4-D13PWnFupMPAomv6ObmpZxJDvfzmCPkJceF_GcgZCD5w53X8kiWD0OnqV1lTWRasb-m-LMksCiSJZF6c0CJ4fVNNoMOt_LL3YIH0YzXc8d3mamLymoSBQ8LI/s2000/image_2025-02-10_13-23-03.png

ប៉ុន្តែមកដល់បច្ចុប្បន្នព្រះវិហារនេះគឺមានកម្ពស់ទាបជាងគេ ដោយសារបច្ចេកវិទ្យាជឿនលឿន អាគារផ្សេងៗដែលទើបតែសាងសង់ថ្មីៗគឺមានកម្ពស់ខ្ពស់ខ្លាំងណាស់។ ដូច្នេះព្រះវិហាររបស់អេស្ប៉ាញនៅតែបន្តសាងសង់ឥតឈប់ឈរមកដល់បច្ចុប្បន្ននេះ ដោយកំណត់គោលដៅចង់ក្លាយជាព្រះវិហារដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkJ6oCbClxy5w1B-0SJVFN2WNAfCjk64VRRmCfovZVF95t3271uGfgFbZ5bKPCgFYP0PiRsu3KI2k2XeXNM_aaUP-Ktqsaeq2id77kflEr9JoDrr_UnxMETM7BX8_Zt2WR4xiZ7dR9g5qzP6hymxKJlMI3mulPZssM50uPMFEofCVgVNkbYmT5faNvAQBh/s1599/image_2025-02-10_13-23-05.png

ទោះបីមិនទាន់បញ្ចប់ការសាងសង់ជាផ្លូវការក៏ដោយ ព្រះវិហារចំណាស់ដែលមានអាយុកាល ១៣៦ ឆ្នាំនៅតែបើកទ្វាដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនានូវរចនាសម្ព័ន្ធដ៏សម្បូរបែប រូបចម្លាក់ច្នៃប្រឌិតដ៏ទំនើប ភាពស្រស់ស្អាតបែបបុរាណ និងសម័យ ក៏ដូចជាមានជណ្តើយន្តសម្រាប់ឡើងទៅលើប៉មខ្ពស់ៗ រួមទាំងមានអ្វីពិសេសៗជាច្រើនទៀតផងដែរ។ គួរបញ្ជាក់ដែរថា Sagrada Familia ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាតំបន់បេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ១៩៨៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEyLG-Xuf_rgAkBkhu-CuanxIUP0HcAWWeXySDOYoJmZlVcg1pdbGyeO84xMykNgZbgN4QyBna0AgZcA-sHrpkxweCNmWln9Wgh1awf5qJAVb7JqUgNJtl3Dnc6Yv1QUGpCW5Mtf_TZOiKm4IbaB_TSuJmfo21SOESQMfKmy8ON-fvIIT3PkRUw6IVE2Fx/s1024/image_2025-02-10_13-23-07.png