Home ព័ត៌មានអន្តរជាតិ កោះដែលមានទេសភាពល្អស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក!

កោះដែលមានទេសភាពល្អស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោក!

57
0

ពិភពលោករបស់យើងគឺពោរពេញទៅដោយតំបន់កោះស្រស់ស្អាតជាច្រើនកន្លែងទាំងក្នុងស្រុក និងបរទេស។ ដែនកោះដ៏ស្រស់ស្អាតទាំងនោះគឺ ហ៊ុព័ទ្ធទៅដោយគោលដៅទេសចរណ៍ធម្មជាតិ ដែលអំណោយផលសម្រាប់ទេសចរដែលចូលចិត្ត គយគន់កន្លែងធម្មជាតិ បរិយាកាសស្ងប់ស្ងាត់ គួរជាទីមនោរម្យ ក្រៃលែងដែលអាចធ្វើឱ្យយើងមានអារម្មណ៍បានធូរស្បើយ ភ្លេចអស់ទុក្ខកង្វល់ទាំងឡាយនៅពេលបានទៅកំសាន្តនៅទីតាំងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj96uPj-3agxmuldk2R4PWkCZRucF0kMppR0ifPLP77lDXVtfDL4nKcCFqYG4C514JkedwfOu2hLPddit7DeRoWUCH8vHPKZbOfS9vr-VB88QZ5338ZXWJxC6wxA4s_RsRpAPR7OmSejx5KfmNLrPeOcFrC6W2VWg81JZ18gcFEbhTRuNer2SWPKmUbboPb/s2880/image_2025-02-10_13-25-09.png
Bora Bora គឺជាកោះដែលពិភពលោកទទួលស្គាល់ថាគឺជាកោះដែលមានទេសភាពល្អស្អាតជាងគេបំផុតនៅជុំវិញពិភពលោកក្នុងចំណោម កោះដែលស្អាតៗជាងគេទាំង ១០០,០០០កោះនៅជុំវិញពិភពលោក នេះបើយោងតាមរបាយការណ៍ស្ទង់មតិគោលដៅទេសចរណ៍ ចំណាត់ថ្នាក់ ជាកោះដែលស្អាត ដោយឈលើមូលដ្ឋាន៖ បរិយាកាស សម្រស់ធម្មជាតិ ឆ្នេរខ្សាច់សក្បុស អមដោយព្រៃព្រឹក្សាធម្មជាតិ សណ្តាប់ធ្នាប់បរិដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ZdM-tqf0kkn5pUOE-SisUANcf3id4ijkuapw1G7R6T8UOW_PJezToUzStst_2ZdnYaYYgbWzDoefwgBZRO9S_Wvl3ki2W324o9kQxYXnkQBFCUpOIgTK6Nq2RxmCrIoGGsNnEtlrCxX-HPYio8uOy4tE5vjFS__FtXBailFoIRaybij6MYAQhOucUATZ/s2000/image_2025-02-10_13-25-11%20(2).png

កោះ Bora Bora មានទីតាំងស្ថិតនៅភាគខាងត្បូង នៃមហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសបារាំង ក្រៅពីជាកោះដែលមានបរិយាកាសស្ងប់ស្ងាត់ ទេសភាពស្រស់ស្អាត ហ៊ុព័ទ្ធទឹកពណ៌បៃតងថ្លាឈ្វង់ដ៏សែនត្រជាក់ ខណៈភ្ញៀវទេសចរក៏អាចមើលឃើញពពួកមច្ឆា អណ្តើក ត្រីឆ្លាម បបែល ហែលលេងក្នុងទឹកថ្លាឆ្លុះដល់បាតទៀតផង។ លើសពីនេះភ្ញៀវដែលនិយមមុជទឹក និងជិះក្តារស្គី ក៏អាចរីករាយជាមួយនឹងការកំសាន្តនៅក្បែរតំបន់ថ្មប៉ប្រះទឹកផងដែរ។
កោះ Bora Bora គឺសាកសមបំផុតសម្រាប់ដំណើរកំសាន្តក្រេបទឹកឃ្មុំ បរិយាកាសរូមេនទិក រឺក៏ដំណើរកំសាន្តលក្ខណៈគ្រួសារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjof3CRwsYOUeMK8kqMpUC7klKzLb2XwU7GksMCJZHjUGC5lHc_nNpBT8UJF8qW25emV7csI_5dXEg12SHil2hPncaElUfPAILxQ9JDR5w8GKm7JVmwAwUzijErDR4DGgO-kVredMAwebPal_L6zEHQOC-54Kxk2Y-RYD4iFVmdcAiGzE16uSB3heXHNDcC/s1600/image_2025-02-10_13-25-11.png

ហេតុនេះប្រសិនបើលោកអ្នកមានលទ្ធភាព គួរតែទៅកំសាន្តនៅទីនោះឱ្យបានម្តងក្នុងមួយឆាកជីវិត ដោយស្នាក់នៅក្នុងបង់ហ្កាឡូបណ្តែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លាបំផុត។ ក្រៅពីកោះ Bora Bora កោះ Fiji ក៏ជាប់ឈ្មោះជាកោះដែលមានទេសភាពស្អាតជាងគេទីពីរនៅលើពិភពលោកផងដែរ។ កោះ Fiji មានទីតាំងសិ្ថតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ជាតំបន់បុរាណវិទ្យាដែលប្រមូលផ្តុំដោយកោះប្រមាណជាង ៣០០ មានភាពល្បីល្បាញខ្លាំងដោយសារទេសភាពនៃកោះរដិបរដុប ឆ្នេរដែលមានរាងដូចជាម្រាមដៃ និងផ្កាថ្មប៉ប្រះទឹក ព្រមទាំងផ្ទៃទឹកថ្លាឈ្វង់ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx77iHcoU2kwC4ukvt8Eui6bS_1BJ-wK9p9Yk2hm43PFSKU2x_uKu18QBUyAGnJx4PKGXwx0HULlvp-AglMWjZQ2o56n_gQ7o6VN17yQ9XLjiRh_RZwkjILPoFByN0mLVMJIN5pGb3nvEcQRBHKF6doq5qSIs5jfNT_1an1sLDv0nszZ297vxb9t3zGzAI/s1200/image_2025-02-10_13-25-14.png