Home ព័ត៌មានអន្តរជាតិ ប្រេស៊ីលចាប់ផ្តើមអនុវត្តច្បាប់ថ្មីរឹតបន្តឹងកូនសិស្សប្រើប្រាស់ស្មាតហ្វូននៅសាលារៀន

ប្រេស៊ីលចាប់ផ្តើមអនុវត្តច្បាប់ថ្មីរឹតបន្តឹងកូនសិស្សប្រើប្រាស់ស្មាតហ្វូននៅសាលារៀន

48
0

ប្រទេសប្រេស៊ីល ៖ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសប្រេស៊ីលចាប់ផ្តើមអនុវត្តច្បាប់ថ្មី គឺការរឹតបន្តឹងកូនសិស្សនៅសាលារដ្ឋ និងឯកជនប្រើប្រាស់ស្មាតហ្វូននៅសាលារៀន ដោយសារបារម្ភពីផលប៉ះពាល់ការសិក្សារបស់កូនសិស្ស ។ ប៉ុន្តែកូនសិស្សអាចប្រើប្រាស់ទូរស័ព្ទបានក្នុងករណីចាំបាច់ផ្សេងៗ និងត្រូវមានការអនុញ្ញាតពីគ្រូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3giXVqCAZ1SyB06264PiNRO_R5CBws8ZArx9Id_MfVdRZwO_cQM2qkU0barA_SfEHsa1kRRWJOGTKhXJmGkDIYJhMOJUPfTI5wlwnlEOS5hFQshJgn__fwdASUXsj8KcqpPOfg7IEMygrTsKBA-Qb4GFDAEOg2qgjh8kXvTfSFczby_KXRzU9QFc3Zgo-/s1200/image_2025-02-07_14-28-11.png

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ កាលពីខែមករា ឆ្នាំ២០២៥ ដើម្បីរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅសាលារៀន ដែលច្បាប់នេះស្របតាមច្បាប់អាមេរិក និងតំបន់អឺរ៉ុប ប៉ុន្តែកូនសិស្សអាចប្រើប្រាស់ទូរស័ព្ទសម្រាប់រៀនសូត្រ ឬត្រួតពិនិត្យសុខភាព ។ សាលាអាចកំណត់វិធានការផ្សេងៗ ដូចជា ៖ ឱ្យកូនសិស្សដាក់ស្មាតហ្វូនក្នុងកាបូបស្ពាយ ឬទូរ ឬនៅកន្លែងសាលាកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGWVyCmedu3Ucdu5G_w9E3TX5ZDmzNN5CIRrqh0ZISkniatLJ1u5sN8tVg0POiTGaXPBqOiMl3yux3u3xx-g4thGS0h8iT_54lEbKpwkd-JDOcJWmTXt8LpkRP7xkuOheR8f4IGYX0H-J9-0xwe13Ja8JcoiblKrXTXdaa-8AePJxbStF9IvDp1GBSokJg/s992/image_2025-02-07_14-28-12.png

កាលពីឆ្នាំ២០២៣ សាលារៀននានាក្នុងខេត្តចំនួន២៦ របស់ប្រេស៊ីល បានរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូនរបស់កូនសិស្ស ដោយសាលាទាំងនេះបានកំណត់លក្ខខណ្ឌខុសៗគ្នា ប៉ុន្តែនាយកសាលាមួយចំនួនមានបញ្ហាលើការរឹតបន្តឹងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTNVoK6xrRu-TmKDHMMvptPfKUMyzYU1oDN6ONS8aNq_mMG4iq0StaFWkxPxGLaAC8vnleX19edZ2NOu22rKEPLiqYpktzlc7tHuq-N5yXZXvTO1pqsP-9wEy22SUcAzNmlzVrys32pdozzoQr6aNc5g55EDUc9r8TfK6SPuY2lscmwgBK53n2SfIPFWPq/s1280/image_2025-02-07_14-28-13%20(2).png

Datafolha ជាក្រុមហ៊ុនស្ទង់មតិការយល់ឃើញរបស់ពលរដ្ឋប្រេស៊ីល បានបង្ហាញលទ្ធផលស្ទង់មតិកាលពីខែតុលា ឆ្នាំ២០២៤ ថា អ្នកឆ្លើយតបការស្ទង់មតិ ២នាក់ ក្នុងចំណោម៣នាក់ សំណូមពរឱ្យហាមក្មេង និងយុវវ័យប្រើស្មាតហ្វូននៅសាលា ។ រីឯអ្នកឆ្លើយតបផ្សេងទៀតប្រាប់ថា ឧបករណ៍អេឡិចត្រូនិកបង្កគ្រោះថ្នាក់ច្រើនជាងផ្តល់ប្រយោជន៍ដល់កូនចៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhT3GDUZH4K9ws0WHdrVYpZEoEBApu_iUbO622nSnXjJYvmIM7e26uurcb9sIRGfdslIeOiPocKx1NaYT1TeiEMfl2ctYJ4Xp4PI8yGU0GBKyw-erekQTD5H7DWleejMFjiMp1gZvshGGBtx69T_mA42fN_zdUbZrV0tjyPXWyq8ZruXOs7GYQghUjNauw/s1200/image_2025-02-07_14-28-13.png
Porto Seguro ជាសាលារៀនឯកជននៅទីក្រុង Sao Paulo ដែលបើកដំណើរការរយៈពេលជិត១៥០ឆ្នាំ បានហាមកូនសិស្សប្រើស្មាតហ្វូនក្នុងថ្នាក់រៀនកាលពីឆ្នាំ២០២៤ ហើយសាលាគាំទ្រឱ្យកូនសិស្សផ្តាច់ទំនាក់ទំនងជាមួយខាងក្រៅ ចំនួន១ថ្ងៃក្នុង១សប្តាហ៍ ។ នៅឆ្នាំ២០២៥ សាលាបានរឹតបន្តឹងការប្រើទូរស័ព្ទខ្លាំងជាងមុន ដោយហាមកូនសិស្សប្រើស្មាតហ្វូនក្នុងបរិវេណសាលា និងទុកស្មាតហ្វូនក្នុងទូរពេញមួយថ្ងៃ រួមទាំងពេលសំរាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkeG-HtnA1c76RlL830_lhnjaQTngbG2IL_5TFrC02srYWuBnM1Gs3Ca8ON3vdQ41fAAXBlJp309XXVetcL6KgLwwfoD7ziiM-cL8d-8yqk7gKG5O6W6KORU4m5_mVy8VZQz0MG5XdNuQbO16l0R7t2SODTiP9qTDJuxKSwXmVFA4iG-zseZYKpWdb3N8f/s1280/photo_2025-02-07_14-16-02.jpg

ការរឹតបន្តឹងនេះនឹងការពារសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយកូនសិស្ស ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការសិក្សាចាំបាច់ ។ ប្រេស៊ីលមានស្មាតហ្វូតរហូតដល់២៥៨លានគ្រឿង និងច្រើនជាងចំនួនពលរដ្ឋដែលស្មើត្រឹមតែ២០៣លាននាក់ ។ ពលរដ្ឋប្រេស៊ីលចំណាយពេលលេងស្មាតហ្វូន ៩ម៉ោង និង១៣នាទីក្នុង១ថ្ងៃ ។ នេះបើតាមក្រសួងអប់រំប្រេស៊ីល ៕