Home ព័ត៌មានអន្តរជាតិ ផ្តល់អាំងប៉ាវហើយ គួរផ្តល់ប្រាក់តាមលេខដូចខាងក្រោម នឹងនាំមកនូវលាភសំណាងពេញ១ឆ្នាំ

ផ្តល់អាំងប៉ាវហើយ គួរផ្តល់ប្រាក់តាមលេខដូចខាងក្រោម នឹងនាំមកនូវលាភសំណាងពេញ១ឆ្នាំ

48
0

ក្រៅពីការជួបជុំក្រុមគ្រួសារកូនចៅក្នុងថ្ងៃចូលឆ្នាំចិន ទំនៀមទម្លាប់មួយទៀតរបស់ជនជាតិចិន គឺការផ្តល់អាំងប៉ាវ ។ យើងនឹងឆ្ងល់ថា តើអ្នកណាជាអ្នកផ្តល់អាំងប៉ាវ ហើយគួរផ្តល់ប្រាក់តាមចំនួនលេខណាខ្លះទើបមានលាភសំណាងពេញមួយឆ្នាំ? តាមជំនឿរបស់ចិន ការផ្តល់អាំងប៉ាវទៅឱ្យកូនចៅ ត្រូវបានចាត់ទុកថា គឺជាការឱ្យពរជ័យដល់អ្នកទទួលឱ្យមានលាភសំណាង ចម្រើនរុងរឿង និងមានសុខភាពល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs10E4-D1XHhfzav5zQLxeIGf4utuB25jwtDlzRQjXXAeOg4RMJYo7xa22r_JhVNweADtMLKNFG5KU7yeeyw0xFvmfMTUSmHL0FnIbyQcuM4EDVkM0KJaWkT3br5qpy8brWB0Y6HWRSm-M0pdvUROJIBkj-bMfpo6T46p2w1mKO3UaKwLELcs8WCccsckB/s1438/image_2025-01-28_10-24-50%20(2).png

តាមទំនៀមទម្លាប់ចិន អ្នកដែលផ្តល់អាំងប៉ាវ គឺអាម៉ា អាកុង ប៉ា និងម៉ា ប៉ុន្តែកូនចៅដែលមានការងារធ្វើទទួលបានប្រាក់ខែខ្លួនឯង គឺពួកគេអាចផ្តល់អាំងប៉ាវទៅឱ្យក្មេងៗបាន ។ សរុបមក មនុស្សចាស់ទុំក្នុងគ្រួសារ ឬអ្នកមានចំណូលគួរតែផ្តល់អាំងប៉ាវទៅឱ្យសមាជិកគ្រួសារដែលមានអាយុតិចជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj9EMiYgEgFIiF1gKtslLO7yO5STagaCYVQazUKX4y-JQ7EqRT_hL2kwY6opvqyrZ0VUE7ypA8kAkcjnU1Hd7q9pP41MX9PpD8Ip482NW55loDKSMuKASkYhU_A-D33aG9fM-Wk99tOF7fVdMYL9_-E6ShThdHk1fj-NKcwdS6K6XHYxxDADEzdGIl90tU/s1200/image_2025-01-28_10-24-50.png

ការដាក់ប្រាក់ក្នុងអាំងប៉ាវដើម្បីទទួលបានលាភសំណាង រួមមាន ៖

១-ចៀសវាងលេខ៤ ៖ ការទទួលបានលាភសំណាងនៅថ្ងៃចូលឆ្នាំចិន គួរតែចាប់អារម្មណ៍លើការសែនម្ហូបអាហារបុព្វបុរសដែលបានចែកឋាន, ស្លៀកពាក់ឈុតពណ៌ក្រហមដើម្បីទាក់ទាញទ្រព្យសម្បត្តិ និងប្រកាន់យកបម្រាមក្នុងថ្ងៃចូលឆ្នាំចិន ។ រីឯតួលេខ ក៏គួរចាប់អារម្មណ៍ដូចគ្នាដែរ ចូរចៀសវាងដាក់ប្រាក់ក្នុងអាំងប៉ាវ ដែលមានចំនួនលេខ៤ ពីព្រោះលេខ៤ មានន័យថា សេចក្តីស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJFckID9BsaF0fcbRjEEFszDkhhYZgETGqPwTFK6SUom2fEEtScgRsvHc3uYbtJwFgO0X2k-YgktLTxUy7z4HDIeWEqFpORObupeRTFEar65mBHQpZ8TUvmpKxhUcaj9cHunUlj3tqEpOsh5uYsrd3oSBiowkDVxG7Hb7KQ18YZjIGdT7it5xyu7oTH4G/s2000/image_2025-01-28_10-24-52%20(2).png

២-លេខ៦ និងលេខ៨ ជាលេខសំណាងបំផុត ៖ លេខសំណាងបំផុតសម្រាប់ការដាក់ប្រាក់ក្នុងអាំងប៉ាវឱ្យក្មេងៗ គឺលេខ៦ និងលេខ៨ ពីព្រោះជនជាតិចិនមានជំនឿថា លេខទាំងពីរនេះតំណាងឱ្យភាពរលូនក្នុងជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXZPFkL0-MSNiCWi1xjLArHtaEYj8lAE9UC_cQAlsIoEvqbNlBYDn3xnFX6JjGTE2CfGkcYzLNbAMV59OaSrxIoqwJyPMlBiKraEhK6dR3_A8I3x6ZnjgyPMxkLwR2r0J2-z6wLMNTaWwfhcrrU9IU4e3ofCskoIAoVFBURSUItSTbFSZR3la-gFVYOmMC/s1400/image_2025-01-28_10-24-52.png
៣-ក្រដាសប្រាក់ និងសំបកអាំងប៉ាវ ៖ គួរតែដាក់ក្រដាសប្រាក់ថ្មីៗក្នុងអាំងប៉ាវ និងហាមដាក់ក្រដាសប្រាក់ចាស់ ឬដាច់រហែក ។ រីឯសំបកអាំងប៉ាវ ត្រូវតែមានសភាពថ្មី, មិនរហែក និងពុំជ្រាបទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbq16USrRTG8xQu8gBteffK37kk-QqQWF0jt26lrRhI5Js8NcWO490XwXQG2kIeDrDlFcfFC8obI1jrd_yt5p-99EMuwr_UvxthCy6eQxyk1yUvA2akxvgKYe_XBFoGKBplkNYB1qZ0alnOHUsRWb3GT-NGrKN0xr-i8JjOePEne3_b2fMxvgh4qXhgXmQ/s3840/image_2025-01-28_10-24-55.png
គួរតែត្រួតពិនិត្យឆ្នាំលើសំបកអាំងប៉ាវផងដែរ ដូចជា ៖ ឆ្នាំ២០២៥នេះ គឺជាឆ្នាំម្សាញ់ យើងគួរតែជ្រើសរើសសំបកអាំងប៉ាវមានរូបសត្វពស់ធំៗ ពីព្រោះក្រៅពីការនាំមកនូវសិរីសួស្តីក្នុងឆ្នាំថ្មីហើយ វាក៏បង្ហាញពីមារយាទ និងការយកចិត្តទុកដាក់ទៅអ្នកដែលយើងផ្តល់អាំងប៉ាវឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF1WpjVQX7wUv-L4-D6lhJwKWFLB9MBeTJF5ZmNwho-xHXIzlcpWe1p2smgxlFWy98Xrf_Ad0RyYkVLyd7cnACBf5eLbmzrzl_xJ3Fg-LUx5FktpgmRfzuUDUJpx4ha73yirdSyMnOOhhd5_TYyOiL75lhv6Q-h95u3PagnoNvwQR7ck2OIzxIPfwKK7O7/s800/image_2025-01-28_10-25-02.png

ហេតុនេះ ការចាប់អារម្មណ៍ពីរឿងអាំងប៉ាវ មានសារៈសំខាន់បំផុតក្នុងថ្ងៃចូលឆ្នាំចិន ។ បើពុំសូវមានប្រាក់ច្រើនដាក់អាំងប៉ាវ យើងអាចកាត់បន្ថយចំនួនប្រាក់ ពីព្រោះចំណុចសំខាន់ក្នុងថ្ងៃចូលឆ្នាំចិន ពុំស្ថិតនៅលើចំនួនប្រាក់ទេ ប៉ុន្តែស្ថិតនៅលើការជួបជុំក្រុមគ្រួសារ សែនម្ហូបអាហារទៅបុព្វបុរសដែលបានចែកឋាន ៕