LISA សមាជិក BLACKPINK គឺជាតារាស្រីម្នាក់ដែលមានរាងកាយស្ដង់ដារ ចង្កេះស្ដើង និងជើងវែងស្រឡូន។ ទោះបីជានាងស្ថិតក្នុងកាលវិភាគដ៏មមារញឹកក៏ដោយ ក៏នាងនៅតែឆ្លៀតធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែងតែម្តង។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទលំហាត់ប្រាណដែលតារាស្រីវ័យ ២៧ ឆ្នាំរូបនេះតែងតែអនុវត្ត៖

១.ហាត់ប្រដាល់៖ LISA មិនខ្លាចក្នុងការចូលរួមលំហាត់ប្រាណដែលទាមទារកម្លាំងដូចជាប្រដាល់នោះទេ នាងតែងតែហាត់ប្រដាល់ជាញឹកញាប់ ដើម្បីកែលម្អសុខភាពសរសៃឈាមបេះដូងឱ្យកាន់តែរឹងមាំ។ កីឡាប្រដាល់ គឺជាកីឡាមួយដែលជួយឱ្យតារាស្រីរូបនេះបាត់ស្ត្រេសក្នុងរយៈពេលខ្លី ហើយក៏ធ្វើឱ្យនាងមានអារម្មណ៍ល្អផងដែរ។ ក្រៅពីហាត់ប្រដាល់ LISA ក៏ផ្តោតលើការញ៉ាំអាហារតិចតួចបំផុតក្នុងអំឡុងពេលថ្ងៃ និងកំណត់បរិមាណកាឡូរីតឹងរឹងបំផុត។.jpg)
២.ហាត់ Pilates៖ Pilates គឺជាលំហាត់ប្រាណមួយទៀតដែលតារាចម្រៀង K-POP រូបនេះចូលចិត្តហាត់បន្ទាប់ពីប្រដាល់។ Pilates គឺជាចលនាមួយដែលជួយតម្រឹមរចនាសម្ព័ន្ធទាំងមូលនៃរាងកាយ និងគាំទ្រដល់សន្លាក់ ដោយកំណត់គោលដៅនៃសាច់ដុំស្នូលទាំងអស់ពី abs, hips និង glutes ទៅផ្នែកខាងក្រោយខ្នង និង glutes ផ្នែកខាងលើ ព្រមទាំងសាច់ដុំភ្លៅខាងក្នុង។ 
៣.ហាត់រាំឱ្យបានទៀងទាត់៖ ការរាំ និងហាត់រាំគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃរបបហាត់ប្រាណប្រចាំថ្ងៃរបស់ LISA ។ សកម្មភាពនេះជួយឱ្យសាច់ដុំ និងអវយវៈទាំងអស់នៃរាងកាយ មានភាពបត់បែនល្អ ក៏ដូចជាជួយឱ្យចលនាឈាមបេះដូងសុខភាពល្អផងដែរ។ តារាស្រីរូបនេះធ្លាប់បង្ហើបថា៖ «ជាធម្មតានាងរៀនរាំពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ១២ រំលងអធ្រាត្រ ខណៈពេលខ្លះនាងក៏ធ្លាប់ហាត់រាំរហូតដល់ម៉ោង ៣ ឬ ៤ ទៀបភ្លឺទៀតផង៕.jpg)










