Home ព័ត៌មានអន្តរជាតិ ហេតុអ្វីប្រទេសថៃបើកឡានប្រើចង្កូតស្តាំ ខណៈប្រទេសភាគច្រើនបើកឡានប្រើចង្កូតឆ្វេង?

ហេតុអ្វីប្រទេសថៃបើកឡានប្រើចង្កូតស្តាំ ខណៈប្រទេសភាគច្រើនបើកឡានប្រើចង្កូតឆ្វេង?

132
0

មានធ្លាប់ឆ្ងល់អត់! ហេតុអ្វីប្រទេសថៃបើកឡានប្រើចង្កូតស្តាំ ហើយប្រកាន់ឆ្វេង ខណៈប្រទេសភាគច្រើនប្រមាណ ១៦៥ ផ្សេងទៀតក្នុងនោះក៏មានកម្ពុជាយើងដែរ ប្រើចង្កូតឆ្វេង ប្រកាន់ស្តាំទៅវិញ? ហេតុអ្វីបានជាដូច្នេះ ម្តេចមិនប្រើចង្កូតស្តាំ ឬចង្កូតឆ្វេងដូចគ្នាទាំងអស់ទៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbeFCBMMiA2Iy95MivLnPHJ4plfeTVDx6Jgpc8KdTATxJ1AM5psXxX3v3a0MrfPYkZzf0hAEuzPMKJaog7DBE3lfmDs9_lReNNmO08_t4fnaETuDjcfTHo4fCuXE_YyP9wew_emdpQDWBY8VC-pdFWjW0Sv-k9MbPo1YaFnvepD4ZdNgyuvcrUzvYg27Fd/s1024/image_2025-01-22_11-18-03.png

សម្រាប់មូលហេតុគឺដោយសារដំបូងឡើយ កាលពីសម័យបុរាណ មនុស្សទាំងអស់ជុំវិញពិភពលោកធ្វើដំណើរទៅមុខនៅខាងឆ្វេងដៃនោះទេ មានន័យថា ពួកគេប្រកាន់ឆ្វេង ដោយសារពេលនោះពួកគេជិះសេះ និងរទេះ ជាពិសេសក្នុងពេលមានសង្គ្រាម ពួកគេងាយស្រួលប្រើដៃស្តាំដើម្បីដកដាវចេញពីស្រោមប្រយុទ្ធជាមួយសត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYeQ4dW3DaVVG1HGpifhKGiVmbwAGgtu8JhHgszl1WP7IRaVMJz02n1CjjZA6vSMLnQoCxudtbisLSy2vaRtmg5fitjm3S2DrmmQEH5taqidy8Fbi8fjeyaVEGCTJnRgzK-nqHQTb9gYqiB23MyHaIoMc5R1bCwolvUo7eQw5vtNvxqQFY40rkqsRsETQ/s1140/image_2025-01-22_11-18-02.png

ទោះជាយ៉ាងណាមកដល់ចុងស.វទី១៧ ចំណុចរបត់ដ៏សំខាន់មួយបានកើតឡើងក្នុងអំឡុងបដិវត្តន៍បារាំង នៅពេលស្តេច Napoleon Bonaparte ឡើងកាន់អំណាច ក៏បានកែទម្រង់ដើម ដោយតម្រូវឱ្យពលរដ្ឋទាំងអស់បើកបរប្រើចង្កូតឆ្វេង និងប្រកាន់ស្តាំវិញ ខណៈប្រទេសដែលស្ថិតក្រោមអាណានិគមបារាំងក៏បានអនុវត្តបែបនេះជារៀងរហូត។ ដូច្នេះមកដល់បច្ចុប្បន្នប្រទេសចំនួន ១៦៥ ក្នុងនោះក៏មានកម្ពុជា វៀតណាម និងឡាវផងដែរ សុទ្ធតែធ្លាប់ស្ថិតក្រោមអាណានិគមបារាំង ក៏បានបើកបរប្រើចង្កូតឆ្វេង និងប្រកាន់ស្តាំរហូតមកដល់ពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXGg-iL_m0OyAsAWiT753La-pwiNGO-Ezd9H6V-AlrJbcX4ckIhlpDy6Hpk_mDHQZnm-26ivZ6jLbWfl4s8Ctsr8DzuZoWedU3pSbJExxk6phWfVI1LPmJ59_U_v_JY6Wid-3HQxGQN0mGtot7d5vxXLEfb2Y5PzkR2KtEm-u2H1qsBn8yV1UqNHcauLtQ/s1600/image_2025-01-22_11-18-01.png

ប៉ុន្តែសម្រាប់ប្រទេសដែលធ្លាប់ស្ថិតក្នុងអាណានិគមអង់គ្លេសវិញនៅតែបន្តបើកបរប្រើចង្កូតស្តាំ ហើយប្រកាន់ឆ្វេងដដែល។ នេះបើយោងតាមរបាយការណ៍ ប្រទេសដែលស្ថិតក្រោមអាណានិគមអង់គ្លេសមានប្រមាណ ៦៧ ប្រទេសសុទ្ធតែប្រើចង្កូតស្តាំ ហើយប្រកាន់ឆ្វេង។ ទោះជាយ៉ាងណាប្រទេសថៃមិនដែលស្ថិតក្នុងអាណានិគមប្រទេសណាមួយឡើយ ហេតុអ្វីប្រទេសនេះប្រើចង្កូតស្តាំ ប្រកាន់ឆ្វេងដូចអង់គ្លេសដែរ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6rKLMHR_jkR2v_OWCabq0ISxDmshdynyY1A2En2b-XqOHFNc8z-_oUnKt8tg6R93fN8UFOA0XCLFQ2hwwaQA6uO3LqP7F_AUJ1pqSiAQtQn6M0zb0Ov5YMu-ixzuPDQwOCVv0ASw6iP7WbpmJZxNZXtircKQZiw79o8HRK1AQipKV8CvvPtwniAes-Sl/s3721/image_2025-01-22_11-18-03%20(2).png
សម្រាប់ហេតុផលគឺដោយសារប្រទេសថៃបានទទួលឥទ្ធិពលវប្បធម៌ពីប្រទេសអង់គ្លេសជាយូរមកហើយ លើសពីនេះស្តេចថៃមានព្រះរាជបំណងធ្វើទំនើបកម្មប្រទេស។ ដូច្នេះក៏សម្រេចទិញរថយន្តដំបូង ពីប្រទេសអង់គ្លេស ហើយចាប់តាំងពីពេលនោះមក ប្រទេសថៃក៏បានប្រើយានយន្តចង្កូតស្តាំ ប្រកាន់ឆ្វេងដូចប្រទេសអង់គ្លេសដែរ៕