មិនថាបុរស ឬស្ត្រីនោះទេសុទ្ធតែប្រាថ្នាចង់បានស្បែកស្អាត និងមានសុខភាពល្អ។ ជាការពិតណាស់ សុខភាពស្បែកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបអាហារដែលយើងញុំាជារៀងរាល់ថ្ងៃ ព្រោះវាអាចជួយឱ្យស្បែកយើងស្រស់ស្អាតចេញពីខាងក្នុងពេញទាំងរាងកាយតែម្តង។ ក្នុងនោះមានរបបអាហារមួយចំនួនដែលសម្បូរទៅដោយវីតាមីនជួយឱ្យស្បែកមានសុខភាពល្អ និងសស្អាតភ្លឺថ្លាយ៉ាងឆាប់រហ័ស។

១.ត្រីមានខ្លាញ់៖ ត្រីមានខ្លាញ់ដូចជាត្រីសាម៉ុង ត្រីម៉ាកែល និងត្រីសាឌីន គឺជាត្រីដែលអ្នកគួរជ្រើសរើសសម្រាប់ស្បែកភ្លឺថ្លា ដោយសារវាមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ ត្រីទាំងនេះកាត់បន្ថយការរលាក និងផ្តល់សំណើមដល់ស្បែករបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig1sqJFwbzZ-p0fQxPROFoM3eDkdi_WEkNYAB1zh-TF5RcAvIEwj-xgKjdyRiaONGfz-elmrf_wlSapzLtcB1Cf8my87aEiOFwluEVJ7n0ucfKY2buI5xlrD4-1LwVlWfHnbVOaEOWjXr6CEv6jsDNBodlWX25HdXn9SYDkDISnid9EhwcoV9HmAFC2Bm5/s1280/image_2025-01-22_11-24-55.png

២.ស្ពៃខ្មៅ៖ ស្ពៃខ្មៅសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន A និង C ដែលជួយស្ដារកោសិកាស្បែក និងជំរុញការផលិតខូឡាជែន។ ស្ពៃនេះមានជាតិទឹកខ្ពស់ជួយផ្តល់សំណើមដល់ស្បែក ផ្តល់ឱ្យអ្នកនូវសុខភាពល្អ ស្បែកភ្លឺថ្លាតាមបែបធម្មជាតិ ក៏ដូចជាល្អសម្រាប់សុខភាពភ្នែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaYR5SxTrEUTDtz6PlGJJf8VyMuXoB3OO5dX2youbperoYPW_O-3bMNyvwl7nwyPwe75dhIoQHRVN3JG-RnIfh-9sVG9ZE0H8B0tchgQWln-YaprxZfTKaoE0N8vrj6GtCMiWYW2LFFDK2LU_Qh9RhhhA17ykf7w0IbogtDPFV8xXevcqhou4_R5VvRiAP/s1600/image_2025-01-22_11-24-56.png

៣.ផ្លែបឺរ៖ គឺជាផ្លែឈើដ៏អស្ចារ្យមួយនៅពេលនិយាយអំពីសុខភាពស្បែក។ វាសម្បូរទៅដោយខ្លាញ់ដែលមានសុខភាពល្អ និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ជួយរក្សាភាពយឺតនៃស្បែក និងផ្តល់សំណើម។ ផ្លែបឺរគឺជាប្រភពដ៏សំខាន់នៃវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងការពារភាពចាស់មុនអាយុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8HxrCCRgYmisBnTfpXttvXu16G-WzCpTYXB9shI_S6abzS1iQiXrr48JrFx9Z9J0XkIHPcZcEEJ5qVmXjtv29dl39eSA2mWZ7Rtv9w07pKJ_z1u6TXDiVg5YYAzJfORzHDiRZP7BJ_nsO4muoXFZmxV9o9P-zYJVSaY1ALJG5wno4X_fGo93YHArxmOhk/s1024/image_2025-01-22_11-24-57.png

៤.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិដូចជាអាល់ម៉ុន, Walnut, គ្រាប់ល្ពៅ, គ្រាប់ពូជ chia និងគ្រាប់ពូជ flax គឺជាអំណោយធម្មជាតិសម្រាប់ស្បែកភ្លឺថ្លា។ វាសំបូរទៅដោយអាស៊ីតខ្លាញ់សំខាន់ៗ ក៏ជាប្រភពដ៏ល្អនៃស័ង្កសី ដែលជួយដល់ការបង្កើតឡើងវិញនូវស្បែក និងជួយគ្រប់គ្រងការផលិតប្រេង និងកំចាត់មុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM6ItF5BJbLcH2LqjHM9BHmaz9oMRsIXAE3ns4TvW6AzW32C4fDfLHhO1W9vPbX5EJDap-Lw5wmrO2X-6Mzwia3chO_3bmcpdxHUqNL-FPcdVny5RQjGGNI2gFLlGBoGigV6CxJVuwlnRKDJYPbthPHcmk82RoiWnhHykxfx36BInNiHefUx0C6fGleeKv/s810/image_2025-01-22_11-24-57%20(2).png

ត្រូវចាំថា ភាពស្រស់ស្អាតមិនមែនស្ថិតតែលើផលិតផលថែរក្សាស្បែកប៉ុណ្ណោះទេ វាក៏ចាប់ផ្តើមពីអាហារដែលអ្នកជ្រើសរើសដើម្បីផ្តល់ថាមពលដល់រាងកាយរបស់អ្នកផងដែរ។ ដូច្នេះហើយ តាមរយៈការបញ្ចូលអាហារទាំងបួនខាងលើនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក វានឹងអាចចិញ្ចឹមស្បែករបស់អ្នកពីខាងក្នុងចេញមកក្រៅ ដោយផ្តល់ឱ្យអ្នកនូវស្បែករស់រវើកដែលអ្នកតែងតែចង់បាន៕