Home ព័ត៌មានអន្តរជាតិ បណ្តឹងតវ៉ាមិនសុខចិត្តលើការសម្រេចរបស់ Trump ក្នុងការមិនផ្តល់សញ្ជាតិអាមេរិកឱ្យកូនរបស់ជនអន្តោប្រវេសន៍ខុ.សច្បាប់

បណ្តឹងតវ៉ាមិនសុខចិត្តលើការសម្រេចរបស់ Trump ក្នុងការមិនផ្តល់សញ្ជាតិអាមេរិកឱ្យកូនរបស់ជនអន្តោប្រវេសន៍ខុ.សច្បាប់

79
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ទី៤៧ ជាផ្លូវការ ហើយលោកក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនច្បាប់ ដើម្បីផ្លាស់ប្តូរប្រទេសតាមការសន្យាររបស់លោកក្នុងពេលរកសំឡេងឆ្នោត ក្នុងនោះមានការលុបចោលការផ្តល់សញ្ជាតិអាមេរិកពីកំណើតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisu4nQ3UfKpphpw__h7wwvFYSEOw3Zx_ZHvin78YYrpdHHWd63ecr9m29FMaETTwSq6Buk9iOLbhIm2JyybXOTGKQgjSORHDDpthA5x5Q-oGUHt8RVprF9lHQBlYfErqKd1jSibscEcWIBFhQo_RNFjpzDIFSK3kUXTYw_V6v5ti4IwcMxr-gB3xYNv3y0/s1800/image_2025-01-21_14-18-02%20(2).png

ការលុបចោលការផ្តល់សញ្ជាតិអាមេរិកពីកំណើត គឺអនុវត្តចំពោះទារកដែលកើតពីជនអន្តោប្រវេសន៍រស់នៅអាមេរិកខុសច្បាប់ ឬជនបរទេសរស់នៅអាមេរិកបណ្តោះអាសន្ន ដូចជា ៖ ការរស់នៅតាមរយៈទិដ្ឋាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVvgkgxciGTgdkTWsMfL3AW_caruxwtaGoYFpMCzGIHiUIdTi6NkOylYLbNom_nx2nTjKtXt-Rb2mGVSxa4tlKdlPonUEnUtO-U9zEPs8GIefLSUKDBiDW7YznDdLzRBXHFOFIowQ_w6Md3b-Uo_QVNtUPKYpyc6ees9WOqIUPo1BWq7ITqUe0nO_uVK_m/s1024/image_2025-01-21_14-18-01%20(2).png

កាលពីថ្ងៃទី២១ ខែមករា កន្លងមក រដ្ឋគាំទ្រគណបក្សប្រជាធិបតេយ្យ ចំនួន១៨ បានរួមគ្នាដាក់ពាក្យប្តឹងតវ៉ាទៅតុលាការកណ្តាលនៅរដ្ឋម៉ាសាឈូសេត ដើម្បីជំទាស់នឹងការលុបចោលការផ្តល់សញ្ញាតិអាមេរិកពីកំណត់របស់លោក Trump មុនពេលរដ្ឋាភិបាលអនុវត្ត ។ ពាក្យបណ្តឹងសរសេរថា ការលុបចោលនេះល្មើសនឹងរដ្ឋធម្មនុញ្ញអាមេរិកដែលបញ្ជាក់ថា អ្នកណាក៏ដោយដែលកើតលើទឹកដីអាមេរិក នឹងទទួលបានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRWUkJcHjUggyphlPm8UeWpe4Z3N2qCkTYHoDhveFHih1Up2zERk2S2q33fk8aTdMIkCg8m6YYsA0d4PqPIuCiwEmYcwDIJI-k9WcPTm9W4Sey6LYghRUanIE0I41IawaFcBGkO7uDoXNT6rdRhyphenhyphenGU-wmU2IFhSVrxLbzLwwKdeYBRGSdC-GjoNK9qaGTe/s1280/image_2025-01-21_14-18-01.png

ទោះជាប្រធានាធិបតីមានសិទ្ធិអំណាចទូលំទូលាយក្នុងការកំណត់គោលនយោបាយជនអន្តោប្រវេសន៍ក្តី ប៉ុន្តែការលុបចោលការផ្តល់សញ្ជាតិនេះ គឺហួសពីអំណាចតាមច្បាប់របស់ប្រធានាធិបតី ។ ការលុបចោលសិទ្ធិផ្តល់សញ្ជាតិពុំងាយស្រួលទេ ពីព្រោះវាជាសិទ្ធិដែលបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញយ៉ាងច្បាស់លាស់ ហើយតុលាការកំពូលអាមេរិកធ្លាប់ចេញសាលក្រមការពារសិទ្ធិនេះ ចំនួន២លើក ។ នេះបើតាមការបញ្ជាក់ក្នុងពាក្យបណ្តឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglmTpy27H9fTy_WjtF5kZZrH5VhnxeXu9-NSrgKmLZzfVSAtC1YoIC6HHO_Wt0-VAzzggQS8zFL62lVtlfKyt_OboVc4TQvdUvdyY2FeNRmy-xXGX19PQ-SC0KEkM9yf1HqOkK41w4VyC8Fz-EBJ-1B_IiGcqSvWuEtxj8HP9S4a81XZHRA9dIQo7FMfkl/s1600/image_2025-01-04_08-24-44.png

កន្លងមក លោក Trump ធ្លាប់និយាយអំពីសិទ្ធិតាមរដ្ឋធម្មនុញ្ញនេះ ដែលអាមេរិកអនុវត្តអស់រយៈពេល១៥០ឆ្នាំ កំណត់ថា ទារកណាកើតនៅអាមេរិកនឹងទទួលបានសញ្ជាតិអាមេរិកពីកំណើត គឺលោកថា វាគួរឱ្យអស់សំណើច លោកនឹងលុបចោលសិទ្ធិនេះពេលថ្ងៃកាន់តំណែងដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkFW8I4WA1YIZHB1OGx6GGeoc3qYJ45PPgklJiF3FhLdw4vv07v66JVJoQBPgPv1Jcm-AjDTcVPLHB2I1lxpfjvSLKDrXTIB1VI3UGOTB11sXmNk47LAXjt1HCmRo5iNRogjCAzvNqqqwqRzG9Hk-XTugqtPvlExTI6Zt58emRMtgb_gA0MD2PddZjN1S9/s1200/image_2025-01-04_08-24-50.png

គួរបញ្ជាក់ថា លោក Trump បានកំណត់គោលដៅយ៉ាងច្បាស់លាស់ ដូចជា ៖ ការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ពីអាមេរិក, ច្បាប់ពាក់ព័ន្ធនឹងអាកាសធាតុ, គោលនយោបាយភាពចម្រុះ និងបង្ហាញឯកសារសម្ងាត់ជាច្រើន ។ ហេតុនេះ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនច្បាប់ពេលកាន់តំណែង ប៉ុន្តែប្រធានាធិបតីអាណត្តិក្រោយទៀតអាចលុបចោលបទបញ្ជាប្រតិបត្តិទាំងនេះ ឬតុលាការអាចចេញដីកាលុបចោលបាន ៕