អ្នកស្រី វណ្ណ ទេវីការ៉ូល ជនជាតិខ្មែរស្វីស ត្រូវបានគេស្គាល់ថាជា កូនស្រីទី ៣ របស់លោកតាវណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករខ្មែរដ៏ល្បី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍«សំណេរអង្គរលើកទី ២» លើទឹកដីនៃខេត្តសៀមរាប បង្កការចាប់អារម្មណ៍នាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy3f2x3V4nymh7babnEmLse4eUUWcMfXxrWt1eRZI2UNhfKHUGSzfRjlNGaUIkvrgPPLl55KiASdiYerZirQFFSeS6fQ2VuykPYY3KEA4UL6KeDtAlabVxSZJJGdQ5e8rWaxi0bPc2Suuf9-dO94r6lWtSLycaaAvIKK9-g35zsUeTru5AYUPgg7JO938r/s1280/IMG_1590.JPG
ជឿជាក់ថា មហាជនខ្មែរគ្រប់ៗរូបប្រាកដជាស្គាល់និងចងចាំយ៉ាងច្បាស់ហើយ លោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញប្រចាំសម័យសង្គមរាស្រ្តនិយម។ លោកតា វណ្ណ ម៉ូលីវណ្ណ និងឧត្ដមភរិយាជនជាតិស្វីសឈ្មោះ អំប្យែ ហ្សេទ្រូដ បានទទួលចំណងដៃអាពាហ៍ពិពាហ៍នូវបុត្រា បុត្រី ៦ នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1JW790JOdoxWWFmGmFYM4_Cc1teSF2JBVXeC6k3HyI8P2zmKQnezhd0Fh_UvACNStmN7Qw9lxoUsNvW_SpW2qvYJANVR5ype3LEUJxxjlNRMtlUDGJ4-vzWQ_GDXv93C-VYweg6Rw2yT4TH0QgdnxEdv5dAL5Go9JyY-3AFYGtNJO31bvSWV8Q9awcauC/s640/IMG_1593.JPG

យ៉ាងណា ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍សំណេរអង្គរ នាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥ នៅទឹកនៃខេត្តសៀមរាប ក៏បានលេចមានវត្តកូនស្រីម្នាក់របស់លោកតាគឺ អ្នកស្រី វណ្ណ ទេវីការ៉ូល មកចូលរួមក្នុងព្រឹត្តិការណ៍សរសេរតាមអានដ៏ធំលើកនេះផងដែរ។ តាមការគូសបញ្ជាក់និងទឹកមុខរបស់អ្នកស្រី ពិតរំភើប មានមោទនភាព ដែលបានចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់អក្សរសាស្រ្តនិងវប្បធម៌ខ្មែរយ៉ាងខ្លាំង បើទោះបីជាខ្លួនខកខានរៀនភាសាខ្មែរជាច្រើនឆ្នាំនិងនិយាយមិនសូវជាច្បាស់ក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht_gPzHFa8c1jc7zLQIeoEZt5E8ycU0Cp5aU4B7Lt6dMZ_l8eDmJgyjT9OnUoMjQjRXESZfPAKAVhjdrS9iqxhaOFP8ObLnnGCR8Fuk8NpBWfLkzkmt_nJA2yCpjgdntI8FPxdS9oLsiZRVvu-pTcVAv-tEwrIRExH5U_bQSzJLhZr2fgHbvtEFX0cm5Xr/s1154/IMG_1594.JPG

យោងតាមកិច្ចសម្ភាសន៍មួយ អ្នកស្រីក៏ធ្លាប់បានរៀនអក្សរសាស្រ្តខ្មែរខ្លះៗពីមុនមកដែរ មុនសម័យប៉ុល ពល តែបន្ទាប់ពីនោះមក ក្រុមគ្រួសារក៏ដូចជាលោកស្រីក៏ភៀសខ្លួនទៅរស់បរទេស ហើយក៏ខកខានរៀនភាសាខ្មែរជាង ៣០ ឆ្នាំ។ តែយ៉ាងណា កូនកាត់ខ្មែរស្វីសរូបនេះ ក៏បានឆ្លៀតពេលរៀនអក្សរខ្មែរឡើងវិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតបានលេចមុខក្នុងការប្រឡងអក្សរជាតិជាប្រវត្តិសាស្រ្តលើកនេះផងដែរ៕