ចំណងស្នេហ៍របស់តារាសម្តែងរូបសង្ហា ប៊ឺរី និងអ្នកជំនួញអនឡាញ ម៉ាដាម ដា កាលពីមុនទទួលបាននូវមតិជាច្រើនមានទាំងការអបអរនិងរិះគន់។ ទោះយ៉ាងណាបន្ទាប់ពីប្រកាសចំណងស្នេហ៍និងមានគម្រោងរៀបការទាំងស្រុកខ្មែរនិងបារាំងពេលនេះ ម៉ាដាម ដា បង្ហើបដំណឹងល្អកំពុងពរពោះ។
នៅយប់ថ្ងៃទី១៩ មករា ម៉ាដាម ដា បានចេញវីដេអូនៅលើទិកតុកឆ្លើយតបនឹងសំណួររបស់អ្នកគាំទ្រថា «បងដាមានប៊េប៊ីមែន»?។ អ្នកជំនួញរូបនេះបានឆ្លើយតបសំណួរនេះថា រូបនាងមិនហៅថាជាbabyនោះទេប៉ុន្តែហៅថាជនជ្រែតជ្រែក ដោយសារតែនាងមានគម្រោងដាក់ភ្លោះ ប៉ុន្តែជនជ្រែតជ្រែកនេះមិនដឹងមកពីណានៅសុខៗគឺមានតែម្តង ខណៈ ម៉ាដាមម៉ា អង្អែលពោះរបស់ខ្លួន។

គូស្នេហ៍របស់តារាសម្តែង ប៊ឺរី ថាទោះបីជាយ៉ាងនេះក្តីគឺជាកូនកើតមកឡើងដោយក្តីស្រលាញ់ចង់នៅជាមួយយើងចឹងសម្រាប់នាងទោះបីជាមិនបានភ្លោះក៏ដោយក៏ជាកូនរបស់យើងដែរ។ ម៉ាដាម ដា ថាណាមួយនាងក៏ធ្លាប់មានគ្រួសារហើយដែរ មានកូនស្រីអាយុ៩ឆ្នាំ ខ្លួនមានមួយទៀតក្នុងវ័យ៣០ជាងវាសមរម្យហើយជាកូនមួយដែលសប្បាយចិត្តនឹងទទួលយកបំផុតតែម្តង។
ដំណឹងពីការពរពោះនេះបានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំងពីរខម្មិនអបអរសាទរនិងជូនពរខណៈអ្នកមួយចំនួនមានការវែកញែកដោយសារតែអ្នកទាំងពីរពុំទាន់រៀបការ។ ទោះជាយ៉ាងណា តាមសម្តីរបស់ ម៉ាដាម ដា គឺរូបនាងមានគម្រោងរៀបការឆាប់ៗនេះព្រោះកាលពីប្រកាសចំណងស្នេហ៍ជាមួយនឹងតារាសម្តែង ប៊ឺរី អ្នកទាំងពីរគឺបានបញ្ជាក់ថាស្រលាញ់គ្នាគិតដល់អនាគតមានគម្រោងរៀបការខណៈកាលកន្លងមកនេះចាស់ទុំទាំងសងខាងគឺបានជួបមុខគ្នារួចរាល់ហើយដែរ។
គួរបញ្ជាក់ផងដែរថា តារាសម្តែង ប៊ឺរី និង ម៉ាដាម ដា បានប្រកាសស្នេហាជាសាធារណៈកាលពីថ្ងៃទី៨ សីហា ឆ្នាំ២០២៤ ដោយតារាសម្តែង ប៊ឺរី បាន live នៅលើបណ្តាញសង្គម ប្រកាសប្រាប់មហាជនជាសាធារណៈថាលោក និង ម៉ាដាម ដា ពិតជាមានទំនាក់ទំនងក្នុងន័យស្នេហាពិតប្រាកដមែន ជាទំនាក់ទំនងមានភាពច្បាស់លាស់និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។
ទំនាក់ទំនងអ្នកទាំងពីរប្រឈមនឹងមតិសាធារណជនយ៉ាងខ្លាំងប៉ុន្តែអ្នកទាំងពីរនៅតែពុះពារ បង្កើតក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ទោះបីជាកន្លងមកថ្មីៗនេះ ម៉ាដាម ដា ប្រឈមនឹងការស្អុយឈ្មោះដោយសារតែយកលុយជំនួសអ្នកដទៃ២០ម៉ឺនដុល្លារក្តី លោក ប៊ឺរី អះអាងថានៅតែកាន់ដៃតស៊ូជាមួយ ម៉ាដាម ដា ដដែល៕










