ថ្មីៗនេះ សហភាពអឺរ៉ុប បានចេញសេចក្តីប្រកាសស្តីពីការរកឃើញ កម្រិតសំណល់ថ្នាំកសិកម្ម Acetameprit, Tricyclazole, Thiamethoxam នៅក្នុងអង្ករកម្ពុជាលើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigvtQ__lBlmwQc8wu1iR125LgshPOpORHD3b76UczscIb7NBhByc0pgUtgtFhix-uHc3I3NhBsYWqxBwAAUgI2xuXmUORvg2kLvYT5PU-tIQxyudEyZHrjRPlOpZR50nisPyXQsO3FPPiwXQBkq5ks_DOl-Ui3yUsp9EDWjkZBdD8jZBZMimHMYIO4PZKx/s1280/image_2025-01-21_13-32-47.png

តាមបញ្ញត្ដិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន៣១៣មុខក្នុងចំណោម៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្ដិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្មក្នុងអង្ករត្រឹមតែ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន១០០ដងនៃកម្រិតចាស់ គឺ១មីលីក្រាម/គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizv79CMeH-B8bRt7OGAvvRsCN0tjlsAHQupELLgjXnq1ztmq_800NVlxDRn0hyphenhyphen6Ss7mXd4Zki1q8ljEfnNy0Et8p1TM2O9heBIWaojtPVJZAk4pHY22YOdbY72JwlPLS1PfNuMofk_vrW3QblqQkCHaoaxkF2SzvWAKMFF8PZtG4eavchLpRPSgIpBufsE/s990/image_2025-01-21_13-32-49%20(2).png
បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងទៅថ្មីៗនេះ អង្ករកម្ពុជាមួយចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យសហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ និងភាគីពាក់ព័ន្ធទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ចំពោះការប្រើប្រាស់ថ្នាំកសិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOVueUS2bMXEj2CAXrcl-kgRvFo0kOq8uHlZJI7VxS1o2LIjzCFmbRpgruRAbmjqEd_1nNprN4myQ7Mf5aF1USTIaY25UJTOoBcho50bQ52Ogh1DfhLSe3hdualRkTpN610ec-PavzDi87SLSnfVAAvEW0WqVnxboFsk-ndYpxAzNH2dj3CdlazDeOfoZv/s1280/image_2025-01-21_13-32-49%20(3).png
បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏ស្នើឱ្យមានការត្រួតពិនិត្យមុននឹងនាំចេញ ដើម្បីបញ្ចៀសនូវបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ក្នុងការធានានិរន្តរភាពទីផ្សារអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ-mPZ3vgjxD9c6NbVz0jjosAgMO0iCxwNHLZPwIhitGTc-ZZHfmQOORIod6r8q0mNPISLRQOQ-TBAGI7FDTUdO6U2vfY9Ar2AG1ID_gE7FqfsgqPmFIN1f-kLa9GFaCuITJwQlMB4lBBF5ZIh4Gv5OoFjlLshwxiAbXLdAPJ9jgPLDpRgQV7nSVh3XlqI/s1280/image_2025-01-21_13-32-48.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOP1R3PcbqTXtj9bbt3DRbNQ0fe7_38v8UkQQOocfHYl1QGqSV0yTd8qZxyUkyraJcfS5iocAftPCR8WGKfQTz46yZ7aMxkKnH-q-Xnc1g_WgocCfo8vy21mDIaKCSez8pxxhvsrzCiz6O-MbzfmriAVGtopv031zJp4zOSu2waB93mJljOOzeRfiHlPGa/s1280/image_2025-01-21_13-32-48%20(2).png