Home ព័ត៌មានអន្តរជាតិ នាយកប្រតិបត្តិ Meta បានខាតបង់ប្រាក់ជាង ៦០ ពាន់លានដុល្លារដោយសារបច្ចេកវិទ្យាមួយនេះ

នាយកប្រតិបត្តិ Meta បានខាតបង់ប្រាក់ជាង ៦០ ពាន់លានដុល្លារដោយសារបច្ចេកវិទ្យាមួយនេះ

53
0

សហរដ្ឋអាមេរិក៖ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានចំណាយប្រាក់ជាង ៦០ ពាន់លានដុល្លារលើបច្ចេកវិទ្យា VR/AR ដែលជាបច្ចេកវិទ្យាការពិតនិម្មិត ដោយបច្ចុប្បន្នមិនទាន់សម្រេចបានជោគជ័យនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ5Z4XgxKwcZGMGPJ9i9Nz6sbziOWr4rswa8qQnA7eSMskgKReg7fo7nB_8qKmqOvGpuNB9WsWSNVGSLo0dtzGd4zz0cPU6K5eJZ6n-OfI83hykWvosT7Slrwmb0Z13mt41Zz1fA-TNG9CfK-BVyavfB5E7i52636zArUEyic2OTDzhTYrE_cPiD_y0SXm/s2560/image_2025-01-21_14-13-03.png

VR/AR គឺជាបច្ចេកវិទ្យាការពិតនិម្មិត ត្រូវបានគេផលិតជាវ៉ែនតា 3D ខណៈវ៉ែនតារបស់ Mark Zuckerberg ដែលមានឈ្មោះថា Meta Quest 3 គឺមិនទទួលបានផលចំណេញឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJLLl0Ez1Qzp5GbsPjviC5KJ6992JncGo9d4_tP4WCFOXQwzWzD1zU7DNYbBUIyybfoUZd217wO2unFx69GDondNbdbq-N7j4Ljr-PXwJkNh_EsVNYgY2jyuC00rZSmoWGt40dd-L_CBNlH7NGzxMH857wfefeoVRM-5iP74yJcdCu6Np3wX8m2TqOHKCy/s1200/image_2025-01-21_14-11-53.png

បច្ចេកវិទ្យាមួយនេះក៏ធ្វើឱ្យក្រុមហ៊ុនធំៗមួយចំនួនដូចជា Apple, Microsoft, Google និង Sony ដែលបានវិនិយោគប្រាក់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ទទួលបានការខាតបង់ប្រាក់ផងដែរ។ ដូច្នេះមកទល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាទទួលបានភាពជោគជ័យលើបច្ចេកវិទ្យាមួយនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgth3gUYwysOVecv0VDGKvmJFuTocvVTJD_VH0hnbNkpmTSOZFsm7opSKTMsRaXJBwFMNMRuakwLIs_Gn9u-QCIWL3uYXb6R8hHE0HrxFAmOZ0PI_Se-buZiWc70ttIxUB0RbDuMmvL5BOXZgLcCEIk0d1VBi4BkwbE2cEke8fbXUXaHn8vu_5ckMXQG62D/s1200/image_2025-01-21_14-12-45.png

ជាក់ស្តែងដូចវ៉ែនតា Apple Vision Pro និង Snap’s Spectacles អ៊ីចឹងឧបករណ៍ទាំងពីរនេះលក់បានតិចតួចណាស់ ហើយក៏ត្រូវបានគេបំភ្លេចចោលយ៉ាងឆាប់រហ័សទៀតផង។ យោងតាមកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Meta ក្រុមហ៊ុនបានខាតបង់ច្រើនជាង ៦០ ពាន់លានដុល្លារដោយសារតែបច្ចេកវិទ្យាការពិតនិម្មិតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbDEnDCfpL5g1otZZ0wFAKN7FnPhaaamIx2HrY7YR10iBufZfJZ7hps5yYVWzVGAnDnp7ZjILEp5Wod8HJtsJ0cwdx6MC0KbauKzqSFajPClC4UOfEaRL77F9GJYaZo0FbVWZR7pdiF_t9ZGnRRqfbgf2euC-faY_V84hqShzmTAPlpqjfVQSuGT86QA6I/s2880/image_2025-01-21_14-13-02.png

នេះបញ្ជាក់ថា បច្ចេកវិទ្យាមួយនេះគឺនៅឆ្ងាយពីការរំពឹងទុករបស់លោក Zuckerberg ខ្លាំងណាស់។ ទោះជាយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈម្ចាស់ Facebook និង Instagram រូបនេះបានជូនដំណឹងដល់អ្នកវិនិយោគថា ទោះបីមិនទាន់ទទួលបានភាពជោគជ័យក៏ដោយ ក៏លោកនៅតែបន្តអនុវត្តបច្ចេកវិទ្យា VR និង AR ដោយសង្ឃឹមថានឹងទទួលបានភាពជោគជ័យនាពេលអនាគត៕