Home ព័ត៌មានអន្តរជាតិ សូមប្រុងប្រយ័ត្នការធ្វើដំណើរទៅតៃវ៉ាន់! តៃវ៉ាន់កើតគ្រោះរញ្ជួយដីទៀតហើយ លើកនេះមានជម្រៅរហូតដល់ជាង៩គីឡូម៉ែត្រ

សូមប្រុងប្រយ័ត្នការធ្វើដំណើរទៅតៃវ៉ាន់! តៃវ៉ាន់កើតគ្រោះរញ្ជួយដីទៀតហើយ លើកនេះមានជម្រៅរហូតដល់ជាង៩គីឡូម៉ែត្រ

59
0

តៃវ៉ាន់ ៖ សារព័ត៌មាន Reuters រាយការណ៍ថា កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកម្រិត៦.៤រិចទ័រ ស្មើជម្រៅជាង៩គីឡូម៉ែត្រ ដែលមានចំណុចកណ្តាលនៅទីក្រុងតាពូ តំបន់ចៀអ៊ី ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់ ។ ជំហ៊ានដំបូង អាជ្ញាធរបានរកឃើញពលរដ្ឋរងរបួសយ៉ាងហោចណាស់ ២៧នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyB29P2jKX9QSiXNk7Tgx5GE0yqupZ43Xi_7tniRF0dy2_amc2w6z_MtauifoYnh_dQiQAWjPYw92SoefTqI_CiV6VqcLsq5hQOX7fXlcIITSG_MD2Qkm-rVwxaggOo6udLLAF96_BKT56v4toM5ZPS8Et52wmc0wEW8CL57O9uVa8ZgetYTWx8cn_2R89/s1279/image_2025-01-21_13-20-57.png
កម្លាំងរំញ័រដោយសារគ្រោះរញ្ជួយដីបានធ្វើឱ្យផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងខូចខាត ខណៈអគារខ្ពស់ៗជាច្រើនកន្លែងនៅទីក្រុងតៃប៉ិ ដែលស្ថិតនៅចម្ងាយជាង៣០០គីឡូម៉ែត្រពីទីតាំងរញ្ជួយដី បានរង្គើ ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ប្រចាំនៅតំបន់ណាស៊ី ស្ថិតនៅក្បែរទីតាំងរញ្ជួយដី ឱ្យដឹងថា គ្មានការជូនដំណឹងពីការខូចខាតធ្ងន់ធ្ងរទេ ប៉ុន្តែមនុស្ស៣នាក់ ជាប់នៅក្រោមអគារបាក់បែកមួយកន្លែងក្នុងទីក្រុងថៃណាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLmF7zchZEZy3a_d5viF10YJuLM1piyan204SEbFyNWXcWNacCuJ4mBulj8zKqbY_pADDaOB44cieg116u_I5rI-lllO2eiURaFsGB8N1OdjqV23HhxMdFijytpvSR9WIr3pJPDK6hmbmJhTgD8ss-EZzQGHwstYIRwv-HSyWn-ENO-ZB5wXCkTIxh9NE6/s1200/image_2025-01-21_13-20-58%20(2).png
TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រដ៏ល្បីល្បាញបញ្ជាក់ថា ក្រុមហ៊ុនបានបញ្ជាឱ្យជម្លៀសបុគ្គលិកចេញពីរោងចក្រនៅតំបន់កណ្តាល និងភាគខាងត្បូងតៃវ៉ាន់រួចរាល់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRB5h101WriuaMfdL7kvCvwVW0J45Bhf0GqpdohMFUOlpI1g2jYzdY5eBJk6a2clbzQkYKJYlWmVgRvoqOsIahrfSCWXj_O3G5c6nExldilqn4oHuX1y0zbMqL7DEiyNtGcDZ0S7mhWqckp-TieC74bu5O-6L-Y2Tq8KI5_-2QFeJcwSVLk4wSh_1V3eQv/s1050/image_2025-01-21_13-20-58.png

តៃវ៉ាន់បានកើតគ្រោះរញ្ជួយដីជាញឹកញាប់ ហើយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាលើកចុងក្រោយរបស់តៃវ៉ាន់ គឺកើតឡើងកាលពីខែមេសា ឆ្នាំ២០២៤ ក្នុងកម្រិត៧.២រិចទ័រ នៅទីក្រុងឆ្នេរសមុទ្រភាគខាងកើតឈ្មោះ វ៉ាលៀន ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៣នាក់ ។ រីឯគ្រោះរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់ កាលពីឆ្នាំ២០១៦ មានមនុស្សស្លាប់ជាង១០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihEsoyNytI9bTD5w3YBiVFjKKFgniaMvZW3VFAetvO2H9QmXXLpZlpYPymyTTQeJ3vGc5o6NVVlvUzq48uZix4Xhg7RtPVpbsbCyCu36YJWPOrma8fAgqQYW9HkCM6WkCQzoo2EHtW-oROKnvcTVQcjq7i5DnTWKinvvowjm_UHTopKmkVyXj0K4dOdQls/s800/image_2025-01-21_13-20-59.png

លើសពីនេះ កាលពីឆ្នាំ១៩៩៩ តៃវ៉ាន់បានកើតគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ស្មើនឹងកម្រិត៧.៣រិចទ័រ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង២,០០០នាក់ ។ ចាប់ពីពេលនោះមក តៃវ៉ាន់បានកែសម្រួលច្បាប់សាងសង់ឡើងវិញដើម្បីឱ្យផ្ទះសម្បែង និងអគារសាងសង់ថ្មីរឹងមាំអាចទប់ស្កាត់គ្រោះរញ្ជួយដីយ៉ាងមានប្រសិទ្ធភាព ៕