រាជរដ្ឋាភិបាល បានង្ហើបគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រចំនួន២ ដែលមានមួយនៅខេត្តកែប និងមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៅកម្សាន្តនៅតំបន់ឆ្នេរទាំងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvGluy_03AlimrdUgVuAdISWytfUyUvkzjYzRcX12Sern7Z18K7RSkiYvEW7faE98PMEE5VIWGWg_npb7RyOaBABk1ikDx_oKI9LOy4NbbCU3T_pClfy2M9vsf6tU1UNvAK3USDai7316UqEI82Qo4knRckBKuM8uYgA60GhhXdTSyc9Cx0AN-NSp2n2zo/s2048/image_2025-01-20_15-55-12.png
សម្រាប់ខេត្តកែប រដ្ឋាភិបាល នឹងអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពកែប ដែលមានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTqED1fJ8Dh_5_Z39d4x8GgQBfv0BZm4MnA7u8pfHzUJdNutTZSz26MydhjUDlYweH7C8k4NpUna4lBe4m253OanvQXPGD-xG9X3RwUAAzj6MOedd9LEbguOZeFsvt8IGZTD1NxopxZX1jAmsIaItTSf1zQeUvA0ReRUXUyxpMmRPV7cK1Q96gXssZH3Bz/s1280/image_2025-01-20_15-55-09.png
ដោយឡែក ខេត្តព្រះសីហនុ រដ្ឋសម្រេចយក ឆ្នេរព្រែកត្រែង ដែលស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយគ្រោងអភិវឌ្ឍន៍ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយទៀតនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញអ្នកទេសចរជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0UNRIYArk9JolfTqLs5OJwLSmAZ_8JVqbEjx8YLIdoJstwkgpREKqFz4SIOnxFS6t0pEdBVTCjHsYyYbXPkdVKM7ewqKwsoPnof8cqYBAwinj3tnB47jgFKMQDxUakz-2Dq9qG0l6sY7Ccfpg494eBm77pI_z0ItSxmMD3wDm-Ozjd87gkJjx3nU3wi0Q/s1440/image_2025-01-20_15-51-46.png

គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការអភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBNSfKyVHz5PYI13yAl7LhyOPPlL1fyVaSegJsniz7zkMvzF1UrOuoyKw8r0RchE5WBnu4EmUDtqvZJlymu0J3aKy1nvl7hSAXFjFlzmSUHTYeeLMZ-0s_PAcL5XsYS7DQ1uzWsDE336JWLC9I5k0YXddXSD7QrdAWZ0zZzyqH_hSWHeYWvQPpBEGiDYyA/s1440/image_2025-01-20_15-51-45.png

បន្ទាប់ពីសាងសង់រួចជាស្ថាពរ ឆ្នេរទាំងពីរនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ហើយថែមទាំងបង្កើតឱកាសការងារ និងមុខរបរបន្ថែមទៀតសម្រាប់ប្រជាជននៅក្នុងតំបន់៕

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxoND_VOT3g-8lP2NBEKvoRRfEx47Y-TtZc8RqPkvK3IIc1lU2vi17vsM5G1iVucoH4RFaCGUSiZTECb4vxfl4pVd3yaZzgqidACLZONpPSdlm-1RhmVzlWEqe4fJCHpAmkFcOgv9S9x6IQ2OsvQv5JB7ojeiNSkbSRMx_vSny3ZEpcx20sQ8IOOwRamy/s1280/image_2025-01-20_15-55-16%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7xKOS_u5TjGSLLsd0Ru6p4uebvu6I4gGFFdRRx4G2X-G-A9MxEJ_-pAQf-W0lQ5zfPEP7qtWTl8hNb5G3hXWka8MbnlJIwddlN5AJzKrVN34DWHL224_sviscEYWa9CFP5RZi8xrrzDMXzCuxHyA05A9Q-S3rWjuBTpbg3mvNLoLOLZmlJces8SgkHosu/s960/image_2025-01-20_15-55-16.png