ជឿជាក់ថា អ្នកលេងបណ្តាញសង្គមប្រាកដជាបានឃើញហើយនូវ Trend ថ្មីៗក្តៅៗពីអ៊ីលក់សំាងវ៉ិចសាច់ក្តាមមួយរូប ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ខណៈថ្មីៗនេះ កំពូលតាចម្រៀងវណ្ណដា និងគូរស្នេហ៍ កញ្ញាឡូរីន ក៏បានចូលរួមលេងដែរ។
នៅលើគណនី Tik Tok អ្នកលក់ដ៏ប៉ិនប្រសប់ ដែលមានឈ្មោះថា «ចែស័ង លក់របស់លេង» បានបង្ហាញវីដេអូមួយ ដែលគាត់ជាអ្នកលក់ក្នុងសាលារៀនមួយកន្លែង។ គាត់បាននិយាយ Review ពីសាច់វ៉ិចសាច់ក្តាមរបស់គាត់ថាមានរសជាតិឆ្ងាញ់ មានតម្លៃត្រឹមតែ ១០០០រៀលប៉ុណ្ណោះ។ ជាមួយនឹងទឹកមុខក្មេងស្រីក្នុងវីដេអូនោះ ហាក់ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកធ្វើតាម Trend នេះព្រោងព្រោត។

យ៉ាងណា ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហាក់មានការភ្ញាក់ផ្អើលខ្លាំងម្តងទៀត ដែលសូម្បីតែតារារ៉េបវណ្ណដា និងកញ្ញាឡូរីន ដែលត្រូវជាគូរស្នេហ៍ខ្លួន ក៏បានលេង Trendនេះដែរ ជាមួយនឹងទឹកមុខយ៉ាងគួរឲ្យស្រលាញ់ រហូតធ្វើឲ្យហ្វេនៗស៊ែរចែករំលែកជាបន្តបន្ទាប់។
សូមជម្រាបថា នាពេលបច្ចុប្បន្ន ទីផ្សារអនឡាញក៏កំពុងតែរីកសាយភាយយ៉ាងខ្លាំងនៅជុំវិញពិភពលោក សូម្បីតែនៅកម្ពុជាយើង ចំនួន Content creator, influencer, reviewer ក៏កំពុងតែមានការកើនឡើងជាលំដាប់។ ខណៈដែលអ្នកលក់ជាច្រើនបានព្យាយាមបង្កើតនូវមាតិកាថ្មីៗប្លែកៗ ដើម្បីទាក់ទាញអតិថិជនខ្លួនផងដែរ៕










