Home ព័ត៌មានអន្តរជាតិ អាហារចំនួន ១០ មុខដែលប្រជាជនចិនជឿថានឹងនាំលាភសំណាងក្នុងថ្ងៃចូលឆ្នាំថ្មី

អាហារចំនួន ១០ មុខដែលប្រជាជនចិនជឿថានឹងនាំលាភសំណាងក្នុងថ្ងៃចូលឆ្នាំថ្មី

104
0

ប្រជាជនចិន និងអ្នកដែលមានសែស្រឡាយចិនគឺមានជំនឿណាស់ ទាំងអាហារ ការសែនព្រេន និងទំនៀមទម្លាប់ផ្សេងៗ ដែលពួកគេតែងតែអនុវត្តតាំងពីយូរយារណាស់មកហើយ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ បើសិនក្រុមគ្រួសារណាបានរៀបចំសែនអាហារដូចខាងក្រោមនេះ នឹងនាំសំណាងល្អដល់គ្រួសារនោះ ក៏ដូចជាជួបតែរឿងល្អៗ ការរកស៊ី ឬលក់ដូរមានម៉ូយមកទិញឥតដាច់មិនខានឡើយ។ ដូច្នេះអាហារដែលអ្នកគួរតែសែនក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខរួមមាន៖

១.មាន់ស្ងោរ៖ មាន់ស្ងោរទាំងមូលជាមុខម្ហូបដ៏ពេញនិយមបំផុតសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ដែលវាតំណាងឱ្យភាពរុងរឿង សាមគ្គីភាព និងអាពាហ៍ពិពាហ៍យូរអង្វែងនៅក្នុងក្រុមគ្រួសារ។ ប្រជាជនចិនតែងតែថ្វាយមាន់ស្ងោរ ដើម្បីបូជាដល់បុព្វការីជន ឋានសួគ៌ និងផែនដី ដើម្បីបង្ហាញការគោរព ក៏ដូចជាបួងសួងដល់ឆ្នាំថ្មីប្រកបដោយភាពសុខដុមរមនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2r5Anw5RGibKW_RQHllUofQhwtwtBn9fYmAXnSkhc1zVFucdq0uqALv3o1y0YCFQ80mdOPCsJ4QOx2loJsctpUHsPB3Jm9A6P7P88diXXtiLwEDeFA9D4XKtQ6XzD7e9DORDz-9vvyU5h7JWb6jPo4EUTmFrqBfblhoBVJO9QJlYeAeH3lyJUsH_sxVzY/s600/photo_2025-01-20_13-53-03.jpg
២.ត្រី៖ នៅក្នុងភាសាចិន ពាក្យត្រីត្រូវបានបញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យ «សំណាង»។ ដូច្នេះត្រីតំណាងឱ្យភាពសម្បូរបែប វិបុលភាព ការរីកចម្រើន និងភាពសំបូររុងរឿង ដែលពលរដ្ឋចិនមិនដែលរំលងម្ហូបមួយមុខនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3XoRJJihzvJVehyznd_uPT-6p_cp_GtMoHp3uY6OZTUuazvODzxlYdf5gOd1F4C9INpNX4V9xdNeB-gp10DiDMvWs2OrRGJWCUYGgERhS_lwqNZtcbUC0i0EJpPYrMQ2bi21GSqzUoQMVakKbVWKBlks1No2mEMbfytrx1Tq371YBzRU_7_TnZJYBAqIH/s999/photo_2025-01-20_13-53-05.jpg

៣.គាវចំហុយ៖ គាវចំហុយមានប្រវត្តិជាង ១,៨០០ ឆ្នាំហើយ គឺជាម្ហូបបែបប្រពៃណីដែលនាំមកនូវសំណាងល្អ និងទ្រពសម្បត្តិ។ ម្ហូបនេះត្រូវបានគេញ៉ាំជាញឹកញាប់ក្នុងថ្ងៃចូលឆ្នាំជាមួយនឹងគោលគំនិតថាអ្នកដែលញ៉ាំច្រើន ប្រាក់ក៏កាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtXKFzqE8vXZALVxsn-l1ZtLmJB_zCIHlz1UpIXAh6dH2hG1Q7a9UV9UoUaUSZqCuiXnRBWlXmW0AL8rrk82EffUpiMBm4D6eVZGh5YQ-eF6wtuGPfPPa7yglmmdeFSTdxpOUwYgFR30l-JDhtfdTPM6SQ1LJEAQa8T54kbhGWwJjQonUbZ2nqh-fljfcZ/s1000/photo_2025-01-20_13-53-05%20(2).jpg

៤.សាយ៉បំពង៖ សាយ៉បំពងតំណាងឱ្យភាពត្រចះត្រចង់ និងទ្រពសម្បត្តិ ភាពរុងរឿងបរិបូរណ៍ និងភាពចម្រុងចម្រើន ក៏ដូចជាសំណាងល្អផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Cu93dWdhxDbpbA9bNCnmH28D_KhHT5ofvVMj9FVwPQsBKzsk04HAAHO5dzuSLjpQh3RJvqrm7r1ItydalnArmZCS3WXNjFiqMuHZzPLEVOcMeW9flildhyphenhyphen29HXhoQdvOW4MV18OtN6I2TtzTYQwXW9StWvjez12huY2V6t_op5PqfPAcG4tfA0ZgHIBc/s1280/photo_2025-01-20_13-53-03%20(3).jpg
៥.នំអង្ករដំណើប ឬនំជាល៖ តំណាងឱ្យការឡើងដំណែង និងកើនចំណូល។ នំនេះត្រូវបានគេនិយមទទួលទានក្នុងថ្ងៃចូលឆ្នាំចិន ដោយសារឈ្មោះជាភាសាចិនរបស់វា មានន័យថា ខ្ពង់ខ្ពស់ ដែលប្រៀបដូចជាការនាំភាពចម្រុងចម្រើនខាងផ្នែករកស៊ីពីមួយឆ្នាំទៅមួយឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidtd3pzuzGUMMDZ96-F9kPpZcGwwEFC9wP-D0Whs3QKtsqxQIdzwOWmnHRspUqDam28E9WcSeHQbACZnlVTw6x9n70LngfJHCcfLQiA8uM1xIq2HBtkXQrg6AV_t_QhNYsluOtVD7gzX7LkuuMoidFdGF_RaBrSivkboVHrG0fKk3b3lX6weSuZbaEHDFE/s999/photo_2025-01-20_13-53-05%20(3).jpg

៦.ស៊ុបម្រះ៖ ទោះបីជាម្រះមានជាតិល្វីងបន្តិចមែន ប៉ុន្តែការទទួលទានអាហារនេះនឹងទទួលបានលាភសំណាងពេញមួយឆ្នាំ។ ក្រៅពីនាំមកជូននូវលាភសំណាង ស៊ុបម្រះក៏ជាអាហារដែលមានជីវជាតិផងដែរ ដែលវាជួយឱ្យត្រជាក់ និងបន្សុទ្ធរាងកាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ZjVzdId1fHIP9p1Nr36XX3AnwdMR13Vm8VwAnZBWQ09dGLQHwXkpyus-1AACr9TecG_TXG1hqI_bGMvsohcuhfuNaEWQSwJrgjit-Cj1nNAbvXVKdL4UQAs-UYCn1ZIGiHtUlbHO4dMtn71U0M3n2Cafz8Cd6gUadDVfGv8l7ELK97gxtqf-x8yozWH4/s800/photo_2025-01-20_13-53-04%20(3).jpg

៧.ខរពងទាសាច់ជ្រូក៖ ខរពងទាសាច់ជ្រូកគឺជាម្ហូបប្រពៃណីរបស់ចិនដែលមានលក់ញឹកញាប់ក្នុងឱកាសបុណ្យឆ្នាំ។ ដូច្នេះការទទួលទានមុខម្ហូបនេះ និងទទួលបានវិបុលភាពក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvvD0uNZK1zwo0uYV2y-mQTv4a0YqW7IG2XI92MAxl-YDdIyguOkyC7sNWmohB2x67pFHSvVJwIHuAFg4zy63HyJNY_PV5YhRmftRZYtFBrtICdjxJmeO0M6xIS4_U-ol3rqUn8x6Z8GzYplbTQKs79q9TU6x8GUZHD5APA3EEWLFw3eXyR9887EPun5b/s1024/photo_2025-01-20_13-53-04%20(2).jpg
៨.មី៖ មីឆាគឺតំណាងឱ្យសុភមង្គល និងអាយុវែង ដោយសារ មី មានសរសៃវែងដែលមានន័យដូចជាការជូនពរឱ្យមានអាយុវែងប្រកបដោយសុភមង្គល ហេតុនេះ មី អាចយកទៅធ្វើជាម្ហូបសែនដោយឆា ឬធ្វើជាមីស៊ុបក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwjHgiZ-BepM38AXvxo76CSuUr8Q-LJzj6oBH-jk56-XNsmDoPq-WCdiPyXABubjKfgHy7lISv9BAkXJ12kRg4CAOOyDB_ubuLs0j2n0BTQTaSwu6ODA0gJgcyqDVnLMTbxLzVabWKSMtaK5K8qawNzlwhAMLiOSgQRxaorEW4pFtiwhhDIrqtsLci638F/s1280/photo_2025-01-20_13-53-04.jpg

៩.បន្លែបៃតង៖ គឺជាម៉ឺនុយអាហារពេលល្ងាច ដែលមិនអាចរំលងបាន ដោយសារបន្លែបៃតងតំណាងឱ្យថាមពល វឌ្ឍនភាព និងទ្រព្យសម្បត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibcAEKD8x_d3O6UxQz0LTCqCaxIvg2jxA2zGbdsXf2X46kcE0mQcoi4QghTo3ROUW2eEehuBlP11OFjon9oeNjpiOil6_2mqeOovOktEPqWmG13FYOP9s2b8G-d9usbyIj6fYG45GCYXfZz_dT3U6IHb1NiSEESVRew3u6HcEJxQFKesOVQnq6YHWvFLO_/s999/photo_2025-01-20_13-53-06.jpg
១០.ផ្លែឈើ៖ ផ្លែឈើរាងមូល ឬរាងជារង្វង់ដូចជា ក្រូចថ្លុង ក្រូចឃ្វិច ឪឡឹក ផ្លែប៉ោម…គឺតំណាងឱ្យភាពពេញលេញ។ មនុស្សជាច្រើនជឿថា ការទទួលទានផ្លែឈើទាំងនេះនៅដើមឆ្នាំថ្មី នឹងទទួលបានសុភមង្គល ភាពពេញលេញនៃជីវិត និងរីករាយពេញមួយឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz9pyJRhd3gxzsTK58W_5klGm71ZUuNzqaBItPCydTckYWTHmRABC9p94gI7pjU3kYn2GFumf-wn5TOsrK1lSl4isRLVAiC2tst6FQAFt4zI-zhQ-F9CPeuSJoI9grWybPMMkiyvHmuubJTnKgCc38H9qUk8Nmns2qDUpHzRtVEDXGQM2RCqmnOz1VTCR4/s1000/photo_2025-01-20_13-53-03%20(2).jpg